៦ ចំណុច​សំខាន់ៗ អំពី​សៀវភៅ​ស្រាវជ្រាវ​ «ភាព​ជា​អ្នកមានកំពូល» ស្នាដៃកូនខ្មែរ​ដែល​ចំណាយ​ពេល​ ៨​ឆ្នាំ​​



សៀវភៅ​ស្រាវជ្រាវ​ «ភាព​ជា​អ្នក​មានកំពូល» ដែល​ស្រាវជ្រាវ​ និង​សរសេរ​ដោយ​លោក ហោ ចាន់រដ្ឋា ស្ថាបនិក​ មជ្ឈមណ្ឌល រដ្ឋាលីដឌីង ​ត្រូូវ​បាន​ដាក់​សម្ពោធ​កាល​ពី​ពេល​ថ្មីៗ​នេះ​​ បង្កប់នូវ​ចំណុច​ពិសេស​​ៗ​ជា​ច្រើន​ ជា​ពិសេស​មេរៀន​ភាព​ជា​អ្នក​ដឹកនាំ​​របស់​កំពូល​សហគ្រិន​ ៣០​រូប​ក្នុង​វិស័យ​ផ្សេងៗ​គ្នា។ ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ BizKhmer លោក ចាន់រដ្ឋា ​បាន​ឱ្យ​ដឹង​ថា​ លោក​បាន​ចំណាយ​ពេល​ស្រាវជ្រាវ ៥ ឆ្នាំ​ និង​សរសេរ​តាក់តែង​ឡើង ប្រមាណ​ ៣ ឆ្នាំទៀត​ សរុប​ ៨​ឆ្នាំ​ ទើប​បង្កើត​សមិទ្ធផល​នៃ​សៀវភៅ​ស្រាវជ្រាវ​ ភាព​ជា​អ្នក​ដឹកនាំ​ មួយ​ក្បាលនេះ​ឡើង។  ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​លោក លោក អះអាង​ថា ៖«មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​អាច​​ក្លាយ​ជា​អ្នក​ដឹកនាំ»។ «មនុស្ស​ធម្មតា​ទៅ​ធ្វើ​​កិច្ចការ​មិន​ធម្មតា​ នឹង​ក្លាយ​ជា​មនុស្ស​មិន​ធម្មតា»។

សូមអាន៖ លោក​ ហោ ចាន់រដ្ឋា៖ សម្អាង​លើ​ ៣​ចំណុច​នេះ​​ធ្វើ​ឲ្យ​ខ្ញុំ​ហ៊ាន​លក់​សៀវភៅ​ «ភាព​ជា​អ្នក​មានកំពូល» ​តម្លៃ​ ៣០ដុល្លារ​ ចំណុច​ពិសេស​ៗ ទាំង ៦ ដែល​ BizKhmer ដក​ស្រង់​ចេញ​ពី​ខ្លឹមសារ​នៃ​សៀវភៅ​នេះ៖

X
5s