​​​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កំពុង​រៀបចំ​ ពាន​រង្វាន់ «ស៥» ឬ​គេហកិច្ច​ល្អ ​​



​មជ្ឈមណ្ឌល​​ផលិតភាព​ជាតិ​នៃ​កម្ពុជា​ នៃ​ក្រសួង​ ឧស្សាហកម្ម​ និង​សិប្បកម្ម​ កំពុង​រៀបចំ​កម្មវិធី​ពាន​រង្វាន់​ «ស៥» ឬ គេហកិច្ច​ល្អ​ ប្រចាំ​ឆ្នាំ​២០១៨។ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​មជ្ឈមណ្ឌល​ខាង​លើ។ ​កម្មវិធី​នេះ​ មាន​គោលដៅ​​ ​ទទួល​ស្គាល់​ សហគ្រាស​ សិប្បកម្ម​ ក្រុមហ៊ុន​អង្គភាព​ឆ្នើម​ទាំង​ឡាយ​ដែល​ប្រឹង​ប្រែង​កែ​លម្អ​ ឬ​អភិវឌ្ឍន៍​ខ្លួន​តាម​វិធី​សាស្ត្រ​ «ស៥» (សម្រិត​សម្រាំង​ សណ្ដាប់ធ្នាប់ សម្អាត​ ស្ដង់ដារ​ និង​ស្ថិតស្ថេរ» និង​ ប្ដេជ្ញា​ឈាន​ទៅ​រក​ឧត្ដមភាព​ធុរកិច្ច​ (Business Excellence)។
X
5s