អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ ពីវេទិកា​សេដ្ឋកិច្ច​ពិភព​លោក ស្ដី​ពី​​អាស៊ាន​ឆ្នាំ​២០១៨​



ព្រឹត្តិការណ៍​​ដ៏ធំ​មួយ​នេះ ​នឹង​ឆាប់​ផ្ដើម​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដោយ​​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​កំពូលៗ របស់​សមាជិក​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ទាំង​ ១០ ហៅកាត់ថា អាស៊ាន​ និង​ថ្នាក់​ដឹកនាំ​សំខាន់ៗមកពី​បក្រទេស​​ផ្សេង​​ទៀត។ ធ្វើ​ឡើង​​នៅ​ពេល​ណា និងកន្លែង​ណា ?​ កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី ១១ ដល់ ១៣ កញ្ញា ក្នុង​ទី​ក្រុង​ ហាណូយ ប្រទេស​វៀត​ណាម។ អ្នក​ណា​នឹងចូលរួម​​ខ្លះ?

ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​អាស៊ាន​ដែល​គេ​​រំពឹង​នឹង​ចូល​រួម៖ ១. នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន ២· ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ៣· នាយក​រដ្ឋមន្ត្រី​ឡាវ ​Thongloun Sisoulith ៤·នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី  Tun Dr Mahathir bin Mohamad ៥· លោកស្រី Aung San Suu Kyi ប្រទេស​មីយ៉ានម៉ា ៦· នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien-Loong ៧· ប្រធានាធិបតី​ហ្វីលីពីន Rodrigo Roa Duterte ៨· នាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc មិន​តែ​ប៉ុណ្ណោះ​អ្នក​ចូល​រួម​គួរ​ឱ្យ​ចាប់​អាមរម្មណ៍​ផ្សេង​ទៀត​រួម​មាន៖ . លោក​នាយករដ្ឋមន្ត្រី​​ស្រីលង្កា Ranil Wickremesinghe · រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សាធារណរដ្ឋ​កូរ៉េ និង​ជា​សហប្រធាន នៃ​កិច្ចប្រជុំ លោក Kang Kyung-Wha · រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន Taro Kono · រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឈីលី Roberto Ampuero Espinoza សហប្រធាន​នៃ​កិច្ចប្រជុំ​ដែល​នឹង​ដឹក​នាំ​កិច្ច​ពិភាក្សា​នេះ​មាន៖ · Anne-Birgitte Albrectsen, នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Plan International មក​ពី​អង់គ្លេស · Mulyani Indrawatiរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ឥណ្ឌូណេស៊ី · Kang Kyung-Wha រដ្ឋមន្ត្រី​​ក្រសួង​កិច្ច​ការបរទេស​​សាធារណ​រដ្ឋ​កូរ៉េ · Nguyen Manh Hung រដ្ឋមន្រ្តីស្តីទីក្រសួងព័ត៌មាននិងគមនាគមន៍នៃប្រទេសវៀតណាម · Nazir Razak, ប្រធាន​ក្រុមហ៊ុន CIMB Group Holdings ប្រទេស​ម៉ាឡេស៊ី · Kevin Sneader, ប្រធាន​​​​ក្រុមហ៊ុន​គ្រប់គ្រង​ប្រឹក្សា​យោបល់ McKinsey & Company មក​ពី​ហុងកុង ក្រៅ​ពី​នេះ​មាន​អ្នកនយោបាយ អ្នកជំនួញ ប្រធាន​ផ្នែក​គ្រប់គ្រង់​សង្គម​ស៊ីវិល និង​អប់រំ ចំនួន ៩០០នាក់​ រួម​បញ្ចូល​ទាំង​​សហគ្រិន​ដែល​បាន​ជ្រើស​រើស ៧៥​នាក់​ផ្សេងទៀត។ ​​

ពួកគេ​នឹងលើកអ្វី​យក​មក​ពិភាក្សា? អនាគត​ការងារ ជា​ប្រធាន​បទ​ធំ។ រយៈ​ពេល​១៥​ឆ្នាំ​ទៀត​នៅ​អាស៊ាន ការ​​ព្យាករណ៍​កម្លាំង​ការងារ​ នឹង​ពង្រីក​ឱ្យ​បាន ១១ ០០០ ជា​រៀង​រាល់​ថ្ងៃ។ នេះ​ក៏​ដោយសារ​តែ​ ការងារ​ជំនាញ​ទាប​ក្នុង​វិស័យ​បម្រើ​សេវាកម្ម​ ត្រូវ​​​​ជំនួស​ដោយ​មនុស្ស​យន្ត ខណៈ​រថយន្ត​បើក​ដោយ​ខ្លួន​ឯង ត្រូវ​បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​នៅ​អាស៊ីអាគ្នេយ៍ ដែលជា​​បញ្ហា​ត្រូវ​ដោះស្រាយ។ ​ក្រៅ​ពី​នេះ ​គោល​នយោបាយ​ភូមិសាស្ត្រ ភាព​ច្នៃ​ប្រឌិត ​សហគ្រិន​ភាព ពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ច​រួម​បញ្ចូល​គ្នា ក៏​នឹង​មាន​នៅ​ក្នុង​របៀប​វារៈ។

​​អាទិភាព​អាស៊ាន​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​​​ ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ម៉ោង ១០ និង​១៥​នាទី - ១១ កន្លះ ម៉ោង​ក្នុង​ស្រុក។ អ្នក​ចូល​រួម​មាន លោក​ស្រី Aung San Suu Kyi​ ,លោក Rodrigo Roa Duterte ​,សម្ដេច ​ហ៊ុន សែន, លោក Lee Hsien-Loong​, លោក Mahathir bin Mohamad លោក Nguyen Xuan Phuc លោកThongloun Sisoulith និងលោក Joko Widodo។ មេដឹកនាំ​កំពូល​ទាំង​នេះ នឹង​ពិភាគ្សា​អំពី​អនាគត​នៃ​សេដ្ឋកិច្ច៕

ដោយ៖ សុម៉ាលីន
ប្រភព៖​ weforum.org  

X
5s