ប្រទេស​សហភាពអឺរ៉ុបដែលផលិតសម្រាមផ្លាស្ទិកច្រើនជាងគេ​



បើយោងតាមការសិក្សាស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងទិន្នានុប្បវត្តិ Science Advances បានរកឃើញថា ប្រជាជនទូទាំងពិភពលោកបានបង្កើតសម្រាមផ្លាស្ទិកប្រមាណ ៨.៣ពាន់លានតោន ក្នុងរយៈពេល ៦ទស្សវត្សកន្លងមក ដោយភាគច្រើននៃសម្រាមទាំងនោះក្លាយទៅជាកាកសំណល់។

ការសិក្សាស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) និងមូលនិធិ Ellen MacArthur បានធ្វើការវាយតម្លៃថា ត្រឹមឆ្នាំ ២០៥០ចំនួនសម្រាមផ្លាស្ទិកនឹងកើនឡើងច្រើនជាងចំនួនត្រីនៅក្នុងសមុទ្រទៅទៀត។ បើយោងតាមរបាយការណ៍ក្នុងឆ្នាំ ២០១៥ របស់ Eurostat អ្នកចែកចាយទិន្នន័យដល់សហគម​អឺរ៉ុប ជាទូទៅប្រជាជនក្នុងសហគមអឺរ៉ុបម្នាក់បង្កើតសម្រាមផ្លាស្ទិក ៣១គីឡូក្រាមក្នុងមួយឆ្នាំ ហើយប្រទេសក្នុង​សហគម​អឺរ៉ុបដែលបង្កើតសម្រាមផ្លាស្ទិកច្រើនជាងគេគឺប្រទេស អៀរឡង់ ដែលជាទូទៅប្រជាជនម្នាក់បង្កើតសម្រាមប្រមាណ ៦១គីឡូក្រាមក្នុងមួយឆ្នាំ។ ប្រទេសបន្ទាប់គឺប្រទេសលុចហ្សំបួ ដែលមានប្រមាណ ៥២គីឡូក្រាម ខណៈប្រទេសប៊ុលការីមានចំនួនតែ ១៤គីឡូក្រាមប៉ុណ្ណោះក្នុងប្រជាជនម្នាក់៕

ដោយ៖ លង់ វណ្ណៈ

X
5s