មិន​ត្រឹម​តែ​​ Alibaba​ ​សូម្បី​តែ​ Huawei ក៏​ចង់​វិនិយោគ​​បន្ថែម​ទៀត​នៅ​ថៃ​​



ក្រុមហ៊ុន​ធំ​ៗ​ពីរ​​របស់​ចិន​គឺ​​ Alibaba របស់​មហាសេដ្ឋី​ Jack Ma និង​ក្រុមហ៊ុន​ Huawei របស់​​លោក​ Ren Zhengfei ​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​ថៃ​ ដែល​​ជា​មូលដ្ឋាន​សម្ងាត់​សម្រាប់​ពង្រីក​ដែន​ប្រតិបត្តិការ​នៅ​ក្នុង​​តំបន់​អាស៊ាន។ ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bangkok Post ​បាន​ឱ្យ​ដឹង​ថា​ស្ថាបនិក​របស់​ Alibaba លោក​ Jack Ma នឹង​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ជួប​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ថៃ​​​ដើម្បី​ពិភក្សា​អំពី​គម្រោង​វិនិយោគ​នា​ពេល​អនាគត​របស់​ខ្លួន​នៅ​តំបន់​ច្រក​របៀង​សេដ្ឋកិច្ច​​បែក​​បូព៌ា​ (Eastern Economic Corridor)។ ​ [caption id="attachment_51838" align="aligncenter" width="620"] តំបន់​ច្រក​របៀង​សេដ្ឋកិច្ច​​បែក​​បូព៌ា​ (Eastern Economic Corridor) ប្រភព៖ បាងកក​ប៉ុស្ដិ៍[/caption] យោង​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​មក​ដល់​ពេល​នេះ​អាច​បញ្ជាក់​បាន​ថា​​ Alibaba នឹង​វិនិយោគ​នៅ​ខេត្ត​ Chachoengsao ​ដែល​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​បី​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​នៃ​​ច្រក​របៀង​សេដ្ឋកិច្ច​បែក​បូព៌ា​ ហើយ​ក្រុមហ៊ុន​នឹង​ប្រកាស​លម្អិត​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ​គម្រោង​​វិនិយោគ​នេះ​គឺ​ផ្ដោ​ត​ទៅ​លើ​ការ​​បង្កើត​​មូលដ្ឋាន​ប្រតិបត្តិការ​ (Logistic Operations) មិន​មែន​តែ​នៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​កម្ពុជា​ ឡាវ វៀតណាម និង​ភូមា​ផងដែរ។ ​​​​ជា​មួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន​ Huawei ​កំពុង​ធ្វើ​ផែនការ​ជា​មួយ​រដ្ឋាភិបាល​ថៃ​​លើ​ការ​ពង្រីក​ការ​វិនិយោគ​​របស់​ខ្លួន​នៅ​តំបន់​ច្រក​របៀង​សេដ្ឋកិច្ច​បែក​បូព៌ា​​ បន្ទាប់​ពី​គម្រោង​ទី​មួយ​បាន​បើក​នៅ​ទីក្រុង​បាងកក​កាល​ពី​ឆ្នាំ​មុន។ ​គម្រោង​របស់​ក្រុមហ៊ុន​ Huawei គឺ​ផ្ដោត​ទៅ​លើ​ ​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឌីជីថល ឬ Digital Lab Center៕
X
5s