ឥណ្ឌូណេស៊ី គ្រោងនាំចូលអង្ករ ២លានតោនឆ្នាំនេះ
មន្ត្រីពាណិជ្ជកម្មលោកឥណ្ឌូណេស៊ីលោក Enggartiasto Lukita បាននិយាយកាលពីថ្ងៃចន្ទ ថា ឆ្នាំនេះរដ្ឋាភិបាលទីក្រុងហ្សាកាតា បានអះអាងឡើងវិញចំពោះគម្រោងនាំចូលអង្ករ ២ លានតោន។
លោកថា ការសម្រេចនាំអង្ករ ២លានតោននេះ ធ្វើឡើងអំឡុងពេល កិច្ចប្រជុំសម្របសម្រួលមួយ ក្នុងចំណោមក្រសួងពាក់ព័ន្ធ និងទីភ្នាក់ងារភស្តុភារState Logistics Agency (Bulog) កាលពីខែមេសាកន្លងទៅ ហើយគម្រោងនេះទៀតសោត ធ្វើឡើងដើម្បីរក្សាតម្លៃអង្ករនៅលើទីផ្សារ។ យោងតាមស្ថិតិនាំអង្ករចូលឥណ្ឌូណេស៊ី (BPS) ឆ្នាំ២០១៤ ប្រទេសឥណ្ឌូណេស៊ី បាននាំចូលអង្ករ ៨៤៤,១៦៤ តោន ឆ្នាំ ២០១៥ នាំចូល ៨៦១,៦០១តោន ឆ្នាំ២០១៦ នាំចូល ១២លានតោន និង ៣០៥,២៧៥តោន នៅឆ្នាំ២០១៧។ លោក Enggartiasto Lukita រៀបរាប់ថា ការនាំចូលអង្ករដ៏ច្រើននេះ គឺដើម្បីរក្សាតម្លៃទីផ្សារនៃទំនិញ ក្រោមតម្លៃ ៩,៤៥០រូពី (៦៥សេន)ក្នុង១គីឡូក្រាមនៅខេត្ត ចាវ៉ា, Lampung និងភាគខាងត្បូងកោះស៊ូម៉ាត្រា ក៏ដូចជាតម្លៃ ១០,២៥០រូពី ក្នុង១គីឡូក្រាម ក្នុងខេត្ត Papua និង Maluku។ យោងតាមគេហទំព័រតម្លៃស្បៀងអាហារ hargapangan .id តម្លៃអង្ករនៅតំបន់ជាច្រើន ក្នុងប្រទេសហ្វីលីពីន បានកើនឡើងលើសតម្លៃជួញដូរ។
ប្រភព៖ Thejakartapost
ដោយ៖ សុម៉ាវត្តី