ឆ្នាំនេះវៀតណាម នឹងធ្វើការដេញថ្លៃសិទ្ធិនាំចូលស្ករសជាង ៩ម៉ឺនតោន​



តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamnet ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងធ្វើការដេញថ្លៃសិទ្ធិនាំចូលស្ករស ៩៤.០០០ តោនក្នុងឆ្នាំនេះ។ នេះជាលើកទី៣ហើយ ដែលក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសនេះ ធ្វើការដេញថ្លៃការនាំចូលស្ករស តាមរយៈការស្នើសុំម្ដងហើយៗ របស់សមាគមស្ករសវៀតណាម។ ការដេញថ្លៃលើកទី១ បានធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០១៦ ក្នុងចំនួនកូតា ៨៥.០០០ តោននៃស្ករឆៅ និងស្ករ​សម្រេច ខណៈឆ្នាំទៅមិញ ក្រុមប្រឹក្សានៃការដេញថ្លៃ អនុញ្ញាតិឱ្យ​នាំចូលតែ ៤៤.០០០ តោននៃស្ករឆៅ និង ៤៥.០០០ តោនជាស្ករសម្រេច ហើយបើ​សរុបទាំងអស់មានចំនួន ៨៩.០០០ តោន៕ ដោយ៖ សុម៉ាវត្តី 
X
5s