ជំនាញ​គ្រប់គ្រង​លុយកាក់​​ ដែលមនុស្ស​​ក្នុង​វ័យ​ខ្ទង់​ ២០ឆ្នាំ​គួរតែមាននៅក្នុងប្រទេសកម្ពុជា​​



វ័យ២០ឆ្នាំ គឺជាពេលវេលាដ៏ពិសេសមួយនៅក្នុងជីវិត។ ភាគច្រើន​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​​នេះ​ បាន ក្លាយជាមនុស្សម្នាក់ដែលមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ​ ពោល​គឺ​អាច​ធ្វើការសម្រេចចិត្តភាគច្រើនដោយខ្លួនឯង។ ពិតមែនហើយ ​​ក្នុង​ដំណាក់​កាល​ ២​ ឬ​ ៣​ឆ្នាំ​ដំបូង ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​ខ្ទង់​ ២០​ឆ្នាំ​ ទាំងអស់អាចនឹងត្រូវការការណែនាំមួយចំនួន​ ប៉ុន្តែទីបំផុត​នឹង​អាច​ធ្វើវាបានល្អ។ ជំហានដំបូង គឺត្រូវគិតអំពីចំណូល និងចំណាយប្រចាំខែ។ ក្រៅពីការចំណាយទាំងអស់នេះ តើមានអ្វីខ្លះដែលពិតជាសំខាន់? តើអ្នកបានចំណាយលុយរបស់អ្នកយ៉ាងដូចម្តេចខ្លះ? តើអ្នកអាចរស់នៅបានពេញមួយខែជាមួយនឹងប្រាក់ខែរបស់អ្នក ឬ អ្នកបានចាប់ផ្តើមធ្វើការខ្ចីប្រាក់ពីមិត្តភក្តិ ក្រុមគ្រួសារ ឬ ធនាគារហើយ? សមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកមិនមែនជារឿងលំបាកដែលអ្នកមិនអាចធ្វើបាន ឬ ជារឿងដែលអ្នកត្រូវតែមានតាំងពីកំណើតនោះទេ។ អ្នកគ្រាន់តែត្រូវប្រាកដថាសមតុល្យទឹកប្រាក់របស់អ្នកមិនមានសញ្ញាអវិជ្ជមាននៅចុងខែ ហើយអ្នកនឹងអាចសន្សំប្រាក់យ៉ាងហោចណាស់២០% នៃប្រាក់ខែរបស់អ្នក។ ការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក គឺជាជំនាញមួយដែលអ្នកត្រូវប្រើពេលវេលា ហើយឥឡូវនេះគឺជាពេលដ៏សមស្របមួយក្នុងការចាប់ផ្តើម។ ដោយសារតែអ្នកទើបតែនៅវ័យ២០ឆ្នាំ ការទទួលខុសត្រូវ និងការចំណាយ គឺនៅមានកម្រិតទាប។ អ្នកអាចនឹងមានការជាប់បំណុលខ្លះពីខាងសាកលវិទ្យាល័យ អ្នកអាចប្រហែលត្រូវចំណាយថ្លៃជួលអាផាតមិន ហើយការចំនាយធំបំផុតប្រចាំថ្ងៃរបស់អ្នកនោះ គឺអាហារ និងការធ្វើដំណើរ។ ហេតុដូច្នេះហើយនេះគឺជាពេលដ៏ល្អបំផុតសម្រាប់អ្នកក្នុងការចាប់ផ្តើម! យល់ដឹងពីភាពខុសគ្នានៃតម្រូវការ និងការចង់បាន មនុស្សជាច្រើនបានសរសេរ និងនិយាយអំពីជំនាញប្រពៃណីដែលហួសសម័យដែលអ្នកត្រូវមានតុល្យភាពហិរញ្ញវត្ថុរបស់អ្នក និងធានាឱ្យជីវិតមានផាសុខភាពក្នុងរយៈពេលវែង។ ប៉ុន្តែនៅទីបំផុត វាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ។ ដូច្នេះមុនពេលដែលអ្នកចាប់ផ្តើម ពួកយើងសូមណែនាំឲ្យអ្នកចំនាយពេលខ្លះ ហើយធ្វើការវិភាគពីការចំណាយប្រចាំថ្ងៃរបស់អ្នក។ តើអ្វីទៅជាតម្រូវការពិតៗប្រចាំខែរបស់អ្នក ហើយអ្វីទៅដែលគ្រាន់តែជាការចង់បានរបស់អ្នក? តម្រូវការ គឺជាអ្វីមួយដែលជួយអ្នកឲ្យរស់រានបាន។ ឧទាហរណ៍ដូចជា ម្ហូបអាហារ ទីកន្លែងស្នាក់នៅ ការថែរក្សាសុខភាព សម្លៀកបំពាក់ ថ្លៃមធ្យោបាយធ្វើដំណើរ ដើម្បីមកការិយាល័យធ្វើការ។ អ្វីក្រៅពីនេះទៀតរួមមានដូចជា ការរចនាសម្លៀកបំពាក់និងស្បែកជើង ផ្ទះដែលមានលក្ខណៈទំនើប ការចូលរួមការប្រគុំតន្ត្រីដែលអ្នកពេញចិត្ត និង iPhone ស៊េរីចុងក្រោយ ដែលត្រូវបានពិចារណាថាជាអ្វីដែលអ្នកចង់បាន ប៉ុន្តែវាមិនមានសារៈសំខាន់ឲ្យអ្នកត្រូវការវានោះទេ។ ខណៈពេលដែលអ្នកត្រូវការរីករាយនឹងជីវិតរបស់អ្នកហើយឥឡូវនេះអ្នកមិនចាំបាច់ចំណាយ ៧៥% នៃថវិការបស់អ្នកលើរបស់ទាំងនោះទេ ឬក៏ដាក់វានៅមុនតម្រូវការពិតប្រាកដរបស់អ្នកនោះទេ។ ការធ្វើបែបនេះមិនត្រឹមតែជួយអ្នកក្នុងការធ្វើឲ្យការចំណាយរបស់អ្នកមានតុល្យភាពនៅរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យអ្នកសន្សំលុយបន្តិចបន្តួចជារៀងរាល់ខែផងដែរ! ចំណាយពេលក្នុងការរៀនពីហិរញ្ញវត្ថុផ្ទាល់ខ្លួន ហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនជាអ្វីដែលអ្នកអាចរំពឹងថាសាលានឹងបង្រៀនអ្នកនោះទេ។ មិនមានថ្នាក់រៀន ឬ ឪពុកម្តាយរបស់អ្នកដែលនឹងបង្រៀនអ្នកថាហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជាអ្វីនោះទេ (ឬប្រហែលជាអ្នកមាន អ៊ីចឹងអ្នកមានសំណាងហើយ!) ។ ហេតុដូច្នេះហើយ មានតែអ្នកទេដែលគួរតែចំណាយពេលដើម្បីអប់រំខ្លួនឯងដើម្បីប្រឈមមុខនឹងពិភពលោកពិតប្រាកដ។ ចំណាយពេលក្នុងការអានតាមអ៊ីនធឺណែត ចូលរួមតាមសហគមន៍អនឡាញ មើលវីដេអូតាមយូធូប អានសៀវភៅ និងទាញយកកម្មវិធីដែលទាក់ទងនឹងហិរញ្ញវត្ថុដែលមានសារៈប្រយោជន៍ ឬ គំរូពី Microsoft Word / Excel ដែលនឹងជួយអ្នកក្នុងការគ្រប់គ្រងប្រាក់របស់អ្នកប្រកបដោយប្រសិទ្ធភាព។ កសាងពិន្ទុក្រេឌីតរបស់អ្នក ការថែរក្សាពិន្ទុក្រេឌីត គឺជារឿងសំខាន់មួយប្រសិនបើថ្ងៃណាមួយអ្នកត្រូវការខ្ចីប្រាក់ពីធនាគារ។ នៅពេលដែលដាក់ពាក្យស្នើសុំប្រាក់កម្ចី រឿងសំខាន់មួយដែលធនាគារតែងតែពិចារណា គឺសមត្ថភាពក្នុងការសងប្រាក់មកធនាគារវិញអោយបានទាន់ពេល។ ដូច្នេះប្រសិនបើអ្នកអាចសងប្រាក់បំណុល និងប្រាក់កម្ចីទាន់ពេល អ្នកនឹងអាចបង្កើនពិន្ទុក្រេឌីតរបស់អ្នកបាន។ បង្កើតមូលនិធិបន្ទាន់ អ្នកត្រូវប្រាកដថាអ្នកអាចបែងចែកប្រាក់មួយចំនួនសម្រាប់ករណីបន្ទាន់។ ជំនួសឲ្យការបារម្មណ៍ពីអនាគត អ្នកអាចគ្រាន់តែបើកគណនីធនាគារហើយកំណត់វាសម្រាប់ករណីដែលអ្នកត្រូវការជាបន្ទាន់៕ ផ្ដល់​សិទ្ធិ៖ everjobs
X
5s