អាជីវកម្មសក្តានុពលទាំង ១៥ បង្ហាញ​ភាព​ទាក់ទាញ​ក្នុង​កម្មវិធី​ “បទបង្ហាញអាជីវកម្ម” ​ចុង​សប្ដាហ៍​មុន​​



សហគ្រិន និង​​ម្ចាស់​អាជីវកម្ម​ចំនួន​១៥ រូប​ដែល​មក​ពី​វិស័យ​សំខាន់ៗ​ផ្សេងៗ​គ្នា ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ជំនួញ​ផ្ទាល់​ខ្លួន​យ៉ាង​​ទាក់ទាញ​ ទៅ​កាន់​អ្នក​ចូលរួម​ដែល​មាន​បំណង​ចង់​សហការ​ជា​មួយ​អាជីវកម្ម​ទាំង​នោះ​តាម​រយៈ ការ​ផ្គត់ផ្គង់​ផលិតផល​ដើម្បី​ចែកចាយ​បន្ត វិនិយោគ​លើ​ភាគហ៊ុន ​កាល​ពី​​ថ្ងៃអាទិត្យទី០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC)។ ចំណុចសំខាន់ៗនៃបទបង្ហាញ​​របស់​សហគ្រិន​ទាំង ១៥​ រូប​នោះ​ផ្តោ​ត​ជា​សំខាន់​ទៅ​លើ៖  ១. លក្ខណៈពិសេសរបស់អាជីវកម្មនីមួយៗ និង​ភាពខុសគ្នាពីដៃគូប្រកួតប្រជែង ២. បទពិសោធន៍​ជំនួញ និង លក្ខណៈ​សម្បត្តិ​របស់​ម្ចាស់​អាជីវកម្ម ៣. សក្តានុពលរបស់អាជីវកម្ម សមិទ្ធផល និង ការរីកចម្រើនក្នុងរយៈពេលកន្លងមក ៤. ចក្ខុវិស័យអំពីការពង្រីកអាជីវកម្ម ៥. តម្រូវការដើម្បីជំរុញសន្ទុះអាជីវកម្ម៖ កម្ចី លក់ភាគហ៊ុនប្រមូលទុនបន្ថែម លក់សិទ្ធិចែកចាយ លក់សិទ្ធិFranchise ឬ រកដៃគូអភិវឌ្ឍនិងពង្រីកទីផ្សារ​ វាគ្មិនកិត្តិយស​មក​ពី​អាជីវកម្ម​ទាំង​ ១៥​នោះ​រួម​មាន ក្រុមហ៊ុនថ្នាំពណ៌ជាតិ, ក្រុមហ៊ុនឌីហ្សាញ Kouprey Creative Solution, សាលាបង្រៀន UCMAS, ក្រុមហ៊ុនទទួលបញ្ជាទិញទំនិញ Camazoon, ក្រុមហ៊ុនប្រឹក្សាហរិញ្ញវត្ថុ ATAP & Partners Company Limited, ក្រុមហ៊ុនបច្ចេកវិទ្យា Arrow Dot, ក្រុមហ៊ុនផ្គត់ផ្គង់ SL Supplier, ក្រុមហ៊ុនឌីហ្សាញ Rounh Creative Studio, សហគ្រាសផលិតអំបិល Thaung Enterprise, សំណង់ទុយោសម្រាប់ក្មេង DoyDoy, បណ្ណាគារ Bookshouse Cambodia, អាជីវកម្មចំណីអាហារ Nom Pao, ហាងច្នៃម៉ូដសម្លៀកបំពាក់នារសា, សហគ្រាសប្រេងប្រទាលពិមានរាជ និង ក្រុមហ៊ុន Brain Scan Cambodia៕
X
5s