ពាណិជ្ជកម្មរវាងចិន-អាស៊ាន បន្តកើនឡើងខ្លាំង ទាំងនេះជាវិស័យលេចធ្លោដែលលោកអ្នកគួរឆ្វេងយល់
មន្ត្រីពាណិជ្ជកម្មចិន មួយរូបបានមានប្រសាសន៏ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី៣របស់ចិន នឺងទាញយកប្រយោជន៍បន្ថែមទៀតពីទីផ្សាររបស់ប្រទេសចិន បន្ទាប់ពីមានការជំរុញឱ្យមានការបន្ថែមការលើកទឹកចិត្តដល់ពាណិជ្ជកម្មទ្វេរភាគីកាលពីឆ្នាំទៅ។
លោក Sakarn Saensopa អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃប្រចាំនៅទីក្រុងណាននីង ដែលជាតំបន់ស្វយ័តក្វាងស៊ីចុង បានឲ្យដឹងថា ប្រទេសក្នុងតំបន់អាស៊ានសង្ឃឹមថា នឹងទទូលបានឱកាសជាច្រើនទៀតដើម្បីនាំចេញផលិតផលទៅកាន់ប្រទេសចិន ដូចជាផលិតផលកសិកម្មជាដើម។ ប្រទេសថៃក៏សង្ឃឹមថា នឹងនាំចេញអាហារសមុទ្រនិងភេសជ្ជ:ទៅកាន់ប្រទេសចិនបន្ថែមទៀតដោយសារពន្ធលើទំនិញទាំងពីរប្រភេទនេះត្រូវបានកាត់បន្ថយរួចទៅហើយ ក៏ប៉ុន្តែការនាំចេញនៅតែមានកម្រិតទាបនៅឡើយ។
ទំហំពាណិជ្ជកម្មរវាងអាស៊ាននិងចិន កើនជិត២០% ៥ខែដំបូងឆ្នាំនេះ
មន្ត្រីដដែលរូបនេះ ក៏បានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសថៃក៏មានការចាប់អារម្មណ៍ក្នុងការនាំចេញផលិតផលពីវិស័យសេវាកម្មនិងផលិតភាពទៅកាន់ប្រទេសចិនផងដែររួមមានដូចជា គ្រឿងបន្លាស់ជាដើម ហើយយើងក៏បានសន្យាថា នឹងបើកទីផ្សារពួកយើងបន្ថែមទៀតដោយកាត់បន្ថយថ្លៃពន្ធដើម្បីទទួលបានលំហូរសេរីនៃពាណិជ្ជកម្មនិងការវិនិយោគ។ លោក Saensopa បានឲ្យដឹងទៀតថា ការរួមបញ្ចូលគ្នានៃប្រទេសក្នុងតំបន់អាស៊ាននាពេលបច្ចុប្បន្ននេះបានផ្តល់នូវទីផ្សារដ៏ទូលំទូលាយដែលមានអតិថិជនចំនួន១.៨ពាន់លាននាក់ ពាណិជ្ជកម្មទ្វេរភាគីរវាងចិននិងអាស៊ានមានការកើនឡើងរហូតដល់ ២៣២,៦៤ពាន់លានដុល្លារក្នុងរយ :៥ខែដំបូងហើយមានការកើនឡើងចំនួន ១៨.៩%។ ឆ្នាំ២០១៧ ទំហំសេដ្ឋកិច្ចរវាងភាគីទាំងពីរមានទំហំសរុប ៥១៤,៨ពាន់លានដុល្លារតែប៉ុណ្ណោះ។
ហេតុអ្វីមានកំណើនឡើងខ្លាំង?
កំណើនពាណិជ្ជកម្ម មួយផ្នែកធំដោយសារតែ គំនិតផ្តួចផ្តើមគោលនយោបាយ China's Belt and Road Initiative របស់ចិន នៅក្នុងអំឡុងពេលអស្ថិរភាពសេដ្ឋកិច្ចសកលរដ្ឋាភិបាលចិនបានណែនាំផ្លូវសូត្រសមុទ្រដែលបាននាំឱ្យមានការតភ្ជាប់និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងក្នុងចំណោមសេដ្ឋកិច្ចនៅតាមបណ្តោយផ្លូវ។
The Belt and Road Initiative ឬ The Silk Road Economic Belt ឬហៅតាមភាសាសាមញ្ញថា គំនិតផ្តួចផ្តើមខ្សែក្រវាត់សេដ្ឋកិច្ច សតវត្សរ៍ទី ២១ ឬ គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ
ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយប្រធានាធិបតី ស៊ី ជីនពីង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសេដ្ឋកិច្ចក្នុងចំណោមបណ្តាប្រទេសនៅតាមបណ្តោយខ្សែក្រវ៉ាត់ផ្លូវ និងដើម្បីបើកទ្វារទីផ្សារបន្ថែមទៀតក្នុងលក្ខណៈប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមក។
សេដ្ឋកិច្ចជាច្រើនដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះកំពុងមានការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបង្កើនការដឹកជញ្ជូននិងជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
លោក Lin Guijun អ្នកជំនាញការនិងជាសាស្ត្រាចារ្យពាណិជ្ជកម្មនៅសកលវិទ្យាល័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា ៖«ប្រទេសចិននិងអាស៊ានមានសក្តានុពលពាណិជ្ជកម្មដ៏អស្ចារ្យជាងគេទាំងអស់នៅតំបន់ត្រូពិចផ្នែកអាហារសមុទ្រនិងផ្លែឈើ។ វិស័យថាមពលឃើញថា ក៏មានការបង្កើនការធ្វើពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការមន្ថែមទៀតផងដែរ»។
វិស័យថាមពលកំពុងមានសន្ទុះកើនឡើង
លោក Yan Bingzhong នាយកវិទ្យាស្ថានវិស្វកម្មថាមពលរបស់ចិន បានប្រាប់សារព័ត៌មាន chinanews.com កាលពីដើមខែមិថុនា ថា ថាមពលស្អាតដូចជាថាមពលពន្លឺព្រះអាទិត្យនឹងក្លាយជាវិស័យមួយដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ពីព្រោះបណ្តាប្រទេសអាស៊ានមានធនធានថាមពលច្រើនប៉ុន្តែខ្វះបច្ចេកវិទ្យាដើម្បីអភិវឌ្ឍ។
ក្រុមហ៊ុន China Southern Power Grid Co Ltd បានឧបត្ថម្ភដល់រោងចក្រថាមពលកំដៅ Vinh Tan 1 ស្ថិតនៅខេត្ត Binh Thuan ភាគខាងត្បូងនៃប្រទេសវៀតណាម រួមជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលអន្តរជាតិចិននិងសាជីវកម្មថាមពលនៃសាជីវកម្មឧស្សាហកម្មធ្យូងថ្មជាតិវៀតណាម។ បើយោងតាមលោក Li Qingkui ប្រធានក្រុមហ៊ុន China Southern Power បានឱ្យដឹងថា រោងចក្រនេះនឹងផ្តល់អគ្គិសនីប្រហែល ៨ ពាន់លានគីឡូវ៉ាត់ក្នុងមួយឆ្នាំនិងបំពេញតម្រូវការអគ្គិសនីសម្រាប់ប្រជាជនក្នុងស្រុកចំនួន 1១,២៥ លាននាក់។ លោក Huang Ge នាយកនៃលេខាធិការដ្ឋានពិព័រណ៍ចិន - អាស៊ានបាននិយាយថា "មានតំរូវការកើនឡើងផងដែរសម្រាប់វិស័យពាណិជ្ជកម្មនៅក្នុងវិស័យថាមពល" ។
ឧទាហរណ៍បំពង់បង្ហូរប្រេងឆៅចិន - មីយ៉ាន់ម៉ាបានដឹកប្រេងសរុបចំនួន ៨,៩ លានតោនទៅក្នុងប្រទេសចិនបន្ទាប់ពីប្រតិបត្តិការមួយឆ្នាំ។ លោកបានបន្ថែមទៀតថា "យើងនឹងពង្រីកស្តង់សម្រាប់ការតាំងពិព័រណ៍នៅក្នុងវិស័យថាមពល ៤៨ ភាគរយសម្រាប់ពិព័រណ៍ចិន - អាស៊ាននៅឆ្នាំនេះ" ។ ការតាំងពិព័រណ៍ចិន - អាស៊ានគឺជាកិច្ចប្រជុំកំពូលមួយដែលលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី វានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកញ្ញានៅទីក្រុងណាននីង។
វិស័យ Logistics កំពុងមានសន្ទុះដែរ
តំបន់គុ័ងស៊ី ដែលស្ថិតនៅក្បែរប្រទេសវៀតណាមដែរនោះ ត្រូវបានគេមើលឃើញថា ជាផ្លូវពាណិជ្ជកម្មរបស់ប្រទេសចិនទៅកាន់បណ្តាប្រទេសអាស៊ានផងដែរ លោក Huang បានថ្លែងទៀតថា៖ «យើងសង្ឃឹមថា នឹងមានក្រុមហ៊ុនដឹកជញ្ជូនកាន់តែច្រើន នឹងដាក់តាំងបង្ហាញផលិតផលនិងបច្ចេកទេសរបស់ខ្លួននៅក្នុងពិព័រណ៍នៅឆ្នាំនេះ ដើម្បីទទួលបានឱកាសអាជីវកម្មនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត»។
លោកបន្ថែមថា កិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនបានកើនឡើងចាប់តាំងពីការអភិវឌ្ឍច្រកដឹកជញ្ជូនភាគខាងត្បូង។ ច្រករបៀងដឹកជញ្ជូនខាងកើតគឺជាសរសៃឈាមដឹកជញ្ជូនដែលបានតភ្ជាប់ពីខេត្តភាគខាងលិចរបស់ប្រទេសចិនជាមួយបណ្តាប្រទេសអាស៊ានតាមរយៈឈូងសមុទ្រប៊ីប៊ីនៅភាគខាងត្បូងនៃតំបន់ស្វយ័តក្វាងស៊ីចុង។ ម្យ៉ាងវិញទៀតដោយសារចិនបង្កើនការនាំចូលអាហារសមុទ្រអាហារត្រូពិចនិងភេសជ្ជៈមានតម្រូវការដ៏ច្រើននៅក្នុងខ្សែសង្វាក់ត្រជាក់និងការដឹកជញ្ជូនច្រើនកន្លែងដោយសារតែការដឹកជញ្ជូនផ្លែឈើនិងអាហារសមុទ្រមានតម្រូវការពិសេសដូចជាការផ្គត់ផ្គង់សីតុណ្ហភាពទាបនិងការដឹកជញ្ជូនតាមពេលវេលា»។
សួនឧស្សាហកម្ម Qinzhou ប្រទេសចិននិងម៉ាឡេស៊ី ជាទីតាំងបង្កើតឡើងដើម្បីជំរុញសកម្មភាពអាជីវកម្ម ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលចិននិងម៉ាឡេស៊ី ដើម្បីស្វែងរកការផ្តល់សេវាកម្មដល់ក្រុមហ៊ុននៅក្នុងវិស័យទាំងនេះ។ ទិន្នផលសរុបរបស់ឧទ្យាននេះ បានកើនឡើងលើសពី ៣ ពាន់លានយ័ននៅឆ្នាំ ២០១៧ និងត្រូវបានកំណត់លើសពី ១០ ពាន់លានយ័ននៅឆ្នាំនេះ។
បណ្តាប្រទេសផ្សេងទៀតដូចជា សិង្ហបុរី មជ្ឈមណ្ឌលក្រុមហ៊ុនដឹកជញ្ជូនសកល និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ស្ថិតនៅអាស៊ីខាងត្បូង ក៏មានភាពសកម្មក្នុងការសម្របសម្រួលពាណិជ្ជកម្មទ្វេភាគីផងដែរ។
Blockchain ធុរកិច្ចដើម្បីសកម្មភាពអាជីវកម្មមានជាលើកដំបូង
ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នៅក្នុងគម្រោងដឹកជញ្ជូនផ្លូវទឹក ខាងត្បូង សិង្ហបុរី បានប្រកាសប្រើ Blockchain ពាណិជ្ជ (Trade Blockchain) ដំបូងបង្អស់របស់ពិភពលោកដែលអនុញ្ញាតឱ្យឯកសារពាណិជ្ជកម្មត្រូវបានចែករំលែកក្នុងចំណោមប្រតិបត្តិករដឹកជញ្ជូនទំនិញនិងម្ចាស់អាជីវកម្ម។
"យើងជឿជាក់ថាបច្ចេកវិទ្យា blockchain របស់យើងអាចជួយបង្កើនទំនុកចិត្តកាន់តែខ្លាំងក្នុងចំណោមអ្នកជំនួញឆ្លងដែននៅអាស៊ាននិងបណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិននិងច្រករបៀងដឹកជញ្ជូនខាងត្បូង។ លោក Eugene Wong ប្រធានក្រុមហ៊ុន CrimsonLogic ដែលជាអ្នកបង្កើតវេទិកានេះបានប្រាប់ទូរទស្សន៍ CNN ថាពាណិជ្ជកម្មរវាងអាស៊ាននិងចិននឹងក្លាយជាប្រតិបត្តិការធំបំផុតតែមួយរវាងតំបន់ទាំងពីរហើយយើងសង្ឃឹមថានឹងជួយសម្រួលដល់រឿងនេះ។
វាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិក និងគ្រឿងបំលាស់រថយន្តជាវិស័យនៅបន្តលេចធ្លោ
លោក Lin Guijun អ្នកជំនាញផ្នែកពាណិជ្ជកម្មនៃ UIBE បាននិយាយថា ក្រៅពីវិស័យថាមពលនិងដឹកជញ្ជូន វិស័យវាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិក និងគ្រឿងបំលាស់រថយន្ត នឹងមានសក្តានុពលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងចិននិងអាស៊ាន។
លោក Huang បានថ្លែងថា: «យើងក៏កំពុងលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននៅក្នុងពិព័រណ៍ចិន - អាស៊ានឆ្នាំនេះ»។ យើងមើលឃើញថាវាជានិន្នាការដែលជៀសមិនរួចដែលនឹងនាំមកនូវការធ្វើឱ្យប្រសើរឡើងដល់ទម្រង់ពាណិជ្ជកម្ម»។
លោកលីនបាននិយាយដែរថា "គន្លឹះនៃកំណើនសេដ្ឋកិច្ចនាពេលអនាគតគឺស្ថិតនៅលើទិដ្ឋភាពពីរគឺកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពន្លឿនដំណើរការបើកចំហរបស់ចិនដូចជាកាត់បន្ថយពន្ធនិងការបង្កើនផលិតកម្មនិងការផលិតរបស់អាស៊ានដើម្បីឱ្យទំនិញអាស៊ានកាន់តែច្រើនទៅដល់ប្រទេសចិន"៕