មកមើលបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលលោកអ្នកអាចចុះឈ្មោះបើកក្រុមហ៊ុនចំណាយពេលខ្លីបំផុត
មានបណ្តាប្រទេសច្រើនណាស់នៅលើពិភពលោកដែលគេសង្កេតឃើញថា នីតិវិធីនៃការចុះឈ្មោះបង្កើតអាជីវកម្ម ឬ ក្រុមហ៊ុនមួយៗមានភាពស្មុគស្មាញច្រើន ចំណាយពេលយូររហូតដល់រាប់ខែ និងអាចចំណាយថវិកាច្រើនទៀតផង។ នេះវាផ្ទុយស្រលះពីបណ្តាប្រទេសជឿនលឿនមួយចំនួនដែលនីតិវិធីនេះ ប្រើពេលមិនដល់មួយថ្ងៃផង។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនអង់គ្លេស Approved Index ឥឡូវនេះប្រិយមិត្តអាចមកមើលប្រទេសចំនួន ១០ ដែលឈរលេខរៀងលើគេល្បីថា លោកអ្នកអាចចុះឈ្មោះបង្កើតក្រុមហ៊ុនរកស៊ី ចំណាយពេលយ៉ាងឆាប់រហ័សបំផុត៖
១.នូវែលហ្សេឡង់ ចំណាយពេលតិចជាង ១ថ្ងៃ
២.ម៉ាសេដូនី ចំណាយពេលតិចជាង ១ ថ្ងៃ
៣.កាណាដា ចំណាយពេល ២ ថ្ងៃ
៤.ហុងកុង ចំណាយពេល ២ ថ្ងៃ
៥.ហ្សកហ្ស៊ី ចំណាយពេល២ ថ្ងៃ
៦.អូស្ត្រាលី ៣ ថ្ងៃ
៧.ព័រទុយហ្គាល់ ចំណាយពេល ៣ ថ្ងៃ
៨.សាំងហ្គាពួរ ចំណាយពេល ៣ ថ្ងៃ
៩.អាមេនី ចំណាយពេល ៣ ថ្ងៃ
១០.អាហ្សេបៃហ្សង់ ចំណាយពេល ៣ ថ្ងៃ៕
អត្ថបទ៖ សូរ៉ាណា
ប្រភព៖ inc