ទីក្រុងទាំង​ ១០ដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងលោក គិត​ដល់​ឆ្នាំ២០៣០​



ចំនួនប្រជាជនទូទាំងពិភពលោកនឹងមានកំណើនយ៉ាងគួរឲ្យកត់សម្គាល់ ដែលនឹងកើនឡើងរហូតដល់ ១០ពាន់លាននាក់នៅលើផែនដីនេះ ត្រឹមឆ្នាំ ២០៥០។ បើយោងតាម United Nation’s World Urbanization Prospects ត្រឹមឆ្នាំ ២០៣០ ទីក្រុងទាំង១០ខាងក្រោមនេះនឹងក្លាយជាទីក្រុងដ៏ធំជាងគេនៅលើលោកដែលមានចំនួនប្រជាជនច្រើនជាងគេ៖ ១០) ទីក្រុងម៉ិកសិក ប្រទេសម៉ិកសិក មានចំនួនប្រជាជនប្រហែល ២៣.៩ លាននាក់ ៩) ទីក្រុង Lagos ប្រទេស នីហ្ស៊េរីយ៉ា មានចំនួនប្រជាជនប្រហែល ២៤.២ លាននាក់ ៨) ទីក្រុង Cairo ប្រទេសអេស៊ីប មានចំនួនប្រជាជនប្រហែល ២៤.៥ លាននាក់ ៧) ទីក្រុង Karachi ប្រទេសប៉ាគីស្ថាន មានចំនួនប្រជាជនប្រហែល ២៤.៨ លាននាក់ ៦) ទីក្រុង ដាកា ប្រទេសបង់ក្លាដេស មានចំនួនប្រជាជនប្រហែល ២៧.៤ លាននាក់ ៥)) ទីក្រុង បេកាំង ប្រទេសចិន មានចំនួនប្រជាជនប្រហែល ២៧.៧ លាននាក់ ៤) ទីក្រុង Mumbai ប្រទេសឥណ្ឌា មានចំនួនប្រជាជនប្រហែល ២៧.៨ លាននាក់ ៣) ទីក្រុងសៀងហៃ ប្រទេសចិន មានចំនួនប្រជាជនប្រហែល ៣០.៨ លាននាក់ ២) ទីក្រុង Delhi ប្រទេសឥណ្ឌា មានចំនួនប្រជាជនប្រហែល ៣៦.១ លាននាក់ ១) ទីក្រុង តូក្យូ ​ប្រទេសជប៉ុន មានចំនួនប្រហែល ៣៧.២ លាននាក់៕   ដោយ៖ លង់ វណ្ណៈ ប្រភព៖ World Economic Forum
X
5s