ចំណេះសេដ្ឋកិច្ចខ្លីៗ អ្នកគួរដឹងពី អាស៊ាន និងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ៦
អស់រយៈពេល៥១ឆ្នាំ ដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា ASEAN ត្រូវបានបង្កើតឡើង ហើយរហូតមកទល់បច្ចុប្បន្ន សមាគមមួយនេះ មានសមាជិកអចិន្ត្រៃយ៍ចំនួន ១០ ប្រទេសរួមទាំងកម្ពុជាផងដែរ។ ខាងក្រោមនេះ ជារឿងសំខាន់ ៤ ចំណុចដែលអ្នកគួរស្វែងយល់ពីអាស៊ាន។
A. អត្រាប្រជាជនសមាជិកអាស៊ាន ១. ឥណ្ឌូណេស៊ី៖ ២៦១,១១៥ លាននាក់ (៤០,៨៩%) ២. ហ្វីលីពីន៖ ១០៣,៣២០ លាននាក់ (១៦,១៨%) ៣. វៀតណាម៖ ៩២,៧០១ លាននាក់ (១៤,៥២%) ៤. ថៃ៖ ៦៨,៨៦៤ លាននាក់ (១០,៧៩%) ៥. មីយ៉ាន់ម៉ា៖ ៥២,៨៨៥ លាននាក់ (៨,២៨%) ៦. ម៉ាឡេស៊ី៖ ៣១,១៨៧លាននាក់ (៤,៨៨%) ៧. កម្ពុជា៖ ១៥,៧៦២ លាននាក់ (២,៤៧%) ៨. ឡាវ៖ ៦,៧៥៨ លាននាក់ (១,០៦%) ៩. សិង្ហបុរី៖ ៥,៦០៧ លាននាក់ (០,៨៨%) ១០. ប្រ៊ុយណេ៖ ០,៤២៣ លាននាក់ (០,០៧%)
B. អត្រាប្រជាជន ASEAN ប្រៀបធៀប ចិន ឥណ្ឌា អឺរ៉ុប អាមេរិក និងជប៉ុន ១. ចិន៖ ១.៣៧៨,៦៦៥ លាននាក់ ២.ឥណ្ឌា៖ ១.៣២៤,១៧១ លាននាក់ ៣. អាស៊ាន៖ ៦៣៨,៦២៤ លាននាក់ ៤. អឺរ៉ុប៖ ៥១១,៤៩៧ លាននាក់ ៥. អាមេរិក៖ ៣២៣,១២៨ លាននាក់ ៦. ជប៉ុន៖ ១២៦,៩៩៥ លាននាក់
C. ទំហំ GDP សមាជិកប្រជាជាតិអាស៊ាន ១. ឥណ្ឌូណេស៊ី៖ ៩៣២,២៦ ពាន់លានដុល្លារ(៣៦,៤៩%) ២. ថៃ៖ ៤០៦,៨៤ ពាន់លានដុល្លារ (១៥,៩៣%) ៣. ហ្វីលីពីន៖ ៣០៤,៩០ ពាន់លានដុល្លារ (១១,៩៤%) ៤. សិង្ហបុរី៖ ២៩៦,៩៧ ពាន់លានដុល្លារ (១១,៦២%) ៥. ម៉ាឡេស៊ី៖ ២៩៦,៣៦ ពាន់លានដុល្លារ (១១,៦០%) ៦.វៀតណាម៖ ២០២,៦២ ពាន់លានដុល្លារ (៧,៩៣%) ៧. មីយ៉ាន់ម៉ា៖ ៦៧,៤៣ ពាន់លានដុល្លារ (២,៦៤%) ៨. កម្ពុជា៖ ២០,០២ ពាន់លានដុល្លារ (០,៧៨%) ៩. ឡាវ៖ ១៥,៩០ ពាន់លានដុល្លារ(០,៦២%) ១០. ប្រ៊ុយណេ៖ ១១,៤០ ពាន់លានដុល្លារ (០,៤៥%)
D. ទំហំ GDP អាស៊ានធៀប ចិន ឥណ្ឌា អឺរ៉ុប អាមេរិក និងជប៉ុន ១. អាមេរិក៖ ១៨,៥៦៩ ទ្រីលានដុល្លារ ២. អឺរ៉ុប៖ ១៦,៣៩៨ ទ្រីលានដុល្លារ ៣. ចិន៖ ១១,១៩៩ ទ្រីលានដុល្លារ ៤. ជប៉ុន៖ ៤,៩៣៩ ទ្រីលានដុល្លារ ៥. អាស៊ាន៖ ២,៥៥៥ ទ្រីលានដុល្លារ ៦. ឥណ្ឌា៖ ២,២៦៤ ទ្រីលានដុល្លារ នេះជារបាយការណ៍ចេញពីធនាគារពិភពលោក World Bank ក្នុងឆ្នាំ២០១៦ ដែលត្រូវបានសារព័ត៌មាន Aseanup យកមកចុះផ្សាយឡើងវិញ កាលពីពេលថ្មីៗកន្លងទៅ៕
ដោយ៖ សុម៉ាវត្តី