បណ្ដាណទំនាក់ទំនងសង្គមយក្យចំនួន ៥ដែលមានអ្នកប្រើប្រាស់សកម្មច្រើនជាងគេក្នុងឆ្នាំ ២០១៨
ចំនួនប្រជាជនពិភពលោកបានកើនឡើងជិត ៧.៦ ពាន់លាននាក់គិតត្រឹមខែឧសភាឆ្នាំ ២០១៨។ បើទោះបីជាមនុស្សមានពណ៌សម្បុរខុសគ្នា មានជំនឿសាសនាខុសគ្នា ប៉ុន្តែមនុស្សទាំងអស់មានភាពដូចគ្នាដូចជាតម្រូវការហូបចុក ការដកដង្ហើម ការគេង និងការសម្រេចចិត្តក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម។
នៅត្រឹមឆ្នាំ២០១៧ ចំនួនប្រជាជនពិភពលោកប្រហែល ជាង១/៥ ដែលស្មើនឹង ១.៤៥ ពាន់លាននាក់បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook។ បណ្ដាញទំនាក់ទំនងសង្គមមួយនេះ មានអ្នកប្រើប្រាស់សកម្មជារៀងរាល់ខែប្រមាណ ២.២ ពាន់លាននាក់។
ខាងក្រោមនេះគឺជាចំនួនអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមធំៗសកម្មចំនួន ៥ គិតត្រឹមខែមេសា ឆ្នាំ ២០១៨ ដែលដកស្រង់ពីគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក៖
១) Facebook៖ ២ ២៣៤លាននាក់
២) YouTube៖ ១ ៥០០ លាននាក់
៣) WhatsApp៖ ១ ៥០០ លាននាក់
៤) Facebook Messenger ៖ ១ ៣០០លាននាក់
៥) WeChat៖ ៩៨០ពាន់លាននាក់៕
ចុចអាន៖ Mark Zuckerberg វ័យ ៣៣ឆ្នាំ មហាសេដ្ឋីមានទ្រព្យច្រើនលេខ ៥ពិភពលោក តើលោកមានប្រវត្តិយ៉ាងណាដែរ?
ដោយ៖ លង់ វណ្ណៈ