យោង​តាម​អាយុ​របស់​អ្នក តើ​រយៈពេល​ប៉ុន្មាន​ម៉ោង​ដែល​អ្នក​ត្រូវ​គេង​ក្នុង​មួយ​ថ្ងៃៗ ?​



ការ​មាន​បញ្ហា​ជាមួយ​ការ​គេង អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ជាច្រើន និង​កាន់តែ​ធ្ងន់ធ្ងរ​នឹង​មាន​ទំនាក់ទំនង​ឈាន​ដល់​ការ​ស្លាប់​ផង​ដែរ។ យ៉ាងណាមិញ មាន​កត្តា​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​រយៈពេល​សម្រាប់​ទទួល​ទាន​ដំណេក​របស់​មនុស្ស​ម្នាក់ៗ។ ដូចជា​នៅ​កំឡុង​ពេល​មាន​គភ៌ ស្ត្រី​ភាគ​ច្រើន​គេង​ច្រើន​ម៉ោង​លើស​ពី​ធម្មតា រីឯ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ ក៏​មាន​ទម្លាប់​គេង​ច្រើន​ម៉ោង​លើស​ពី​ក្រុម​អាយុ​ផ្សេងៗ​ទៀត​ផង​ដែរ។ ចំណែក​អ្នក​ខ្លះ​វិញ​មាន​ទម្លាប់​គេង​ហើយ​ភ្ញាក់​ច្រើន​ដង​ជា​រៀងរាល់​យប់ គឺ​បើ​កាល​ណា​ពួកគេ​បាន​គេង​លក់​ស្កប់ស្កល់​ហើយ ពួកគេ​តែង​មាន​លំបាក​នៅ​ពេល​ភ្ញាក់​ពី​ដំណេក​ពេល​ព្រលឹម​វិញ។ ទោះជាយ៉ាងណា ជាទូទៅ​មនុស្ស​កាន់តែ​ក្មេង​ប៉ុនណា ពួកគេ​នឹង​កាន់តែ​ត្រូវការ​រយៈពេល​ច្រើន​ម៉ោង​សម្រាប់​ការ​គេង​ប៉ុន​នោះ។ យោង​តាម​របាយការណ៍​របស់ The National Sleep Foundation បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​រយៈពេល​គេង​ដែល​ក្រុម​អាយុ​នីមួយៗ​ត្រូវការ​ក្នុង​១​ថ្ងៃ​ដូច​ខាងក្រោម​នេះ៖
  • ទារក​ទើប​នឹង​កើត: ពី១៤​ម៉ោង​ទៅ​១៧​ម៉ោង
  • ទារក​នៅ​ក្រោម​អាយុ​១១​ខែ: ពី​១២​ម៉ោង​ទៅ​១៥​ម៉ោង
  • ពី​១​ឆ្នាំ​ដល់​២​ឆ្នាំ: ពី​១១​ម៉ោង​ទៅ​១៤​ម៉ោង
  • ពី​៣​ឆ្នាំ​ដល់​៥​ឆ្នាំ: ពី​១០​ម៉ោង​ទៅ​១៣​ម៉ោង
  • ពី​៦​ឆ្នាំ​ដល់​១៣​ឆ្នាំ: ពី​៩​ម៉ោង​ទៅ​១១​ម៉ោង
  • ពី​១៤​ឆ្នាំ​ដល់​១៧​ឆ្នាំ: ពី​៨​ម៉ោង​ទៅ​១០​ម៉ោង
  • ពី​១៨​ឆ្នាំ​ដល់​២៥​ឆ្នាំ: ពី​៧​ម៉ោង​ទៅ​៩​ម៉ោង
  • ពី​២៦​ឆ្នាំ​ដល់​៦៤​ឆ្នាំ: ពី​៧​ម៉ោង​ទៅ​៩​ម៉ោង
  • ពី​៦៥​ឆ្នាំ​ឡើង​ទៅ: ពី​៧​ម៉ោង​ទៅ​៨​ម៉ោង៕
X
5s