ទីក្រុងទាំង ១០ដែលប្រជាជនមានគុណភាពជីវិតល្អប្រសើរលើសគេ​



បើយោងតាមការធ្វើការស្ទង់មតិពីគុណភាពជីវិតប្រចាំឆ្នាំលើកទី២០ ក្នុងឆ្នាំ២០១៨ របស់ Mercer ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ទាក់ទងនឹងធនធានមនុស្ស ដែលមានទីស្នាក់ការធំនៅទីក្រុងញួវ​យ៉ក ដែលបានធ្វើការស្ទង់មតិពីទីក្រុងចំនួន ២៣១ជុំវិញពិភពលោក បាន​ដាក់​ចំណាត់​ថ្នាក់ទីក្រុង ១០ដែលប្រជាជនមានគុណភាពជីវិតល្អប្រសើរលើសគេ។ ការស្ទង់មតិនេះមានលក្ខណៈវិនិឆ្ឆ័យដោយផ្អែកលើ ស្ថានភាពនយោបាយ ការថែទាំសុខភាព ការអប់រំ បទឧក្រិដ្ឋ កន្លែងលេងកំសាន្ត និងផ្លូវគមនាគមន៍។ ខាងក្រោមនេះ គឺជាទីក្រុងទាំង ១០​ ដែលប្រជាជនមានគុណភាពជីវិតល្អប្រសើរជាងគេលើលោក៖ ១)​ ទីក្រុង Vienna ប្រទេសអូទ្រីស ២)​ ទីក្រុង Zurich ប្រទេសស្វីស ៣) ទីក្រុង Munich ប្រទេសអាឡឺម៉ង់ ៤) ទីក្រុង Auckland ប្រទសនូវែលសេឡង់ ៥) ទីក្រុង Vancouver ប្រទេសកាណាដា ៦) ទីក្រុង Dusseldorf ប្រទេសអាឡឺម៉ង់ ៧) ទីក្រុង Frankfurt ប្រទេសអាឡឺម៉ង់ ៨) ទីក្រុង Geneva ប្រទេសស្វីស ៩) ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ១០) ទីក្រុង Basel ប្រទេសស្វីស៕ ប្រែសម្រួល៖ លង់ វណ្ណៈ ប្រភព៖ World Economic Forum
X
5s