ប្រទេសចិននឹងក្លាយជាប្រទេសដែលមានទីផ្សារអាកាសចរណ៍ធំជាងគេ
បើយោងតាមសមាគមដឹកជញ្ចូនអាកាសចរណ៍អន្តរជាតិ (International Air Transport Association) ប្រទេសចិននឹងក្លាយជាទីផ្សារអាកាសចរណ៍ធំជាងគេត្រឹមឆ្នាំ២០២២ ដោយសារតែចំនួនប្រជាជនថ្នាក់កណ្ដាល និងជំនួយពីរដ្ឋាភិបាលក្នុងវិស័យមួយនេះធ្វើមានតម្រូវការនៃជើងហោះហើរនិងការសាងសង់អាកាសយានដ្ឋានមានការកើនឡើង តាមការចុះផ្សាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។
សមាគមដឹកជញ្ចូនអាកាសចរណ៍អន្តរជាតិ (International Air Transport Association) បានព្យាករណ៍ថាប្រទេសចិននិងមានអ្នកធ្វើដំណើរតាមផ្លូវអាកាសបន្ថែមប្រមាណ ៩២១លាននាក់ត្រឹមឆ្នាំ ២០៣៦ ដែលស្មើរនឹងចំនួនអ្នកធ្វើដំណើរសរុបប្រមាណ ១.៥ ពាន់លាន់នាក់ ដែលចំនួននេះធំជាងប្រទេសអាមេរិកដែលមានតែ ១.១ ពាន់លាននាក់បុណ្ណោះ។
ដើម្បីឆ្លើយតបទៅនឹងកំណើននៃចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនេះ មហាយក្យចិនដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរលើលោក មានគម្រោងសាងសង់អាកាសយានដ្ឋានស៊ីវិលចំនួន៧៤ បន្ថែមទៀតត្រឹមឆ្នាំ ២០២០ ដែលចំនួននេះស្មើរនឹង ២៦០នៃចំនួនអាកាសយានដ្ឋានទាំងអស់ ដោយវាមានការកើនឡើងពី ១៧៥ក្នុងឆ្នាំ ២០១០។
វាត្រូវបានគេមើលឃើញថាអាកាសក្រុមហ៊ុនអាកាសចរណ៍ធំៗទាំង៣របស់ចិន មានដូចជា Air China China Southern Airlines និង China Eastern Airlines កំពុងតែក្លាយជាអ្នកគូប្រកួតប្រជែងអន្តរជាតិដ៏ធំ ដែលនឹងធ្វើឲ្យមានការប្រកួតប្រជែងគ្នាខ្លាំងជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ធំរបស់អាមេរិកដូចជា American Delta និង United ៕
ដោយ៖ លង់ វណ្ណៈ