មេរៀនជីវិតទាំង៥យ៉ាងដែលអ្នកអាចសិក្សារៀនសូត្របានពីរឿងភាពយន្តPixar
រឿងភាពយន្តដែលផលិតដោយPixar ឈ្នះពានរង្វាន់អស់ជាច្រើនព្រោះមិនត្រឹមតែល្អមើលថែមទាំងបង្កប់នូវអត្ថន័យអប់រំដែលមនុស្សគ្រប់រូបអាចសិក្សាបាន។ បើនិយាយម៉្យាងវិញទៀត Pixar ប្រៀបបានដូចជាមាតាបិតាទី៣អ៊ីចឹង។ ខាងក្រោមនេះជាមេរៀនជីវិតទាំង៥ដែលយកចេញពីភាពយន្តPixar ៖
១) Toy Story 1 ៖ នៅ ក្នុងរឿងToy Story 1នេះ អ្នកនិពន្ធបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់និងគុណតម្លៃនៃមិត្តភាព។ មិត្តល្អមិនបោះបង់គ្នាពេលមានអាសន្ននោះទេថែមទាំងជួយនិងនៅជាមួយមិត្តរហូត។
២) A Bug's Life ៖ A Bug's Life ដែលជារឿងស្រមោចដែលមានមាឌតូច តែឲ្យតែមានប្រាជ្ញាគង់តែជោគជ័យដូចតែគ្នានោះទេ។ Flick គឺជាស្រមោចដែលមនុស្សរាប់គ្នាមើលងាយនិងគិតថាគំនិតដែល
Flick មានគឺមិនកើតការនោះទេ។ ប៉ុន្តែ នៅទីបំផុត Flick គឺជាមនុស្សដែលសង្គ្រោះមនុស្សគ្រប់គ្នានិងបង្ហាញថាគំនិតសាមញ្ញមិនមែនអន់នោះទេ។
៣) Toy Story 2 ៖ ពេលខ្លះ ក្នុងជីវិតអ្នកត្រូវធ្វើការសម្រេចចិត្តពិបាកៗ។ ឈុតមួយក្នុងរឿងToy Story 2 ដែល Woody ត្រូវជ្រើសរើសរវាងរស់នៅម្ចាស់ Andyនិងរស់នៅជាមួយមិត្តភ័ក្ដិពិតប្រាកដនៅសួន។
នៅក្នុងជីវិតក៏ដូចគ្នាផងដែរ មនុស្សម្នាក់ៗត្រូវសម្រេចចិត្តពិបាកៗជាច្រើន។
៤) Monsters ៖ ក្នុងរឿង Monstersបានបង្រៀនមេរៀនដ៏សំខាន់មួយ នោះគឺថា«អ្វីៗនឹងប្រសើរឡើងនាពេលបញ្ចប់។» ជីវិតនឹងផ្ដល់មេរៀននិងការលំបាកជាច្រើនដល់អ្នក។ ប៉ុន្តែប្រសិនអ្នកអាចស៊ូបាន អ្វីៗគង់តែល្អឡើងវិញនោះទេ។
៥) Finding Nemo ៖ក្នុងរឿង Finding Nemo មានឃ្លាមួយពោលថា«មិនថាមានអ្វីកើតឡើងនោះទេ ត្រូវបន្តហែលទឹកជានិច្ច។ ដូចគ្នានេះដែរ មិនថាមានអ្វីកើតឡើងក្នុងជីវិតនោះទេ អ្នកត្រូវបន្តដំណើរទៅមុខជានិច្ច៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ Odyssey