វិធីសាស្រ្តក្នុងការនិយាយពាក្យថា “ទេ” ទៅកាន់ចៅហ្វាយរបស់អ្នក​



មិនថាទោះបីជាអ្នកធ្វើការនៅក្នុងមុខជំនួញខ្នាតតូចជាលក្ខណៈគ្រួសារ ឫក៏សហគ្រាសអន្តរជាតិធំៗក៏ដោយ ការនិយាយពាក្យថា ទេ ទៅកាន់ចៅហ្វាយជនជាតិខ្មែរ គឺមិនមែនជារឿងងាយស្រួលទេ។ ចៅហ្វាយរបស់អ្នកមានភាពជាម្ចាស់លើពេលវេលារបស់អ្នក ទោះបីជាពួកគាត់មិនមែនជាម្ចាស់របស់យើងគ្រប់ពេលវេលា ប៉ុន្តែពួកគាត់មានសិទ្ធក្នុងការតម្លើងតំនែង ឬក៏បញ្ឈប់យើងពីការងារបាន។ ដោយហេតុនេះហើយ វាគឺចាំបាច់ណាស់ក្នុងការស្វែងយល់ថាតើអ្នកគួរតែធ្វើបែបណាក្នុងការបដិសេធទៅកាន់ចៅហ្វាយរបស់អ្នកនៅពេលដែលចាំបាច់ហើយត្រឹមត្រូវ។ សាកល្បងនូវវិធីមួយចំនួនខាងក្រោមនេះដែលអាចជួយអ្នកបដិសេធបានយ៉ាងសមហេតុផលជាមួយថ្នាក់លើរបស់អ្នក ស្របពេលដែលអាចរក្សានូវមុខងារ និងភាពរីកចម្រើននៃការងាររបស់ក្នុងកំឡុងពេលវែងឆ្ងាយទៅមុខ។ វាយតម្លៃពីផលវិបាកដែលនឹងកើតឡើង អ្វីដែលអ្នកត្រូវធ្វើមុននឹងធ្វើការបដិសេធទៅលើអ្វីមួយគឺត្រូវវាយតម្លៃទៅលើផលវិបាកដែលអាចនឹងកើតឡើង។ ត្រូវតែពិចារណាឱ្យបានច្បាស់លាស់ថាតើការបដិសេធរបស់អ្នកអាចជាឱ្យលទ្ធផលនៅក្នុងការខាតបង់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនដែរឬទេ។ រៀនបញ្ជាក់នូវហេតុផលឱ្យបានជាក់លាក់ វាគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ អ្នកគួរតែរៀនពីរបៀបដើម្បីពន្យល់ថាហេតុអ្វីបានជាអ្នកអាចនឹងមានការលំបាកក្នុងការបំពេញភារកិច្ចដែលអ្នកត្រូវបានសុំឱ្យបំពេញឬហេតុអ្វីបានជាអ្នកមិនយល់ស្របជាមួយនឹងថ្នាក់លើរបស់អ្នកនៅក្នុងវិធីមួយដែលច្បាស់លាស់ និងសមហេតុផល។ ត្រូវចេះពិចារណានូវទស្សនៈរបស់ពួកគេ អ្នកត្រូវតែចងចាំថា ដើម្បីយល់ពីបញ្ហានៅក្នុងគំនិតទស្សនៈចៅហ្វាយរបស់អ្នក។ ត្រូវដឹងថាចៅហ្វាយរបស់អ្នកអាចនឹងមានហេតុផលល្អក្នុងការមានគំនិតជាក់លាក់ណាមួយ ឬក៏ស្នើសុំអ្នកសម្រាប់ការងារជាក់លាក់នោះ ដែលអ្នកគួរតែយកទៅពិចារណាមុនពេលនិយាយថាទេទៅកាន់គាត់។ ត្រូវធ្វើជាខ្លួនអ្នកផ្ទាល់ ចៅហ្វាយមួយចំនួនប្រហែលជាចង់មាននៅជុំវិញខ្លួនគាត់ជាមួយនឹងបុគ្គលិកដែលតែងតែយល់ស្របជាមួយពួកគាត់ ប៉ុន្តែមួយចំនួនទៀតគឺមិនអញ្ចឹងទេ។ ឱកាសល្អគឺនៅពេលដែលចៅហ្វាយរបស់អ្នកចង់ឱ្យអ្នកមានគំនិតផ្ទាល់ខ្លួនរបស់អ្នកជាជាងការយល់ស្របទៅនឹងអ្វីគ្រប់យ៉ាង។ ត្រូវមានរបៀបរបបក្នុងការនិយាយឱ្យបានត្រឹមត្រូវ វាមិនមែនជាអ្វីដែលអ្នកនិយាយនោះទេ តែរបៀបដែលអ្នកនិយាយនោះទេដែលអាចជាបញ្ហា ជាពិសេសនៅពេលដែលអ្នកកំពុងតែមិនយល់ស្រប ឬខ្វែងគំនិតគ្នាជាមួយនឹងចៅហ្វាយរបស់អ្នក។ ជ្រើសរើសពាក្យក្នុងការនិយាយរបស់អ្នកដោយប្រុងប្រយ័ត្នដើម្បីជៀសវាងការភ័ន្តច្រឡំ។ ចេះចំណាយពេលរបស់អ្នកឱ្យបានត្រឹមត្រូវ គន្លឹះដើម្បីធ្វើការបដិសេធឱ្យបានល្អឥតខ្ចោះនោះ គឺចេះយកពេលវេលារបស់អ្នកដើម្បីបង្កើតនូវវិធីការពារខ្លួនដែលសមហេតុផលបំផុត។ ចូរប្រាប់ចៅហ្វាយរបស់អ្នកថាអ្នកនឹងផ្ដល់ឱ្យទៅវិញនូវអ្វីដែលទាក់ទងនឹងការស្នើរសុំរបស់ពួកគេ ប៉ុន្តែត្រូវចាំថាមិនត្រូវចំណាយពេលយូរពេក។ បង្ហាញនូវភាពខ្លាំង និងភាពខ្សោយរបស់អ្នក ធ្វើឱ្យចៅហ្វាយរបស់អ្នកដឹងនូវអ្វីដែលអ្នកអាចធ្វើបាននិងអ្វីដែលអ្នកត្រូវពង្រឹងបន្ថែមឱ្យប្រសើរឡើង។ នៅពេលដែលចៅហ្វាយរបស់អ្នកដឹងពីអ្វីដែលអ្នកអាចធ្វើបានពួកគេនឹងមិនស្នើសុំនូវអ្វីលំបាកដែលអ្នកមិនអាចដោះស្រាយបាននោះទេ។ ពន្យល់ពីដែនកំនត់របស់អ្នក វាប្រហែលជាអាចមានភារកិច្ចមួយចំនួនដែលអ្នកមិនមានភាពងាយស្រួលនៅក្នុងការបំពេញ។ ជាធម្មតាវាអាចជាមូលហេតុដោយសារតែបំរាមសាសនា ឬក៏ហេតុផលផ្ទាល់ខ្លួនមួយចំនួន។ អ្នកអាចឱ្យចៅហ្វាយរបស់អ្នកបានដឹងនូវដែនកំណត់ទាំងនោះ ដូច្នោះពួកគេនឹងជៀសវាងស្នើសុំឱ្យអ្នកធ្វើតាំងពីពេលដំបូង។ អ្នកមានបន្ទុកជាច្រើនដែលត្រូវទទួលខុសត្រូវ អ្នកប្រហែលជាមិនចង់តវ៉ាប្រឆាំងនឹងចៅហ្វាយរបស់អ្នកទេ ប៉ុន្តែអ្នកក៏មិនអាចយកភារកិច្ចមកបន្ថែមទៀតដែរ។ អ្នកអាចស្នើសុំការណែនាំដោយផ្ទាល់ពីពួកគាត់ទៅលើការដោះស្រាយគម្រោងជាច្រើន ដែលអាចបង្ហាញពួកគេថាវាពិតជាច្រើនពេកសម្រាប់អ្នក។ ផ្ដល់ឱ្យនូវជម្រើសផ្សេងទៀត ជាជាងការនិយាយថាទេ ទៅកាន់ចៅហ្វាយរបស់អ្នក អ្នកអាចព្យាយាមស្នើរជូននូវជម្រើសទៅលើរបៀបដែលពួកគេអាចទទួលបាននូវសមិទ្ធផលការងាររបស់ខ្លួនបានដោយមិនត្រូវការជំនួយដោយផ្ទាល់របស់អ្នក។ ត្រូវមានភាពស្មោះត្រង់ គ្មាននរណាម្នាក់ចូលចិត្តភាពទៀងត្រង់នោះទេ រួមទាំងចៅហ្វាយរបស់អ្នកផងដែរ។ ចូរមានភាពស្មោះត្រង់ជាមួយពួកគេនិងប្រាប់នូវរាល់ការពិត។ នៅពេលដែលអ្នកមានទំនាក់ទំនងល្អជាមួយថ្នាក់លើរបស់អ្នក ពួកគេនឹងអាចងាយស្រួលយល់ពីក្ដីព្រួយបារម្ភ និងទុក្ខលំបាករបស់អ្នក មិនត្រូវបង្អង់ពេល ហើយទុកការងារទាល់តែដល់ពេលកំណត់នោះឡើយ ប្រសិនបើអ្នកមិនអាចបញ្ចប់ភារកិច្ច ឬក៏មិនអាចបំពេញភារកិច្ចបន្ថែមទៀតបាន នោះអ្នកមិនគួរបង្អង់រហូតដល់វិនាទីចុងក្រោយនោះទេ។ អ្នកគួរតែប្រាប់ថ្នាក់លើរបស់អ្នកភ្លាមៗដើម្បីឱ្យមានការដោះស្រាយបញ្ហាទាំងនេះ។ កុំមានក្ដីព្រួយបារម្ភ ចៅហ្វាយរបស់អ្នកនឹងមិនស៊ីអ្នកទាំងរស់ដោយគ្រាន់តែអ្នកនិយាយនូវពាក្យពិតនោះទេ។ អ្នកប្រហែលជាមានអារម្មណ៍ខ្វល់ខ្វាយ ឬខ្មាស់អៀនក្នុងការនិយាយការពិតចេញមក។ ប៉ុន្តែចូរចាំថាការនិយាយត្រង់ៗ គឺល្អប្រសើរជាងការនូវស្ងៀមស្ងាត់មិននិយាយស្ដី។ លើកឡើងពីការងារអាទិភាពរបស់អ្នក ភារកិច្ចសំខាន់ និងការងារមួយចំនួនដែលអ្នកត្រូវបំពេញនៅកន្លែងធ្វើការ គឺមានភាពចាំបាច់ខ្លាំងណាស់។ ប្រសិនបើការស្នើសុំរបស់ថ្នាក់លើរបស់អ្នកពិតជាអាចបង្អាក់នូវភារកិច្ចរបស់អ្នក អ្នកគួរតែរិះរកដោយល្អិតល្អន់នូវដំណោះស្រាយដែលប្រសើរជាងមុន៕ ដៃគូ​សហការ៖ everjobs.com.kh
X
5s