បើ​ប្រធានរបស់អ្នកហៅអ្នកទៅជួបជាមួយគាត់មួយទល់នឹងមួយ​ សូមកុំភ័យ!​ អ្នកគួរតែ?​



តើ ចៅហ្វាយរបស់អ្នកកំពុងហៅឈ្មោះរបស់អ្នកមែនទេ? មិនអីទេ យើងយល់ពីអ្វីដែលអ្នកកំពុងគិតឥឡូវនេះ។ ប៉ុន្តែជាការពិតណាស់ សូមអ្នកកុំភ័យស្លន់ស្លោអី សូមស្ងប់អារម្មណ៍សិន។ តើមានរឿងអ្វីដែលអាក្រក់បំផុតដែលអាចកើតឡើងបាន? អូហ៍! អ្នកខ្លាចថាអ្នកនឹងត្រូវគេបណ្តេញចេញពីការងារមែនទេ? ទោះយ៉ាងណាក៏ដោយ អ្នកគួរតែនៅមានក្តីសង្ឃឹម។ វាអាចនឹងមិនកើតឡើងរាល់ថ្ងៃទេដែលប្រធានរបស់អ្នកហៅអ្នកឱ្យ​ទៅជួបជាមួយគាត់មួយទល់នឹងមួយនោះ ប៉ុន្តែការ​ដែលគាត់​ចង់និយាយជាមួយអ្នកមិនមែនមានន័យថា អ្នកគួរតែរៀបចំប្រវត្តិរូបសង្ខេបរបស់អ្នកដើម្បីស្វែងរកការងារថ្មី ឬមានន័យថា គាត់ចង់បណ្តេញអ្នកចេញពីការងារនោះទេ។ សូមអានបន្តទៀត ដើម្បីមើលអ្វីដែលអ្នកអាចរំពឹងទុកមុនបានប្រសិនបើចៅហ្វាយនាយរបស់អ្នកស្រាប់តែចង់ជជែកពិភាក្សាជាមួយនឹងអ្នកជាលក្ខណៈឯកជន។ ព្យាយាមស្វែងរកគន្លឹះថាតើហេតុអ្វីបានជាប្រធានរបស់អ្នកស្រាប់តែហៅអ្នកឲ្យជួបជាមួយគាត់ភ្លាមៗ! ១) ប្រធានរបស់អ្នកប្រហែលជាគ្រាន់តែចង់ឲ្យអ្នកនូវមតិត្រឡប់មកវិញខ្លះៗ ប្រសិនបើប្រធានរបស់អ្នកចង់ជួបអ្នក អញ្ចឹងមានន័យថាប្រហែលជាគាត់ចង់ឲ្យនូវមតិត្រឡប់មកវិញខ្លះៗដល់អ្នកដើម្បីជួយអ្នកក្នុងកិច្ចការងារ ២) ប្រធានរបស់អ្នកប្រហែលជាចង់តាមដានកិច្ចការងាររបស់អ្នក តើអ្នកទើបតែកាន់គម្រោងការងារថ្មីមែនទេ? ប្រហែលជាប្រធានរបស់អ្នកត្រូវការតាមដានដើម្បីមើលថាតើអ្នកដំណើរការការងារយ៉ាងដូចម្តេចដែរ។ ត្រូវចងចាំថាអ្នកត្រូវតែត្រៀមក្រដាស់ឲ្យបានរួចរាល់មុនពេលចូលជួបគាត់។ ៣) ប្រធានរបស់អ្នកអាចនឹងគ្រាន់តែចង់បញ្ជាក់ពីរឿងខ្លះៗដែលទាក់ទងទៅនឹងកិច្ចការងាររបស់អ្នក តើអ្នកបានបញ្ជូនរបាយការណ៍ទៅប្រធានរបស់អ្នកដែលទេថ្មីៗនេះ? ជាការពិតណាស់ សូមអ្នកស្ងប់អារម្មណ៍សិន ប្រធានរបស់អ្នកអាចនឹងហៅអ្នកទៅជួបដើម្បីចង់បញ្ជាក់ពីរឿងខ្លះៗជាមួយអ្នក ៤) ប្រធានរបស់អ្នកអាចនឹងត្រូវការប្រាប់អ្នកពីរឿងខ្លះៗដែលជាការសម្ងាត់ វាអាចនឹងមានរឿងខ្លះដែលប្រធានរបស់អ្នកមិនចង់និយាយ ឬពិភាក្សាជាមួយអ្នកនៅមុខបុគ្គលិកដ៏ទៃទៀត ពីព្រោះថារឿងនោះអាចជារឿងសម្ងាត់ ៥) គាត់អាចនឹងចង់ប្រាប់ឲ្យអ្នកដឹងអំពីការផ្លាស់ប្តូរគោលការណ៍ថ្មី ក្រុមហ៊ុនរបស់អ្នកអាចនឹងត្រូវការធ្វើការងារប្លែកៗថ្មីៗពីពេលឥឡូវនេះតទៅ។ ដូច្នេះហើយ ប្រធានរបស់អ្នកហៅអ្នកឲ្យទៅជួបដោយឡែកពីអ្នកដ៏ទៃទៀត ដោយសារតែប្រធានរបស់អ្នកមិនចង់ឲ្យអ្នកគ្រប់គ្នាមានអារម្មណ៍ភ័យតក់ស្លុតនៅក្នុងពេលតែមួយជាមួយគ្នា។ ៦) ប្រធានរបស់អ្នកអាចនឹងគ្រាន់តែចង់ពិនិត្យមើលថាតើអ្នកសុខទុក្ខយ៉ាងដូចម្តេចដែរ តើអ្នកបានជជែកពិភាក្សាជាមួយប្រធានរបស់អ្នកជាលើកចុងក្រោយនៅពេលណាដែរ? ប្រសិនបើវាយូរដែរហើយ ដូច្នេះកាលដែលប្រធានរបស់អ្នកហៅអ្នកឲ្យទៅជួបគាត់ ប្រហែលមកពីគាត់គ្រាន់តែត្រូវការពិនិត្យមើលថាតើអ្នកសុខទុក្ខយ៉ាងដូចម្តេចដែរ។ ៧) គាត់អាចនឹងចង់ប្រាប់អ្នកថាអ្នកត្រូវបានឡើងមុខតំណែង គិតពីរឿងដែលអ្នកមានពេលវេលាដ៏ល្អបំផុតនៅកន្លែងធ្វើការ។ ត្រឹមត្រូវណាស់ អ្នកអាចនឹងត្រូវបានឡើងមុខតំណែងការងារ ហើយប្រធានរបស់អ្នកអាចនឹងចង់ប្រាប់ដំណឹងនេះឲ្យអ្នកបានដឹងទុកជាមុន។ ៨) អ្នកអាចប្រហែលជាបានធ្វើកំហុសអ្វីមួយ វាអាចទៅរួចដែលអ្នកបានធ្វើកំហុសតូចមួយ។ ប្រធានរបស់អ្នកប្រហែលត្រូវការលើកវាឡើង ហើយផ្តល់ដំបូន្មានខ្លះៗដល់អ្នកដើម្បីឲ្យអ្នកជៀសវាងការធ្វើកំហុសនេះដដែលៗទៀត។ ៩) វាអាចនឹងជាវិន័យ តើអ្នកមានបានធ្វើអ្វីដែលឆោតល្ងង់កាលពីពេលថ្មីៗនេះទេដូចជាការសរសេរអត្ថបទដោយកំហឹងនៅលើហ្វេសប៊ុកដោយនិយាយអ្វីដែលជាការប្រមាថដល់អ្នកគ្រប់គ្រងរបស់អ្នក? ជាការពិតណាស់ សូមតៀមខ្លួនឲ្យរួចរាល់ដើម្បីទទួលការស្តីបន្ទោស ឬការដាក់ទណ្ឌកម្ម។ ១០) វាប្រហែលជាថាអ្នកកំពុងត្រូវបានគេបណ្តេញចេញ តើក្រុមហ៊ុនរបស់អ្នកកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមែនទេ? តើប្រាក់ចំនូលកំពុងតែខ្សត់ទៅហើយមែនទេ? ប្រសិនបើអ៊ីចឹង ដូច្នេះការរំពឹងទុកថាការត្រូវបានគេបណ្តេញចេញអាចជាហេតុផលនៃការណាត់ជួបនេះ។ តើអ្នកត្រូវគ្រប់គ្រងស្ថានការណ៍បែបនេះយ៉ាងណាដែរ? ១) ដកដង្ហើមឲ្យវែង រឿងមួយដ៏ចម្បងបំផុតដែលអ្នកគួរតែធ្វើនោះគឺនៅពេលដែលអ្នកមានអារម្មណ៍ថាភ័យ ដូច្នេះអ្នកត្រូវដកដង្ហើមឲ្យវែងៗ។ បន្ទាប់មកត្រូវធ្វើបែបនេះដដែលៗឲ្យបានបីបួនដង។ ២) តាំងចិត្តឲ្យស្ងប់ហើយផ្តោតអារម្មណ៍ មានហេតុផលខ្លះដែលការតាំងសមាធិត្រូវបានគេផ្សព្វផ្សាយនៅសាលារៀន និងកន្លែងធ្វើការ។ ការតាំងចិត្តឲ្យស្ងប់ និងបង្កើនការផ្តោតអារម្មណ៍របស់អ្នកអាចនឹងជួយអ្នកឲ្យប្រឈមមុខជាមួយនឹងការងារជាច្រើនផ្សេងទៀតនៅខាងមុខ។ ៣) អ្នកត្រូវប្រាកដថាយ៉ាងហោចណាស់អ្នកមានគំនិតខ្លះៗពីអ្វីដែលប្រធានរបស់អ្នកអាចនឹងនិយាយមកកាន់អ្នកនៅពេលដែលអ្នកទៅជួបជាមួយគាត់ ការដើរចូលទៅជួបជាមួយប្រធានរបស់អ្នកដោយមិនមានគន្លឹះអ្វីសោះនោះគឺមិនមែនជាគំនិតល្អទេ។ ព្យាយាមគិតដោយខ្លួនឯង និងសួរអ្នកធ្វើការជាមួយអ្នកថាតើពួកគេបានដឹងរឿងអ្វីខ្លះទេដែលប្រធានរបស់អ្នកហៅអ្នកទៅជួបគាត់។ ៤) ប្រសិនបើវាជាដំណឹងល្អ ដូច្នេះអ្នកគួរតែបង្ហាញពីភាពសប្បាយរីករាយរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ កុំធ្វើវាឲ្យហួសហេតុដូចជាការរាំនៅមុខចៅហ្វាយនាយរបស់អ្នក។ អ្នកមិនចង់ឲ្យគាត់មានអារម្មណ៍សោកស្តាយភា្លមៗនោះទេមែនទេ។ ៥) ប្រសិនបើវាជាដំណឹងអាក្រក់ សូមកុំមានប្រតិកម្មខ្លាំងពេក អ្នកត្រូវធ្វើសកម្មភាពធម្មតា។ មិនថាដំណឹងនោះនឹងអាក្រក់យ៉ាងណាក៏ដោយចុះ ការធ្វើសកម្មភាពមិនមានវិជ្ជាជីវៈក្នុងខ្លួននោះគឺមិនមែនជារឿងល្អសម្រាប់ការរីកចម្រើនការងារនៅពេលអនាគតរបស់អ្នកនោះទេ។ ជៀសវាងការមានបញ្ហានាពេលអនាគត ដោយការធ្វើឲ្យប្រធានរបស់អ្នកចូលចិត្តអ្នកវិញ ១) ប្រកាន់ខ្ជាប់ពាក្យសំដីរបស់អ្នក ធ្វើអ្វីដែលអ្នកនិយាយ និងនិយាយអ្វីដែលអ្នកធ្វើ។ ប្រសិនបើប្រធានរបស់អ្នកគិតថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ អ៊ីចឹងអ្នកនឹងមិនមានអ្វីដែលត្រូវបារម្មណ៍នោះទេ។ ២) ត្រូវមានទំនួលខុសត្រូវ មិនមាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ហើយអ្នកក៏មិនខុសគ្នាដែរ។ ប្រសិនបើអ្នកធ្វើកំហុសអ្វីមួយ សូមកុំគេចវេស អ្នកត្រូវតែមានទំនួលខុសត្រូវ។ ការធ្វើបែបនេះ ប្រធានរបស់អ្នកនឹងកោតសរសើរពីភាពស្មោះត្រង់របស់អ្នក។ ៣) កុំត្អូញត្អែរ តែធ្វើការស្នើសុំ ជាជាងការរអ៊ូរទាំអំពីអ្វីដែលអ្នកមិនចូលចិត្ត អ្នកគួរតែធ្វើការស្នើសុំឲ្យមានការផ្លាស់ប្តូរអ្វីមួយជាមួយនឹងហេតុផលសមរម្យ។ ការទំនាក់ទំនងរបស់អ្នកនឹងនាំអ្នកទៅឆ្ងាយជាងនេះ។ ៤) គួរតែនាំមកនូវដំណោះស្រាយជាជាងការនាំមកនូវបញ្ហា សូមចាត់វិធានការមួយជំហានទៅមុខទៀតហើយមានដំណោះស្រាយល្អក្នុងដៃនៅពេលអ្នកដើរទៅរកចៅហ្វាយរបស់អ្នកដែលកំពុងមានបញ្ហា។ ៥) បង្ហាញដល់ពួកគេថាអ្នកយល់អ្វីដែលច្រើនជាងនេះ ក្រុមហ៊ុនមួយ គឺមិនមែនគ្រាន់តែរឿងមនុស្សម្នាក់ទេ ប៉ុន្តែជារឿងដែលមនុស្សជាច្រើនធ្វើការងារជាក្រុមដើម្បីសម្រេចគោលដៅដ៏ល្អបំផុត។ បង្ហាញដល់ពួកគេថាអ្នកយល់ពីការពិតសាមញ្ញមួយនេះ៕ ផ្ដល់សិទ្ធិ៖ everjobs.com.kh
X
5s