ស្វែងយល់ពីរបៀបវិនិយោគលើអាជីវកម្មសក្តានុពលទាំង ១៥ ក្នុងកម្មវិធី “បទបង្ហាញអាជីវកម្ម” ចុងសប្ដាហ៍នេះ!​



សហគ្រិន និង​​ម្ចាស់​អាជីវកម្ម​ចំនួន​១៥ រូប​ដែល​មក​ពី​វិស័យ​សំខាន់ៗ​ផ្សេងៗ​គ្នា នឹង​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី​ជំនួញ​ផ្ទាល់​ខ្លួន ទៅ​កាន់​អ្នក​ចូលរួម​ដែល​មាន​បំណង​ចង់​សហការ​ជា​មួយ​អាជីវកម្ម​ទាំង​នោះ​តាម​រយៈ ការ​ផ្គត់ផ្គង់​ផលិតផល​ដើម្បី​ចែកចាយ​បន្ត វិនិយោគ​លើ​ភាគហ៊ុន ឬ ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​ នៅ​ក្នុង​កម្មវិធី “បទ​បង្ហាញ​អាជីវកម្ម” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នាថ្ងៃអាទិត្យទី០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC)ចាប់ពីម៉ោង៨ព្រឹកដល់១២ថ្ងៃត្រង់។ ចំណុចសំខាន់ៗនៃបទបង្ហាញផ្តោតទៅលើ៖ ១. លក្ខណៈពិសេសរបស់អាជីវកម្មនីមួយៗ ភាពខុសគ្នាពីដៃគូប្រកួតប្រជែង ២. បទពិសោធន៍​ជំនួញ និង លក្ខណៈ​សម្បត្តិ​របស់​ម្ចាស់​អាជីវកម្ម ៣. សក្តានុពលរបស់អាជីវកម្ម សមិទ្ធិផល និង ការរីកចម្រើនក្នុងរយៈពេលកន្លងមក ៤. ចក្ខុវិស័យអំពីការពង្រីកអាជីវកម្ម ៥. តម្រូវការដើម្បីជំរុញសន្ទុះអាជីវកម្ម៖ កម្ចី លក់ភាគហ៊ុនប្រមូលទុនបន្ថែម លក់សិទ្ធិចែកចាយ លក់សិទ្ធិFranchise ឬ រកដៃគូអភិវឌ្ឍនិងពង្រីកទីផ្សារ... អ្នកចូលរួមនឹងទទួលបានព័ត៌មានបន្ថែមអំពីម៉ូដែលនៃអាជីវកម្មនីមួយៗ យុទ្ធសាស្ត្រទីផ្សារ ចំនុចលេចធ្លោ និង គម្រោងពង្រីកប្រតិបត្តិការពីបទបង្ហាញ១០នាទីពីសហគ្រិន១រូបៗ។  អ្នក​ចូលរួម​ក៏​អាច​សួរ​សំណួរ ផ្លាស់ប្ដូរ​នាម​ប័ណ្ណ​ដើម្បី​ព័ត៌មាន​លម្អិត និង បង្កើត​ទំនាក់​ទំនង​ជា​មួយ​ម្ចាស់​អាជីវកម្ម​ដែល​លោក​អ្នក​ចាប់អារម្មណ៍។ វាគ្មិនកិត្តិយស ១៥រូបដែលនឹងធ្វើបទបង្ហាញរួមមានម្ចាស់អាជីវកម្មមកពី៖ ក្រុមហ៊ុនថ្នាំពណ៌ជាតិ, ក្រុមហ៊ុនឌីហ្សាញ Kouprey Creative Solution, សាលាបង្រៀន UCMAS, ក្រុមហ៊ុនទទួលបញ្ជាទិញទំនិញ Camazoon, ក្រុមហ៊ុនប្រឹក្សាហរិញ្ញវត្ថុ ATAP & Partners Company Limited, ក្រុមហ៊ុនបច្ចេកវិទ្យា Arrow Dot, ក្រុមហ៊ុនផ្គត់ផ្គង់ SL Supplier, ក្រុមហ៊ុនឌីហ្សាញ Rounh Creative Studio, សហគ្រាសផលិតអំបិល Thaung Enterprise, សំណង់ទុយោសម្រាប់ក្មេង DoyDoy, បណ្ណាគារ Bookshouse Cambodia, អាជីវកម្មចំណីអាហារ Nom Pao, ហាងច្នៃម៉ូដសម្លៀកបំពាក់នារសា, សហគ្រាសប្រេងប្រទាលពិមានរាជ និង ក្រុមហ៊ុន Brain Scan Cambodia។ កម្មវិធី “បទបង្ហាញអាជីវកម្ម” ពិតជា​សាកសមសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្ម សហគ្រិនដែលចង់ស្វែងរកដៃគូយុទ្ធសាស្រ្តបន្ថែម វិនិយោគិន បុគ្គលិកឥនទាណធនាគារ និង សាធារណៈជនដែលចាប់អារម្មណ៍ពីការគ្រប់គ្រងអាជីវកម្ម។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីចូលរួម​ជំរុញ​សន្ទុះវិស័យឯកជនមួយកម្រិតទៀត តាមរយៈការ ចែករំលែកគំនិត​អាជីវកម្មថ្មីៗ ការបង្កីតទំនាក់ទំនងរវាងសហគ្រិន និង សហគ្រិន​ ការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង និង ការបង្កើតឱកាសសហការរវាងសហគ្រិននិងអ្នកចូលរួម។ រាល់ការជាវសំបុត្រចូលរួមកម្មវិធីចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ០៨ កញ្ញា មានតម្លៃត្រឹមតែ៦ ដុល្លារតែប៉ុណ្ណោះ ជាមួយនឹងការទិញចាប់ពី ២សំបុត្រឡើងទៅ​ នឹងទទួលបានការថែមជូន Berocca ចំនួន១ប្រអប់។ សំបុត្រចូលរួមតម្លៃ ៧ដុល្លារ ក្នុងថ្ងៃ ០៩ កញ្ញា ២០១៨។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ និង សហការឧបត្ថម្ភដោយ Berocca។ ព័ត៌មានបន្ថែមអាចទទួលបានតាមហ្វេសប៊ុក Anussa Events ឬ ទូរស័ព្ទលេខ 012 230 140៕ https://www.facebook.com/events/847963898731046/?active_tab=about
X
5s