Anussa បានរៀបចំកម្មវិធីការដាក់តាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាេដោយជោគជ័យ​



ក្រុមហ៊ុន Anussa ដែលមានការឧបត្ថម្ភប្រចាំឆ្នាំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ CAMPAINT បានរៀបចំនៅកម្មវិធី SME Start Up ឬ កម្មវិធីការដាក់តាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១និងទី២ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ​ប្រកប​ដោយ​ភាព​ជោគជ័យ​ នៅឯមជមណ្ឌលកោះពេជ្រ ដោយប្រព្រឹត្តិទៅក្រោមការអញ្ជើញចូលរួមជាអធិបតីភាពដោយឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។   នៅក្នុងព្រឹត្តិការណ៍នៃកម្មវិធី​នោះ​ ក៏មានដាក់តាំងបង្ហាញនូវផលិតផលក៏ដូចជាសេវាកម្មនានារបស់ក្រុមហ៊ុនដែលបានចូលរួមប្រមាណជាជាង៧០ក្រុមហ៊ុនមកពីវិស័យផ្សេងៗគ្នាជាច្រើនដូចជា វិស័យសិប្បកម្ម, កសិកម្ម, ស្ថាបត្យកម្ម, បច្ចេកវិទ្យា, អប់រំ, ទេសចរណ៍, ចំណីអាហារ, ដឹកជញ្ជូន, ធនាគារ, នាំចេញនាំចូល, ផ្សព្វផ្សាយ, ហិរញ្ញវត្ថុ, លក់រាយ និងអាជិវកម្មFranchiseផងដែរ ដែលសរុបមានប្រមាណជា១០០ស្ដង់។ និងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិរួមទាំងអ្នកសារព័ត៍មានក្នុងស្រុកដែលមកពីច្រើនស្ថាប័ណផ្សេងៗគ្នា។ ថ្លែងនៅក្នុងឱកាសនៃការចាប់ផ្ដើមបើកកម្មវិធីនេះផងដែរឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាបានចូលរួមចំណែកក្នុង GDP កម្ពុជាជាង៣០% ដែលសព្វថ្ងៃសហគ្រាសនៅកម្ពុជាមានជាង៥២ម៉ឺនសហគ្រាស ដោយក្នុងនោះមាន ៩៩,៨ ភាគរយជាសហគ្រាសធនតូចនិងមធ្យម។ ​ នៅក្នុងកម្មវិធីពិព័រណ៌អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជានេះផងដែរក៏មានកម្មវិធីប្រគល់នូវពានរង្វាន់សហគ្រិនឆ្នើមនៃកម្មវិធី ផ្លូវទៅស្រុកវគ្គ២ របស់ក្រុមហ៊ុនSabay ជូនដល់ម្ចាស់អាជីវកម្ម និងសិប្បកម្មគម្រូចំនួន៧រូបក្នុងចំណោមសហគ្រិនខ្មែរចំនួន៥០រូប ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន តាមរយៈការចេញផ្សាយជាអត្ថបទទំព័រមុខ និងវីដេអូរបស់ក្រុមហ៊ុន Sabay ដែលវីដេអូមានអ្នកចូលទស្សនារហូតជាង ៦០ម៉ឺនដង ចំណែកឯអត្ថបទវិញ មិនតិចជាង ១២ម៉ឺនដងឡើយ៕
X
5s