វៀតណាម កំពុងកើបលុយខ្លាំង ពីវិស័យធានារ៉ាប់រងអាយុជីវិត នៅ៦ខែនេះ
ប្រទេសវៀតណាម បានកើបចំណូលយ៉ាងក្រាស់ក្រែល ពីវិស័យធានារ់ាប់រងអាយុជីវិត ពោលគឺ ២១៥ ទ្រីលានដុង ស្មើប្រមាណ ៩,៣៤ ពាន់លានដុល្លារអាមេរិក នៅត្រឹមរយៈពេល ៦ខែឆ្នាំ ២០១៨ នេះ ខណៈកាលពីឆ្នាំមុនមានតែ ១,៨ ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមសមាគមធានារ៉ាប់វៀតណាម (IAV)។
]នៅវៀតណាមបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ១៨ បម្រើដល់អតិថិជន ៧.៥ លាននាក់ ដែលកំពុងឈរជើងវិនិយោគក្នុង ដោយបានបង្កើតនូវកំណើនចំណូលប្រចាំឆ្នាំ៣០%។ ក្រៅពីរកចំណូលដ៏ច្រើនហើយនោះ វិស័យនេះក៏បានផ្ដល់ការងារអោយប្រទេសនេះ១ម៉ឺនកន្លែង និងភ្នាក់ងារច្រើនជាង ៦០ម៉ឺននាក់។ ចាប់តាំងពីឆ្នាំ ២០១១ ដល់ ២០១៧ ការវិនិយោគក្នុងវិស័យសេដ្ឋកិច្ចវៀតណាម បានកើនឡើង ១៧,៧% សម្រាប់ឆ្នាំនីមួយៗ ប៉ុន្តែនៅឆ្នាំ២០១៧ វិស័យធានារ៉ាប់រងតែម្នាក់ឯង ស្រូបចំណូលបានច្រើនរហូត ២៥១ទ្រីលានដុង កើនឡើង ២៧%។ លោកស្រី Le Huong Ly សមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិសមាគមធានារ៉ាប់វៀតណាម ( IAV) បានអោយដឹងថា ក្រុមហ៊ុនធានារ៉ាប់រងត្រូវប្រឹងប្រែងបង្កើនគុណភាព និងសេវាកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយអតិថិជននូវអ្វីពួកគេចង់បាន។ យ៉ាងណាលោកស្រីថា ឧបសគ្គធំបំផុតនាពេលបច្ចុប្បន្ននេះ មានដូចជា សិទ្ធិទទួលបានសេវាធានារ៉ាប់រងមិនសមរម្យ លក្ខខណ្ឌគ្រោះថ្នាក់ក្នុងកិច្ចសន្យា អ្នកប្រឹក្សាយោបល់កង្វះសមត្ថភាព ដែលបច្ចុប្បន្នមានដល់ទៅជាង ៦០ម៉ឺននាក់។ បណ្ដាក្រុមហ៊ុនធានារ៉ាប់រង បានអំពាវនាវចេញច្បាប់វិជ្ជាជីវៈដ៏ត្រឹមត្រូវ សម្រាប់គ្រប់ទីភ្នាក់ងារទាំងអស់។ គួរបញ្ជាក់ថា ការបង្កើតច្បាប់ស្តីពីការធានារ៉ាប់រងនៅថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០០០ បានបង្កើតច្រកផ្លូវច្បាប់មួយ សម្រាប់វិស័យធានារ៉ាប់រងនៅវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ដោយ៖ សុម៉ាវត្តី