«ខ្ញុំសូមទោសដែលរឿងនេះបានកើតឡើង» លោក Mark Zukerberg ធ្វើការសូមទោសចំពោះបញ្ហាដែល Cambridge Analytica មានគណនីជាង ៥០លាននាក់
ស្ថាបនិក Facebook លោក Mark Zukerberg បានធ្វើការសូមទោសចំពោះបញ្ហាបែកធ្លាយទិន្នន័យនិងព័ត៌មានផ្ទាល់ខ្លួននៅលើកម្មវិធី Cambridge Analytica ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់ Facebook ក្នុងមួយសប្ដាហ៍ចុងក្រោយនេះ។
កាលពីថ្មីៗនេះ លោកMark Zukerberg បានធ្វើការសម្ភាសន៍ជាមួយ CNN ក្រោយពេលដែលលោកបានចេញការផ្សព្វផ្សាយអំពីរឿងអាស្រូវដែលចោទប្រកាន់ទៅ Cambridge Analytica ថា បានទទួលព័ត៌មានសម្ងាត់នៃគណនី Facebook ជាង ៥០លាននាក់ដែលក្រុមហ៊ុននេះបានប្រើប្រាស់ជាគោលដៅដល់ការផ្សព្វផ្សាយពាណិជ្ជកម្មដល់អតិថិជនរបស់គេ និងប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោតរបស់ ដូណាល់ត្រាំ កាលពីឆ្នាំ ២០១៦ ផងដែរ។ ក្រុមហ៊ុន Cambridge Analytica ធ្លាប់បានសន្យាថា នឹងលុបព័ត៌មានរបស់អ្នកប្រើប្រាស់ចេញវិញ ប៉ុន្តែមិនត្រឹមតែមិនលប់ថែមទាំងចំនួនកាន់តែច្រើនឡើងបន្ថែមទៀត។
ក្នុងការសម្ភាសន៍ជាមួយ CNN លោកMark Zukerberg បាននិយាយរៀបរាប់ថា«ខ្ញុំសូមទោសដែលរឿងអាក្រក់នេះបានកើតឡើង«។ ដោយសារតែបញ្ហារឿងអាស្រូវមួយនេះ វាបានធ្វើឲ្យភាគហ៊ុនរបស់ Facebook ធ្លាក់ចុះដល់ទៅ១០ភាគរយ។
លោកMark Zukerberg ក៏បានពោលដែរថា«នរណាម្នាក់ក៏មានកំហុសដែរ ហើយខ្ញុំនឹងរៀនពីបទពិសោធន៍មួយនេះ និងធ្វើឲ្យល្អលើកក្រោយ»៕
ដោយ៖ អឹុង មុយយូ