ចង់​​​ចុះ​បញ្ជី​ពន្ធដារ អ្នក​ត្រូវត្រៀម​​​ឯកសារ​អ្វី​ខ្លះ?​



យោង​តាម​នីតិវិធី​ធ្វើ​អាជីវកម្ម មុន​ពេល​​អ្នក​ទៅ​ចុះ​បញ្ជី​ពន្ធ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ អ្នក​​ចាំបាច់​ត្រូវ​បញ្ចប់​ដំណើរការ នៃ​ការ​ចុះឈ្មោះ​​ក្រុមហ៊ុន​ទាំងអស់​នៅ​ក្រសួង​ពាណិជ្ជកម្ម​​ជា​មុន​សិន លើក​លែង​តែ​ករណី​ដែល​លោក​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​បង់ពន្ធ និង​ចុះ​បញ្ជីក្នុង​ក្រប​ខណ្ឌ​ជា​អ្នក​ជាប់ពន្ធតូចដោយ​ផ្អែក​ទៅ​លើ​ផល​របរ​របស់​លោកអ្នក។ ការ​ចុះ​ឈ្មោះ​​ក្រុមហ៊ុន​នៅ​​ក្រសួង​ពាណិជ្ជកម្ម​ គឺ​ជា​ជំហាន​ដំបូង​​បំផុត​ដែល​បញ្ជាក់​​ថា អាជីវកម្ម​របស់​អ្នក​ត្រូវ​បាន​ទទួល​ស្គាល់​​ដោយ​ច្បាប់ ហើយ​ការ​ចុះ​បញ្ជី​ពន្ធដារ​គឺ​ជា​ការ​បង្ហាញ​កាតព្វកិច្ច​របស់​អ្នក​ដើម្បី​រួម​ចំណែក​បង់ពន្ធ​ជូន​រដ្ឋ។

ចំពោះ​ឯកសារ​តម្រូវ​សម្រាប់​ការ​ចុះ​បញ្ជី​ពន្ធដារ​គឺ​មាន​ភាព​ដូចគ្នា និង​​ខុសគ្នា​​មួយ​ចំនួន​បើ​ប្រៀបធៀប​ទៅ​នឹង​ឯកសារ​នានា​ដែល​ចាំបាច់​សម្រាប់​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម។ សូម​ចុច​ទី​នេះ​ដើម្បី​ស្វែង​យល់​ពី​​ឯកសារ​ដែល​អ្នក​ត្រូវ​ត្រៀម​ទុក​ជា​មុន​​នៅ​មុន​ពេល​ចុះ​បញ្ជី​ពាណិជ្ជកម្ម។

ឯកសារ​ត្រៀម​សម្រាប់​ការ​ចុះ​បញ្ជី​ពន្ធដារ​គឺ​រួមមាន៖ -លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​ដែល​ចេញ​​ដោយ​ក្រសួង​ពាណិជ្ជកម្ម ឬ ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ -លក្ខន្តិកៈ​ក្រុមហ៊ុន (សហគ្រាស​នីតិបុគ្គល​) -លិខិត​បញ្ជាក់​ការ​តម្កល់​ដើម​ទុន​ចុះ​បញ្ជី​នៅ​ធនាគារ -​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លងដែន​នៃ​ម្ចាស់​ភាគហ៊ុន -សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់នៅ - លិខិត​បញ្ជាក់​​​ទីលំនៅ​សម្រាប់​សហគ្រិន​ឬ ម្ចាស់​អាជីវកម្ម​​​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ (សម្រាប់​ជនបរទេស​ - ប័ណ្ណកម្មសិទ្ធិ​​កាន់កាប់​ទីតាំង ឬ​កិច្ចសន្យាជួលទីតាំង​ប្រកប​អាជីវកម្ម​ -លិខិត​បញ្ជាក់​ការ​បង់​ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ ឬ​ព័ត៌មាន​អចលនទ្រព្យ (ប្រសិន​បើ​មាន​)​ -ឯកសារយោង​នៃ​ជំនាញ​ឯកទេស​ធ្វើ​អាជីវកម្ម​ដូច​ជា ការ​ប្រឹក្សា​យោបល់ គណនេយ្យ ​ពន្ធ​ ជាដើម -អាជ្ញាប័ណ្ណ​​ដែល​ចេញ​ដោយ​ក្រសួង ស្ថាប័ន មាន​សមត្ថកិច្ច​ (ប្រសិន​បើ​មាន​) -វិញ្ញាបនបត្រ​ចុះបញ្ជី​របស់​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ឬ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ឬ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​-ខេត្ត (សម្រាប់​គម្រោង​វិនិយោគ​ដែល​​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់) -រូបថត​បច្ចុប្បន្នភាព​ដែល​មាន​ទំហំ ៣៥x៤៥ មិល្លីម៉ែត្រ​ចំនួន ១​ សន្លឹក​របស់​អភិបាល ម្ចាស់ភាគហ៊ុន បណ្ណាធិការ អ្នកតំណាង៕

ប្រភព៖ អគ្គនាយកដ្ឋាន​ពន្ធដារ​

X
5s