សេដ្ឋកិច្ចថៃលូតលាស់លឿនជាងការរំពឹងទុក​ របស់សេដ្ឋកិច្ចវិទូ​ធំ​ៗ​​



នៅត្រីមាសទី២ ឆ្នាំ២០១៨​ សេដ្ឋកិច្ច​ថៃបានលូតលាស់លឿនជាងការរំពឹងទុករបស់សេដ្ឋកិច្ចវិទូ។ នេះបើយោងតាមការចុះផ្សាយ​របស់គេហទំព័រ Ajot ​ថ្មីៗនេះ។ ផ្អែកតាមការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ​ (NESDB) កំណើននៃតម្រូវការប្រើប្រាស់របស់ប្រជាជនថៃ (Private Consumption) បានកើនឡើង ៤,៥% ការនាំចរញទំនិញកើន ៧,៤% ពោលកើនពី ៤,៧% បើធៀបនឹង៣ខែមុន។ ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេស ដែលដឹកនាំដោយរដ្ឋាភិបាលយោធាមួយនេះ ​​ផ្អែកសំខាន់លើចំណូលពាណិជ្ជកម្មដ៏រឹងមាំ និងវិស័យទេសចរណ៍ ប៉ុន្តែ​ហានិភ័យចម្បងបំផុត​របស់ថៃ គឺភាពតានតឹង​ពាណិជ្ជកម្មរវាង ចិន និងអាមេរិក  ជាហេតុគំរាមកំហែងដល់សង្វាក់ផ្គង់ផ្គង់ក្នុងតំបន់។ ទោះបីជាយ៉ាងណា​ បើតាមអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម លោក Thosaporn Sirisumphand រហូតមកទល់នឹងពេលនេះ ​ថៃរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ ហើយមហាអំណាចសេដ្ឋកិច្ចទី២ នៅអាស៊ីអាគ្នេយ៍នេះ អាចនឹងមានឧកាសនាំផលិតផលរបស់ខ្លួន ទៅកាន់មហាអំណាចសេដ្ឋកិច្ចពិភពលោក អាមេរិក និងចិន។ បញ្ហាប្រឈមមួយទៀតដែលថៃមាននោះ គឺសោធនាដកម្មលិចទូកនៅភូកេត កាលពីខែកក្ដដា ​សម្លាប់ទេសចរចិនជាង៤០នាក់ អាចនឹងកាត់បន្ថយចំនួនភ្ញៀវរយៈពេលវែង ខណៈលំហូភ្ញៀវចិនកន្លងមក បានធ្វើអោយសេដ្ឋកិច្ចថៃផ្ទះឡើងខ្លាំង។ ក្រោមហេតុផលនេះលោក Thosaporn បានទម្លាក់ការព្យាករចំណូល​ឆ្នាំ២០១៨​ពី ១,២៣ ទ្រីលានបាត មកត្រឹម ២,១៥ ទ្រីលានបាតស្មើនឹង ៥៦ពាន់លានដុល្លារ ដោយសារតែការលិចទូក ចំណែកព្រឹត្តិការណ៍​ World Cup ក៏បានធ្វើអោយទេសចរឃ្លាតឆ្ងាយពីប្រទេសថៃផងដែរ។ ក្នុង​ឆ្នាំ​២០១៧ មហាអំណាចសេដ្ឋកិច្ចយក្សបន្ទាប់ពីឥណ្ឌូណេស៊ីនេះ មាន GDP ៤៥៥,៤០០ ពាន់លានដុល្លារ ខណៈឆ្នាំ២០១៨នេះ មានការប៉ានប្រមាណថា GDP ថៃនឹងកើនដល់ ១,៣១០ ទ្រីលានដុល្លារ៕ ​ប្រែសម្រួល៖ សុម៉ាវត្តី
X
5s