​មូលហេតុ​សំខាន់ៗ​ទាំង​ ៤​យ៉ាង​ដែល​អ្នក​គួរ​ដុស​ធ្មេញ​ជាមួយ​អំបិល​



អំបិល​គឺជា​គ្រឿងផ្សំ​ដ៏​សាមញ្ញ​មួយ​ដែល​អ្នក​អាច​រក​បាន​នៅ​ក្នុង​គ្រប់​ផ្ទះ​បាយ។ ប៉ុន្តែ​ក្រៅ​ពី​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប អំបិល​ក៏​ជា​អ្នក​សម្អាត​ធ្មេញ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដែរ។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​សំខាន់ៗ​ទាំង​៤​យ៉ាង​ដែល​អ្នក​គួរ​ដុស​ធ្មេញ​ជាមួយ​អំបិល៖

១) ពង្រឹង​អញ្ចាញ​ឲ្យ​រឹងមាំ៖ សារធាតុ​ខនិជ​ដែល​មាន​នៅ​ក្នុង​អំបិល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​អញ្ចាញ​និង​ភាព​រឹងមាំ​របស់​វា។ ម្យ៉ាងទៀត​គ្រឿងផ្សំ​ធម្មជាតិ​នេះ​ក៏​មាន​ប្រយោជន៍​ច្រើន​ជាង​ផលិតផល​ថ្នាំ​ដុស​ធ្មេញ​គីមី​ផ្សេង​ទៀត​ដែរ។

២) ការពារ​ការ​ពុក​ធ្មេញ៖ ការ​ពុក​ធ្មេញ​អាច​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​ដូចជា ស្ករ បាក់តេរី និង​អតុល្យភាព​នៃ​កម្រិត​pH។ កម្រិត​អាស៊ីដ​ខ្ពស់​នៅ​ក្នុង​មាត់​អាច​បណ្ដាល​ឲ្យ​ធ្មេញ​ពុក​បាន។ ហេតុនេះ​ការ​ដុស​ធ្មេញ​ជាមួយ​អំបិល​នឹង​ជួយ​កាត់បន្ថយ​ជាតិ​អាស៊ីដ​និង​បង្កើន​តុល្យភាព​កម្រិត​pH​មក​វិញ​បាន។

៣) ទប់ស្កាត់​នឹង​កាកសំណល់៖ អំបិល​ត្រូវ​បាន​គេ​ស្គាល់​ជា​ម្សៅ​សម្អាត​ធ្មេញ​ដ៏​បុរាណ​មួយ។ អំបិល​អាច​កម្ចាត់​កាកសំណល់​ផ្សេងៗ​ដែល​មាន​នៅ​ចន្លោះ​ធ្មេញ​និង​ក្នុង​មាត់​របស់​អ្នក។ កាកសំណល់​មិនត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​ប៉ុណ្ណោះ​ទេ តែ​ក៏​រួម​ទាំង​ផ្នែក​ដទៃ​ទៀត​នៃ​សុខភាព​របស់​អ្នក​ផង​ដែរ។

៤) ជួយ​ធ្វើឲ្យ​ធ្មេញ​ស​ជាង​មុន៖ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​នេះ អ្នក​អាច​លាយ​អំបិល​ជាមួយ​ម្សៅ​សូដា​ដើម្បី​បង្កើត​ជា​ថ្នាំ​ដុស​ធ្មេញ។ ទាំងពីរ​នេះ​លាយ​បញ្ចូល​គ្នា​នឹង​កម្ចាត់​ភាព​កខ្វក់​ចេញ​ពី​មាត់​ធ្មេញ​និង​ធ្វើឲ្យ​ធ្មេញ​របស់​អ្នក​ស​ជាង​មុន៕

ដោយ៖ ស្រីពៅ

X
5s