​ចិន​នៅ​តែ​ឈរ​លេខ​ ២ខាង​ចំណាយ​លើ​វិស័យការពារជាតិ​ឆ្នាំ២០១៧ តែ​នៅ​តែ​តិច​ជាង​អាមេរិកជិត ៣​ដង​



បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហម (Stockholm International Peace Research Institute) ការចំណាយទៅលើវិស័យការពារជាតិរបស់ពិភពលោកបានហក់ឡើងរហូតដល់ ១.៧៣៩ ពាន់ពាន់លានដុល្លារ (ទ្រីលានដុល្លារ) ក្នុងឆ្នាំ ២០១៧ ដែលចំនួននេះមានការកើនឡើងប្រមាណ ១.១% បើធៀបនឹងឆ្នាំ ២០១៦។ ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសចិនមានការកើនឡើងប្រមាណ ៥.៦% ក្នុងឆ្នាំ ២០១៧ បើធៀបនឹងឆ្នាំ ២០១៦ ប្រហាក់ប្រហែលគ្នានេះដែរ ប្រទេសឥណ្ឌាមានការកើនឡើងប្រមាណ ៥.៥% ។ ដោយឡែក បើក្រឡេក ទៅមើលប្រទេសរុស្ស៊ីវិញ ឃើញថាមានការធ្លាក់ចុះជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ ១៩៩៨មក ដែលការធ្លាក់ចុះនេះមានចំនួនប្រមាណ ២០%ក្នុងឆ្នាំ២០១៧ បើធៀបនឹងឆ្នាំ ២០១៦។ ខាងក្រោមនេះគឺជាប្រទេសទាំង១០ដែលបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើវិស័យការពារជាតិក្នុងឆ្នាំ ២០១៧ ដែលដកស្រង់ពីគេហទំព័រ businessinsider៖ ១) សហរដ្ឋអាមេរិក៖ ៦១០ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។ ២) មហាយក្សចិន៖ ២២៨ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។ ៣) ប្រទេសអារ៉ាប៊ី សាអូឌីត៖ ៦៩.៤ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។ ៤) ប្រទេសរុស្ស៊ី៖ ៦៦.៣ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។ ៥) ប្រទេសឥណ្ឌា៖ ៦៣.៩ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។ ៦) ប្រទេសបារាំង៖ ៥៧.៨ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។ ៧) ប្រទេសអង់គ្លេស៖ ៤៧.២ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។ ៨) ប្រទេសជប៉ុន៖ ៤៥.៤ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។ ៩) ប្រទេសអាឡឺម៉ង់៖ ៤៤.៣ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។ ១០) ប្រទេសកូរ៉េខាងជើង៖ ៣៩.២ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)៕ បានអានហើយឬនៅ? ប្រទេសទាំង ១០ដែលមាននិស្សិតបញ្ចប់ថ្នាក់បណ្ឌិតច្រើនជាងគេលើលោក ដោយ៖ លង់ វណ្ណៈ
X
5s