តោះ ជិតដល់ឆេងម៉េងហើយ មកស្វែងយល់ពីប្រវត្តិទាំងអស់គ្នា !
បុណ្យឆេងម៉េងឬហៅជាភាសាអង់គ្លេសថា QingMing ត្រូវបានគេស្គាល់ម៉្យាងទៀតគឺថ្ងៃសម្អាតផ្នូរដូនតា។ នេះបើតាមប្រភព គេហទំព័រមួយចំនួន ពិធីបុណ្យនេះមានកំណើតឡើងពីប្រទេសចិននិងចាប់ផ្ដើមនៅដើមខែមេសា ប្រតិទិនសកល។
តាមប្រពៃណីនិងទំនៀមទម្លាប់ចិនពីបុរាណរហូតដល់សព្វថ្ងៃ ប្រជាជនចិននៅតែមានជំនឿជឿថាដូនតានៅត្រូវការប្រាក់សម្រាប់ការចាយវាយ ម្ហូបអាហារសម្រាប់ពិសា ឡានសម្រាប់ជិះនិងឧបករណ៍សម្រាប់ប្រើប្រាស់នៅឋានសួគ៌(afterlife)របស់ពួកគាត់។
ពិធីបុណ្យឆេងម៉េងប្រារព្ធឡើងដើម្បីឲ្យកូនចៅចងចាំដល់ដូនតាដែលបានចែកឋានទៅ ទៅសម្អាតផ្នូរនិងរៀបចំម្ហូបអាហារសែន ដុតក្រដាសលុយនិងសុំពរ សុំសុខពីដូនតាដែលបានចែកឋានទៅ។
ខាងក្រោមនេះជាប្រវត្តិឆេងម៉េង
កាលពីសម័យដើម មានបុត្រាមួយអង្គឈ្មោះ Chong Er។ Chong Er មានបំណងចង់ឲ្យធ្វើស្តេច ដូច្នេះហើយបានព្យាយាមសម្លាប់បុត្រាទីមួយ។ យ៉ាងសំណាងអាក្រក់ បំណងប្រាថ្នានេះពុំបានសម្រេចនោះទេ។ ប៉ុន្តែ មានមន្ត្រីស្មោះត្រង់ម្នាក់ឈ្មោះ Jin ។ ដោយខ្លាចC hong Er ត្រូវជាប់ទោស លោកព្រមទាំងស្រីស្នំម្នាក់ព្រមជួយ Chong Er រត់ចេញពីសំណាញ់ច្បាប់។
ពួកគេរស់នៅយ៉ាងវេទនា រយៈពេលប៉ុន្មានឆ្នាំ ក្រោយពេលចាកចេញពីវាំង។ មានថ្ងៃមួយ ដោយខ្វះខាតម្ហូបអាហារ មន្ត្រីចិត្តស្មោះ Jin បានកាត់សាច់ចេញពីភ្លៅខ្លួនឯងឲ្យ Chong Er សម្រាប់ពិសា។
ក្រោយមក ពេលស្នំឯក បានលាចាកលោកទៅ Chong Er បានត្រលប់ទៅវាំងវិញ រួចក៏បានធ្វើជាស្ដេចដូចបំណង។ Chong Er បានលើកស្ទួយមន្ត្រីជាច្រើនរូប ប៉ុន្តែលោកបានភ្លេច Jin ដែលធ្លាប់ជួយលោកពេលមានអាសន្នកន្លងមក។
ដោយភាពស្ដាយក្រោយ លោកបានអញ្ជើញJin ចូលវាំង តែJin បានបដិសេធ។ ក្រោយមកលោកបានដុតផ្ទះលោកJin ចោលក្នុងគោលបំណងចង់ឲ្យJin ចូលវាំងឲ្យបាន។ ប៉ុន្តែ ដោយសំណាងអាក្រក់ Jin មិនបានចាកចេញហើយក៏ស្លាប់នៅទីនោះ។
ចាប់តាំងពីពេលនោះមក Chong Er បានកាន់ទុក្ខឲ្យJin ជារៀងរាល់ឆ្នាំ៕
ដោយ៖ អឹុង មុយយូ