សមាគមន៍ទីផ្សារកម្ពុជា មិន​ត្រឹម​តែ​បង្កើនទំនាក់ទំនងរវាង​ម្ចាស់អាជីវកម្ម ប៉ុន្តែនិស្សិត​ក៏​អាច​ចូលរួម​បានដែរ​



សមាគមន៍ទីផ្សារកម្ពុជា (Marketing Association of Cambodia) ដែល​ដឹក​នាំ​ដោយ​លោក​ ឧកញ៉ា ជា ដែន ​បានរៀបចំសិក្ខាសិលាមួយស្ដីអំពី សន្និសិទ្ធទីផ្សារកម្ពុជា Cambodia Marketing Conference កាលពីថ្ងៃទី២៤ មិថុនា កន្លងទៅនេះ នៅមជ្ឈមណ្ឌុលសហប្រតិបតិ្តការកម្ពុជា-ជប៉ុន​ (CJCC) ក្នុង​ទិសដៅ​មួយ​ដើម្បី​​ផ្ញើរភ្ជាប់​ទំនាក់ទំនង​រវាង​សហគមន៍​អាជីវកម្មផ្សេងៗ​នៅ​កម្ពុជា​ និង​ដើម្បី​ផ្សព្វផ្សាយ​ និង​ចែក​រំលែក​ ចំណេះដឹង និង​បទ​ពិសោធន៍​​​ខាង​ទីផ្សារ​ដល់​បង​ប្អូន​​ដែលជា​ម្ចាស់​អាជីវកម្ម ក៏ដូច​អ្នក​បម្រើ​ការងារ​នៅ​ក្នុង​វិស័យផ្សេងៗ ​និង​និស្សិត​ថែម​ទៀត​ផង​។ ​លោក​ ឧកញ៉ា ជា ដែន បានមានប្រសាសន៍ថា ការបង្កើតកម្មវិធីសិក្ខាសាលា​ធំ​បែបនេះ​​ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា​យល់ដឹងកាន់តែច្បាស់ទាក់ទងទៅនឹងការធ្វើទីផ្សារ​ក្នុង​សម័យ​ប្រកួត​ប្រជែង​​បច្ចុប្បន្ន​ ព្រោះថា វាពិតជាសំខាន់ណាស់នៅពេលដែលយើង​ចាប់​ផ្ដើម​ពង្រីក​ទីផ្សារ​ទៅ​កាន់​ តំបន់ផ្សេងៗ​ យើងមិនស្របទិសយុទ្ធសាស្រ្តច្បាស់ទេនោះ យើងនឹងអាចជួបបញ្ហាដូច្នេះ យើងត្រូវព្យាយាមទំនាក់ទំនងឲ្យបានច្រើន និងចូលរួមសហគមន៍ឲ្យបានច្រើន ដោយការផ្ដោតទៅលើប្រព័ន្ធណែតវើក(Network) បែបនេះ គឺកាត់បន្ថយការចំណា​យ​លើ​ការ​ធ្វើ​ 4P បាន​មួ​យ​កម្រិត​​ និងធ្វើឲ្យ​បង​ប្អូន​ម្ចាស់​អាជីវកម្ម​ជោគជ័យកាន់តែច្រើន។ [caption id="attachment_55296" align="aligncenter" width="670"] បទ​បង្ហាញ​របស់​​លោក តេង រិទ្ធី ​ស្ថាបនិក​ R’ Investment Group អំពី​ទ្រឹស្ដីនៃ​ការ​ធ្វើ​ទីផ្សារ​តាម​ទ្រឹស្ដីរបស់លោក Philip Kotler[/caption] បន្ទាប់ពីសិក្ខាសាលាមួយនេះបញ្ចប់​លោក​ ឧកញ៉ា ជា ដែន រំពឹងថា អ្នកចូលរួម នឹងទទួលបាននូវគំហើញថ្មីៗដូចជាគំហើញពី​គោលការណ៍នៃ​ការ​ធ្វើ​ទីផ្សារ​ផ្លាស់​ប្ដូរ​ពី​​បែប 4P ទៅជា 4C វិញ ព្រោះវាពិតជាសំខាន់ណាស់ ដែល​ធ្វើឲ្យបងប្អូនដែល​ជា​ម្ចាស់​អាជីវកម្ម​​អាច​កាត់បន្ថយ​ ការចំណាយ និងធ្វើឲ្យពួកគាត់កាន់តែជោគជ័យឡើង​ ពោល​គឺ​ពួក​គាត់​បាន​យល់់ពីយុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារមុនពេលកំណត់នៃភាពក្ដៅគគុគកើតឡើង។ ក្នុងនោះផងដែរ​ លោក​ ឧកញ៉ា ជា ដែន ក៏បានមានប្រសាសន៍ផ្ដាំផ្ញើរថា ក្នុងនាមលោកគឺជាប្រធានសមាគមន៍ទីផ្សារអាណត្តិ​ថ្មី ២០១៨ ដល់​ ២០២០ ​លោក​សង្ឃឹមថា​ លោក​អាចនាំឲ្យសិក្ខាកាម​យល់ដឹងពីទីផ្សារមួយជំហ៊ាន​ទៀត​  បន្ទាប់មកទៀតគឺខាង Networking រវាង Business និង Business បានយល់ដឹងពីគ្នាទៅវិញទៅមក កាន់តែច្រើន ធ្វើឲ្យសហគមន៍ទាំងមូលបានយល់ដឹងថា តើគួរកាត់បន្ថយការចំណាយដោយរបៀបណា? ធ្វើទីផ្សាររបៀបណាខ្លះ? និងធ្វើ​តែ​មិន​ឲ្យមានការប៉ះពាល់ផ្ទៃក្នុងនិងរដ្ឋបាលផ្ទៃក្នុង​របស់​សមាជិក និងជុំរុញឲ្យមានផ្លាស់ប្តូរការលក់កាន់តែច្រើន។​ មួយ​វិញ​ទៀត​នោះ គឺទាក់ទងទៅនឹងទីផ្សារនៃការផលិត ដែល​​ លោក​ ឧកញ៉ា ជា ដែន សង្កេត​​ឃើញ​ថា​ បង​ប្អូន​ម្ចាស់​អាជីវកម្ម​ខ្លះ​មានបុគ្គលិកច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែហាក់ដូចជាមិនមានតម្រូវការទីផ្សារ​ខ្ពស់។ ដោយ​ឡែកមួយ​​ទៀត​នោះ​គឺ​ថា​ និស្សិត​ជួប​បញ្ហា​ច្រើន​លើ​ការ​ជ្រើស​រើស​ជំនាញ ជាក់ស្ដែង Account ដាក់ពាក្យធ្វើ Marketing អ្នករៀន Marketing ដាក់ពាក្យធ្វើខាង Account វិញ និងពេលខ្លះគឺការរៀនតាមតគ្នា។ ទិសដៅ​របស់​សមាគមន៍អ្នកទីផ្សារ​កម្ពុជា​ មិន​មែន​សម្រាប់​តែ​ម្ចាស់​អាជីវកម្មនោះ​ទេ​ សូម្បី​តែ​និស្សិត​ក៏អាច​ចូល​ជា​សមាជិកសមាគមន៍ទីផ្សារដើម្បី​យល់ឱ្យ​បាន​ច្បាស់​ពី​ទិសដៅ​ទីផ្សារ និង​ការ​ចាប់​ជំនាញ​ដ៏​ត្រឹមត្រូវ​៕ ​ ដោយ៖ ជួប ស្រីរ័ត្ន
X
5s