ឥណ្ឌូណេស៊ី ចាប់​ដៃ​ជាមួយ Jack Ma ដើម្បី​បង្កើន​ការ​នាំ​ចេញ​



ឥណ្ឌូណេស៊ី នឹង​ចាប់​ដៃ​គូ​ជាមួយ​ស្ថាបនិក​​ Alibaba លោក​ Jack Ma ដើម្បី​ប្រើ​​ប្រព័ន្ធ Ecosystem របស់ក្រុមហ៊ុន​នេះ បង្កើន​ការ​នាំ​ចេញ​របស់​ខ្លួន​ជា​ពិសេស ដឹក​ជញ្ជូន​កាន់​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​មន្ត្រី​ទំនាក់ទំនង​ប្រទេស​ឥណ្ឌូណេស៊ី។

ក្រោយ​​ជួប​ជាមួយ​មហាសេដ្ឋី​ចិន Jack Ma និង​ប្រធានាធិបតី Joko Widodo កាល​ពី​ថ្ងៃ​អាទិត្យ មន្ត្រី​​ឥណ្ឌូណេស៊ី​លោក  Rudiantara បាន​និយាយ​ថា៖ “ពួក​យើង​កំពុង​តែ​ពិភាក្សា​​គ្នា ក្នុង​គោលបំណង​​អភិវឌ្ឍន៍​បច្ចេកវិទ្យា ដោះស្រាយ​ឱ្យ​ត្រូវ​ទៅ​តាម​តម្រូវ​ការ​​របស់ពលរដ្ឋ​​ឥណ្ឌូណេស៊ី និង​​ប្រជាជន​ក្នុង​​តំបន់។ ​ យ៉ាងណា មុន​ជួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo លោក Ma ក៏​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ទើប​ឡើង​កាន់​តំណែង មហាធា មហាម៉ាត់ ដោយ​អ្នក​ទាំង​ពីរ​បាន​ផ្លាស់ប្ដូរ​គំនិត​ល្អ​ៗ​ជា​មួយ​គ្នា​ជាច្រើន ដើម្បី​ជួយ​លើក​ឥណ្ឌូណេស៊ី ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ ហើយ​គាំទ្រ​ដល់​យុវជន​វ័យ​ក្មេង និង​ក្រុមហ៊ុន​​លំដាប់​។

លោក Jack Ma និយាយ​ថា លោក​កោតសរសើរ​នៃ​​ការ​យល់​ដឹង​របស់​លោក មហាធា មហាម៉ាត់ អំពី​បច្ចេកវិទ្យា​របស់លោក​ ហើយ​នេះ​ជា​ជំនួប​ដ៏​ល្អ​បំផុត ចំណែក​លោក មហាធា ក៏​បាន​បង្ហោះ​រូបថត​ភ្ជាប់​នឹង​សារ​លើ​បណ្ដាញ​​សង្គម​ Twitter ដែរ​ថា វា​ជា​ការ​ជួបជុំ​​ផ្លាស់ប្ដូរ​គំនិត​ដ៏​ល្អ​ផង​ដែរ។ ​ គួរ​បញ្ជាក់​ថា នាយក​ប្រតិបត្តិ និង​ស្ថាបនិក Alibaba ​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​អាណត្តិ​មុន តែងតាំង​ជា​ទីប្រឹក្សា​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) នៅ​ឆ្នាំ​ ២០១៧ ។ Alibaba គ្រោង​នឹង​បើកការិយាល័យ នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប៉ុន្តែ​ប្រភព​មិនបាន​​បញ្ជាក់​ថា ដំណើរ​ការណ៍​នៅ​ពេល​​ណា​ទេ ៕

ដោយ៖ សុម៉ាលីន
ប្រភព៖ Channelnewsasia

X
5s