វៀតណាម ជាអ្នកផ្គត់ផ្គង់សំលៀកបំពាក់ធំទី២ រសប់កូរ៉េ​ខាងត្បូង​​​​​​



វៀតណាម​ រំពឹង​ថា ​ការ​នាំ​ចេញ​សំលៀកបំពាក់​​របស់​ខ្លួន​​ចុង​ឆ្នាំ​នេះ ទៅ​កាន់​ប្រទេស​​​កូរ៉េ​ខាង​ត្បូង​នឹង​កើន​ឡើង ក្រោយ​ទទួល​បាន​លទ្ធផល​ល្អ​រយៈ​ពេល ​៧​ ខែ ឆ្នាំ ​២០១៨។

ចាប់​តាំង​ពី​ខែ​មករា ដល់ កក្កដា ឆ្នាំ​២០១៨ វៀតណាម​បាន​នាំ​ចេញ​សំលៀកបំពាក់ ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ កើន​ឡើង​ ២៤,៨៨% ស្មើ​ ១,៥ពាន់​លាន​ដុល្លារ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ តែក្នុង​ខែ​កក្កដាមួយ ការ​នាំ​ចេញ​ផលិតផល​វិស័យ​មួយ​នេះ ​ទៅ​ទីផ្សារ​ប្រទេសនៅ​​ភាគ​ខាងជើង​​អាស៊ី​​មួយ​នេះ មាន​រហូត​​ដល់ ២៧០,៧លាន​ដុល្លារ ​កើន ២៤,១៨%បើ​ធៀប​នឹង​ខែ មិថុនា ឆ្នាំ​២០១៨ និង​កើន ​២៤,០៦% បើ​ធៀប​នឹង​ខែ កក្កដា ឆ្នាំ​២០១៧។ ​ ​ យោង​តាម​អគ្គនាយកដ្ឋាន​គយ ​ប្រទេស​កាន់​លទ្ធិកុម្មុយនិស្ត កូរ៉េ​ខាង​ត្បូង​​ជា​ទីផ្សារ​នាំ​ចេញ​សំលៀកបំពាក់​ធំ​បំផុត​ទី​ ៤​ របស់ខ្លួន ដោយ​ស្រូប​ចំណូល​បាន​ ២,៧ពាន់​លាន​កាល​ពី​ឆ្នាំ​ ​២០១៧។ ​​

ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​​វៀតណាម​ បាន​ឱ្យ​ដឹង​ដែរ​ថា កំណើន​ដ៏​ខ្លាំងក្លា​នេះ​ ក្នុង​ទឹក​ដី​ប្រទេស​ល្បី​ខាងវិស័យ​កែ​សម្ផស្ស គឺដោយ​សារ​តែ​​ ការ​ប្រកួតប្រជែង​គុណភាព​​សំលៀក​បំពាក់​វៀតណាម និង​ការ​ចំណាយ​ខ្ពស់ ​របស់​អ្នកប្រើប្រាស់​​លើ​ទីផ្សារ​នេះ។ ​​​បន្ថែម​លើ​នេះ ​ដោយ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​កូរ៉េ​ខាង​ត្បូង​ ជំរុញ​ឱ្យ​​ពន្ធ នៃការ​នាំ​ចេញ​សំលៀកបំពាក់វៀតណាម​ មាន​កម្រិត​ទាបជាង​ប្រទេស​ណាៗ​ទាំង​អស់ ក្នុង​តំបន់​អាស៊ាន។​ ​​​ របាយការណ៍ ​Vneconomy.vn. បង្ហាញ​ថា នៅ​ចុង​ឆ្នាំ​នេះ ការ​នាំ​ចេញ​​វិស័យ​កាត់ដេរ​វៀតណាម ទៅ​កូរ៉េ​ខាងត្បូង​ រំពឹង​នឹង​កើន​ ២០​% បើ​ធៀប​នឹង​ឆ្នាំ​មុន និង​​កើន ​២២​% ស្មើ ៣,២ពាន់​លាន​ដុល្លារ ក្នុង​​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ ធៀប​នឹងឆ្នាំ​​ ២០១៧។ ​ អគ្គនាយកដ្ឋាន​​​គយ​ បាន​និយាយ​ថា ៧ខែ​ក្នុង​ឆ្នាំ ២០១៨ វៀតណាម​​ទាញ​ចំណូល​សរុប​ពី​ការ​នាំ​ចេញ​គ្រប់​វិស័យ​​ ទៅទីផ្សារ​កូរ៉េ​ខាងត្បូង​ មាន​ចំនួន ១០,២ ពាន់​ដុល្លារ កើន​ ៣២,១៣% ធៀប​នឹង​ឆ្នាំ​ ២០១៧។ គួរ​បញ្ជាក់​ថា ចិន​ និង​វៀតណាម ជា​ប្រទេស​ផ្គត់ផ្គង់​សំលៀកបំពាក់​ធំ​បំផុត ​របស់​​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល ដោយ​មាន​ចំណែក​ទីផ្សារ ៣៤,៤៦% និង ៣២,៦៧%៕  

ដោយ៖ សុម៉ាលីន
ប្រភព៖ vietnamnews.vn

X
5s