ទម្លាប់នៃការអានរបស់បុគ្គលជោគជ័យលំដាប់ពិភពលោក ៥រូប​



ការអានពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីភាពជោគជ័យរបស់មនុស្សម្នាក់ៗ។ ការអានជួយឲ្យអ្នកទទួលបានគំនិតកាន់តែច្រើន ដឹងកាន់តែច្រើន និងមើលឃើញពិភពលោកបានកាន់​តែ​ធំទូលាយជាងមុន។ បើយើងក្រលេកមើលបុគ្គលជោគជ័យលំដាប់ពិភពលោក គឺសុទ្ធសឹងតែអ្នកពូកែអានសៀវភៅ។ ខាងក្រោមនេះគឺជាទម្លាប់នៃការអានសៀវភៅរបស់បុគ្គលជោគជ័យទាំង ៥រូបដក​ស្រង់​ចេញ​ពី​គេហទំព័រ​ វេទិកាសេដ្ឋកិច្ច​ពិភពលោក៖

១) លោក Warren Buffett ចំណាយពេលអានសៀវភៅ ៥ ទៅ ៦ម៉ោងក្នុងមួយថ្ងៃ។ លោកចំណាយពេលអានកាសែត ទស្សនាវត្តី សៀវភៅទាក់ទងនឹងជីវប្រវត្តិ និងឯកសារហិរញ្ញវត្ថុជាច្រើនរយទំព័រថែមទៀតផង។

២)​ លោក Bill Gates ចំណាយពេលអានសៀវភៅ ៥០ក្បាលក្នុងមួយឆ្នាំ សៀវភៅខ្លះលោកចំណាយពេលតែមួយអាទិត្យប៉ុណ្ណោះ។ សៀវភៅភាគច្រើនដែលលោកអានគឺជាសៀវភៅទាក់ទងនឹងសុខភាពសាធារណៈ ជំងឺ វិស្វកម្ម ជំនួញ និងវិទ្យាសាស្រ្ត។

៣) លោក Mark Zuckerberg  នាយកប្រតិបត្តិរបស់ Facebook ចំណាយពេលអានជារៀងរាល់មួយសប្ដាហ៍ម្ដង។ លោកចូលចិត្តអានអំពីវប្បធម៍ ជំនឿ ប្រវត្តិសាស្រ្ត និងបច្ចេកវិទ្យា។

៤) លោក Phil Knight ស្ថាបនិកក្រុមហ៊ុនស្បែកជើងម៉ាក Nike  ចំណាយពេលអានជាច្រើន ដោយលោកមានបណ្ណាល័យ នៅពីក្រោយការិយាល័យនាយកប្រតិបត្តិរបស់លោកទុកសម្រាប់អាន។

៥) លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ចំណាយពេលអាន ១០ម៉ោងក្នុងមួយថ្ងៃ ដោយលោកចូលចិត្តអានទាក់ទងនឹងរឿងប្រឌិតបែបវិទ្យាសាស្រ្ត៕

ដោយ​៖ លង់ វណ្ណៈ ​

X
5s