ម្ចាស់អាជីវកម្មជាង ៤០០នាក់កំពុងជួបជុំគ្នានៅមហាសន្និបាទប្រចាំឆ្នាំរបស់ប្រព័ន្ធទំនាក់ទំនងធុរកិច្ចប៊ី អិន អាយ
មហាសន្និបាទប្រចាំឆ្នាំរបស់ប្រព័ន្ធទំនាក់ទំនងធុរកិច្ច ប៊ី អិន អាយ បាននិងកំពុងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកញ្ញាឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ។ មហាសន្និបាទនេះធ្វើឡើងក្រោមអធិបតេយ្យភាព របស់ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
នៅក្នុងមហាសន្និបាទដដែលនេះ មានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់អាជីវកម្មជាង៤០០នាក់ដែលក្នុងនោះប្រម៉ាណជា ៨៥%ជាម្ចាស់អាជីវកម្មក្នុងស្រុក ប្រហែល ៧% គឺជាសមាជិក និងសមាជិការរបស់ ប៊ី អិន អាយ នៅក្រៅប្រទេសនិងប្រហែលជា៥%ទៀតគឺជាវិនិយោគិន។
មហាសន្និបាទនេះរៀបចំឡើងដើម្បីជួបជុំគ្នារវៀងសមាជិកនិងសមាជិក ទាំងជាតិនិងអន្តរជាតិ សម្រាប់ជាការចែករំលែកនូវចំណេះដឹង ការពិភាក្សាផ្លាស់ប្តូរយោបល់និងការសិក្សារឈ្វេងយល់ពីវិស័យធុរកិច្ចនានាហើយក៏ជាឱកាសដ៏ពិសេសសម្រាប់ម្ចាស់អាជីវកម្មចូលរួម កសាងនិងពង្រីកនូវបណ្តាញទំនាក់ទំនងរបស់ខ្លួនថែមទៀតផង។
កម្មវិធីនេះទៀតសោតក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញពីស្ថេរភាព និងភាពរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យធុរកិច្ចរបស់ប្រទេសកម្ពុជា ជាអាទិ៍ទាក់ទាញសមាជិក ប៊ី អិន អាយ អន្តរជាតិ និងវិនិយោគិនបរទេសចូលរួមមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង៕