វៀតណាម​បើក​ភ្លើង​ខៀវ​ឱ្យ​ F1 តែ​មិន​ឱ្យ​ទីក្រុង​ហាណូយ​ចាយ​លុយរដ្ឋ​



ប្រទេស​វៀតណាម បាន​គាំទ្រ​គំនិត ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រណាំង​ឡាន Formula One  នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ហាណូយ ប៉ុន្តែ​​​នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc មិន​ឱ្យ​ទីក្រុង​បេះដូង​ទេសចរណ៍​ចាយ​លុយ​រដ្ឋ ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ពន្ធ ផ្ទុយ​ទៅ​វិញ​​ត្រូវ​​យក​ថវិកា​​​ ដែល​បាន​មក​ពី​ការ​វិនិយោគ។ បើ​តាម​ការ​ឱ្យ​របស់​លោក Mai Tien Dung ​​ប្រធាន​ការិយាល័យ​រដ្ឋាភិបាល។ ​​

ថ្វីបើ​យ៉ាង​នេះ​ក្ដី លោក Mai Tien Dung មិន​ដឹង​​ថា ការ​​ចុះ​ហត្ថលេខា​សម្រេច​ចុងក្រោយ​ ឬ​​​​ការ​បើក​ឆាក​លើក​ដំបូង​ នឹងធ្វើឡើង​នៅ​ពេល​ណា​​នោះទេ។ ប្រធាន​ការិយាល័យ​រដ្ឋាភិបាល​ដដែល​បន្ត​ថា អាជ្ញាធរ​ទីក្រុង​ហាណូយ បានធ្វើប្រជាមតិពលរដ្ឋ​ ដែល​កំពុង​រស់​នៅ​តំបន់​​ខាងលើ ថា​តើ​ពួកគេ​យល់​យ៉ាងណា។ ជា​លទ្ធផល​​​​ពួកគេ​​គាំទ្រនិងថា ព្រឹត្តិការណ៍នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន។ នាយក​ប្រតិបត្តិ​​របស់ Formula One លោក Chase Carey បាន​​និយាយ​​ថា លោក​សប្បាយ​ចិត្ត​ដែល​អាច​ធ្វើ​ការ​ប្រណាំង​រថយន្ត នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍ ហើយក្រុមហ៊ុន F1 កំពុងតែ​​ពិភាក្សា​គ្នា​អំពី​កិច្ចការ​នេះ ជាមួយ​អាជ្ញាធរ​វៀតណាម៕ ​  

ដោយ៖ សុម៉ាលីន
ប្រភព៖ channelnewsasia 

X
5s