វៀតណាមបង្កើតកំណត់ត្រាថ្មី លើការវិនិយោគបរទេស
ក្នុងរយៈពេល៨ខែឆ្នាំ ២០១៨ ការវិនិយោគិនបរទេសក្នុងប្រទេសវៀតណាម ទទួលបានទំហំទឹកប្រាក់សរុប ២៤,៣៥ ពាន់លានដុល្លារ កើន ៤,២%បើធៀបនឹងឆ្នាំ ២០១៧។
ឧស្សាហកម្មចំនួន ១៧ ត្រូវបានវិនិយោគនៅទូទាំងប្រទេសរួមាន ឧស្សាហកម្មកែច្នៃ និងផលិតកម្ម ឈរកំពូលតារាងមានទំហំទឹកប្រាក់ ១០,៧២ ពាន់លានដុល្លារស្មើនឹង ៤៤ % ។ លេខ២ បានលើវិស័យអចលនទ្រព្យ មាន ៥,៩ ពាន់លានដុល្លារស្មើនឹង ២៤,២%។ ប្រទេសដែលវិនិយោគមាន ៩៧ ដូចជា លេខ១ ជប៉ុនមាន ៧ ពាន់លានដុល្លារស្មើ ២៨,៨% លេខ២ កូរ៉េខាងត្បូងមាន ៥,១៦ ពាន់លានស្មើ ២១,២% និងលេខ៣ បានលើសិង្ហបុរី មាន ៣,៤៧ពាន់លាន ស្មើ ១៤%។ ទីក្រុងហាណូយទទួលបានការវិនិយោគបរទេសច្រើនជាងគេ បើធៀបនឹងបណ្ដាខេត្តក្រុងផ្សេងទៀត ពោលគឺមានទំហំទឹកប្រាក់ ៥,៩៣ ពាន់លានដុល្លារ។ ហូជីមិញឈរលេខ២ ទាញបានទំហំទឹកប្រាក់ ៤,៤២ ពាន់លានដុល្លារ។ ចំណែកខេត្ត Ba Ria-Vung Tau ជាប់លេខ៣ ជាលើកដំបូង សម្រាប់ការវិនិយោគបរទេស ក្នុងទំហំទឹកប្រាក់ ២,១៧ ពាន់លានដុល្លារ។ ២០១៧ ជាឆ្នាំជោគជ័យបំផុតរបស់វៀតណាម ក្នុងការទាក់ទាញការវិនិយោគបរទេសដោយផ្ទាល់ (FDI ) សរុបជាទឹកប្រាក់ មាន ៣៥,៦ ពាន់លានដុល្លារកើន ៤៤,២% ធៀបឆ្នាំ ២០១៦៕
ដោយ៖ សុម៉ាលីន
ប្រភព៖ vir.com.vn