រាល់ក្រុមអ្នកលេង WhatsApp ឬ Telegram ជា Group គឺមានមនុស្ស ៥ប្រភេទខាងក្រោមនេះ
មកដល់សព្វថ្ងៃ បណ្ដាញសង្គម WhatsApp ឬ Telegram កំពុងទទួលបានការនិយមពីសំណាក់អ្នកប្រើប្រាស់ ខណៈ WhatsApp មានអ្នកលេងលើសពី ១ពាន់លាននាក់ឯណោះ។ មនុស្សមិនត្រឹមតែនិយាយពីប្រធានបទផ្សេងៗគ្នានៅក្នុងក្រុមនោះទេ សូម្បីតែអ្នកលេងក៏មានប្រភេទរបស់អ្នកលេងផងដែរ។ សាកក្រឡេកទៅមើល៍ តើអ្នកស្ថិតនៅក្រុមមួយណាដែរ៖
១) សាច់ញាតិសាច់ឆ្ងាយ (the second uncle)៖ សមាជិករូប ពេលនៅក្នុងក្រុម ពួកគេមិនដែរបញ្ចេញមតិអ្វីនោះទេ។ ប្រសិនអ្នកមានសំណាង យូរៗអ្នកទទួលបានសារពីពួកគាត់ម្ដង ប្រៀបបានដូចជាសាច់ញាតិមកលេងអ្នកអ៊ឹចឹង។
២) អ្នករៀបចំ (the organizer)៖ អ្នករៀបចំភាគច្រើនគឺជាអ្នកបង្កើតឬអ្នកដឹកនាំក្រុមតែម្ដង។ និយាយម៉្យាងទៀតគឺជាសមាជិកដែលរកអ្វីមកនិយាយដើម្បីកុំឲ្យក្រុមស្ងាត់ពេក។
៣) អ្នកចែករំលែក (the content sharer)៖ សមាជិករួបមួយចេះតែចែករំលែកព័ត៌មានតែប៉ុណ្ណោះ។ ពេលមានអ្វីថ្មី កំប្លែងឬវីដេអូ ពួកគាត់គឺដឹងតែចែករំលែកចូលក្នុងក្រុមតែម្ដង។
៤) ខ្មោច (the ghost)៖ សមាជិករូបនេះ មានតែខ្លួនប្រាណ ប៉ុន្តែស្ងាត់សូន្យនៅក្នុងក្រុម។ សមាជិករូបនេះមិនអាន មិនតប មិនចែករំលែកហើយក៏មិនចាកចេញពីក្រុមដែរ។
៥) ក្រុមនាំមុខគេ (the team player)៖ ក្រុមនេះជាក្រុមលេងបានល្អជាងគេព្រោះថា ពួកគេជាមនុស្សសកម្មនៅក្នុងក្រុម។ មិនផុសញឹកញាប់ពេក ហើយក៏មិនស្ងាត់ពេក។ រាល់សារថ្មីៗ គឺតែងតែអានដើម្បីធ្វើបច្ចុប្បន្នភាព។ សួរពេលណា ពួកគេឆ្លើយពេលហ្នឹង។ មានបញ្ហាអ្វី ពួកគេតែងលើកយកមកពិភាក្សា៕
ដោយ៖ អឹុង មុយយូ