ទាំងនេះគឺជាប្រយោជន៍ចំនួន ៣របស់គ្រាប់ត្របែក ដែលលោកអ្នកគួរយល់ដឹង
នៅពេលទទួលទានផ្លែត្របែក គ្រាប់របស់វាច្រើនតែត្រូវបានគេមិនទទួលទានហើយយកទៅបោះចោល។ ប៉ុន្តែតើអ្នកមានដឹងទេថា គ្រាប់របស់ត្របែកបង្កប់ដោយអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់មនុស្សយើង។ ខាងក្រោមនេះគឺជាប្រយោជន៍ចំនួន៣របស់គ្រាប់ត្របែកដែលអ្នកគួរយល់ដឹង៖
១) ជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម៖ ប្រូតេអ៊ីនដែលមាននៅក្នុងគ្រាប់ត្របែកអាចគ្រប់គ្រងការរំលាយស្ករដោយរាងកាយរបស់អ្នក ដែលអាចកាត់បន្ថយការធ្លាក់ចុះនៃកម្រិតអាំងស៊ុយលីន និងកម្រិតគ្លុយកូសនៅក្នុងរាងកាយបាន។ ម្យ៉ាងទៀតការស្រាវជ្រាវក៏បានរកឃើញដែរថា ការទទួលទានគ្រាប់ត្របែកអាចទប់ស្កាត់រោគសញ្ញានៃជំងឺទឹកនោមផ្អែមបានទៀតផង។
២) ព្យាបាលបញ្ហាភ្នែក៖ គ្រាប់ត្របែកគឺជាប្រភពវីតាមីនអាដ៏ល្អមួយសម្រាប់សុខភាពភ្នែករបស់អ្នក។ វាអាចជួយទប់ស្កាត់រោគសញ្ញានៃជំងឺភ្នែកដូចជា ភ្នែកឡើងបាយ ការចុះខ្សោយទៅនៃចក្ខុប្រសាទ និងសុខភាពភ្នែកទាំងមូល។ វាមិនត្រឹមតែអាចទប់ស្កាត់រោគសញ្ញាចុះខ្សោយទៅនៃភ្នែកនោះទេ តែវាក៏អាចបង្កើនការមើលឃើញដែលចុះខ្សោយឲ្យបានប្រសើរជាងមុនផងដែរ។
៣) បង្កើនកម្រិតសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម៖ កម្រិតវីតាមីនសេដ៏ខ្ពស់ដែលត្រូវបានរកឃើញនៅក្នុងត្របែកមានខ្ពស់ជាងផ្លែក្រូច៥ដង ដែលអាចបង្កើនកម្រិតសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ច្រើនដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មគឺជាអ្នកការពារដ៏ខ្លាំងក្លាទប់ទល់នឹងវត្តមានរបស់ពពួករ៉ាឌីកាល់សេរីដែលមាននៅក្នុងរាងកាយរបស់អ្នក ដែលជាមូលហេតុចម្បងនៃការកកើតជំងឺកាចសាហាវមួយចំនួនដូចជា មហារីកនិងជំងឺគាំងបេះដូង៕
ដោយ៖ ស្រីពៅ