៥ចំណុច​ដែល​ម្ចាស់​អាជីវកម្ម​​គួរ​ចូលរួម​ជា​មួយ​កម្មវិធី​រៀប​ចំ​ឡើង​ដោយ​សមាគមន៍​អ្នក​ទីផ្សារ​កម្ពុជា​ MAC!​



​​ជា​រៀង​រាល់​ចុង​ខែ​ សមាគមន៍​អ្នក​ទីផ្សារ​កម្ពុជា ​(Marketing Association of Cambodia ហៅ​កាត់​ថា​ MAC) ​​បង្កើត​ពិធី​​មួយ​ដែល​មាន​ឈ្មោះ​ថា​ «​ពិធី​ជួបជុំ​ម្ចាស់​អាជីវកម្ម​ និង​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ» ​ក្នុង​គោលដៅ​​ជំរុញ​អាជីវកម្ម​​របស់​សមាជិក​​ឱ្យ​រីក​ចម្រើន​​ឡើង​ទាំង​អស់គ្នា។ ​លោក​ ​សា បញ្ញា ​​ប្រធាន​ក្រុមហ៊ុន​ One Click Solution និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​ សមាគមន៍​អ្នក​ទីផ្សារ​កម្ពុជា ​បាន​លើក​យក​ចំណុច​ ៥​យ៉ាង​ដែល​​ម្ចាស់​អាជីវកម្ម​គួរ​តែ​ចូលរួម​​កម្មវិធី​រៀប​ចំ​ឡើង​ដោយ​​ MAC៖ ១) សមាគមន៍​អ្នក​ទីផ្សារ​កម្ពុជា ​(Marketing Association of Cambodia) ​ជា​អ្នក​ជួយ​ពិត​ប្រាកដ​៖ ​អ្វី​ដែល​ MAC ​បង្កើត​ឡើង​មិន​មែន​​ដើម្បី​​អាជីវកម្ម​សម្រាប់​​បុគ្គល​ ឬ​ស្ថាប័ន​ណា​មួយ​ឡើយ​ប៉ុន្តែ​​សម្រាប់​ការ​ចូលរួម​ទាំង​អស់​គ្នា​ ​ហើយ​ដើម្បី​ភាព​រីក​ចម្រើន​ទាំង​អស់​គ្នា​​។ ២)​ ប្រយោជន៍​ដោយ​ផ្ទាល់​ និង​ភ្លាមៗ៖ ​​អ្នក​ដែល​ចូលរួម​​ទាំង​អស់​ អាច​ទទួល​បាន​ផល​ប្រយោជន៍​ដោយ​​ផ្ទាល់​ និង​ភ្លាមៗ​តែ​ម្ដង​ចំពោះ​ការ​ជាវ​​ឬ​ទិញ​ផលិតផល​ ក៏​ដូច​ជា​សេវាកម្ម​ពី​សំណាក់​អ្នក​ចូលរួម​ដែល​ជា​ម្ចាស់​អាជីវកម្ម​ដូច​គ្នា។ ៣) ​ឱកាស​សម្រាប់​ការ​ផ្សព្វផ្សាយ៖ ​​អ្នក​ចូលរួម​មាន​ឱកាស​ផ្សព្វផ្សាយ​សេវាកម្ម​ និង​ផលិតផល​របស់​​ពួក​គាត់​ដោយ​ផ្ទាល់​ ទៅ​កាន់​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត​ ដោយ​មាន​ពេល​វេលា​ស្មើ​ៗ​គ្នា​ក្នុង​ការ​​ធ្វើ​បទ​បង្ហាញ​ក្នុង​អំឡុង​ពេល​នៃ​ការ​ជួបជុំ។ ៤)​ ភាព​ជា​ដៃគូ៖ ​អ្នក​ចូល​រួម​​មាន​ឱកាស​បង្កើត​​ និង​រក្សា​ទំនាក់ទំនង​​ក្នុង​ភាព​ជា​ដៃគូ​អាជីវកម្ម​ឱ្យ​កាន់​តែ​ជិតស្និទ្ធ​ជា​មួយ​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត។ ​​​​​​​៥) ​ការ​ពង្រឹង​សមត្ថភាព៖ ​អ្នក​ចូលរួម​នឹង​ទទួល​បាន​ចំណេះដឹង​ ជំនាញ​ បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​អាជីវកម្ម​ពី​សំណាក់​វាគ្មិន​ដែល​មាន​ចំណេះដឹង​ ជំនាញ​ និង​បទ​​ពិសោធន៍​ពិតៗ​ដែល​​ត្រូវ​បាន​សមាគមន៍​អញ្ញើញ​មក​ឱ្យ​ជួយ​​ចែក​រំលែក​បទ​ពិសោធន៍​ជា​ហូរហែ។ សូម​បញ្ជាក់​ថា​ សមាគមន៍​អ្នក​ទីផ្សារ​កម្ពុជា ​(Marketing Association of Cambodia ហៅ​កាត់​ថា​ MAC) ​នឹង​​បង្កើត​​ «​ពិធី​ជួបជុំ​ម្ចាស់​អាជីវកម្ម​ និង​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​លើក​ទី៨៥» នៅ​ថ្ងៃ​ទី​៣០​ ​ខែ​កញ្ញា​ នៅ​សណ្ឋាគារ​សាន់វ៉េ។ ​បើ​លោក​អ្នក​ចាប់​អារម្មណ៍​នឹង​ពិធី​នេះ​ សូម​ទូរស័ព្ទ​មក​លេខ៖ 015 832 666 ឬ សារអេឡិចត្រូនិច [email protected]៕​ ​​​​
X
5s