អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms-EBA) គឺជា​អ្វី?​



អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ក្រសួង​ពាណិជ្ជកម្ម។

  • គោលដៅ​សំខាន់​គឺ​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ ជា​ពិសេស​​ប្រទេស​ដែល​ទទួល​បាន​ការ​ចាត់​ថ្នាក់​ពី ​គណៈកម្មការ​ រៀបចំគោលនយោបាយអភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UN Committee for Development Policy) ជា​ប្រទេស​​អភិវឌ្ឍន៍​តិចតួច (Least Developed Countries)។ ​ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅ (Generalized Scheme of Preferences) របស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។
  • ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៤៩ រួមទាំងកម្ពុជាផងដែរ​គិត​ត្រឹម​ឆ្នាំ​២០១៧ ដែល​​ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ ប៉ុន្តែ​មាន​ប្រទេស​មួយ​គឺ Samoa នឹង​ដក​ចេញពី​បញ្ជី​នេះ​នៅ​ខែ​មករា ឆ្នាំ​២០១៩ (សូម​មើល​តារាង​ខាង​ក្រោម)។ សម្រាប់​តំបន់​អាស៊ាន មាន​តែ ​កម្ពុជា មីយ៉ាន់ម៉ា​ និង​ឡាវ ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​នេះ។
  • បានអាន​ហើយ​ឬនៅ? តើ​អ្វី​ទៅ​ជា​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP)? ​កម្ពុជា​ទទួល​បាន​ចំណេញ​អ្វី​ខ្លះ? ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។ ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ 
  • ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​បី​ឆ្នាំគិត​ចាប់​ពី​ឆ្នាំ​២០១៥ (តារាងខាងលើ-ប្រភព៖ European Commission)[/caption] ការនាំចេញអាចប្រព្រឹត្តទៅ បាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។

    ដោយ៖ យ៉ន សុភារិទ្ធ (Sophearith YORN
X
5s