Prospects ASEAN៖ «អ្នកមានជាងគេបំផុតប្រចាំប្រទេសទាំង ១០នៅតំបន់អាស៊ាន»
អាស៊ីអាគ្នេយ៍ មានមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិចាប់ពី១ ពាន់លានដុល្លារមានចំនួន ១០២រូប ដែលភាគច្រើនមកពីប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតចំនួន ៦ នៅក្នុងប្លុកនេះ។ ចំនួន ១០២រូបនេះប្រភពផ្អែកតាមបញ្ជីមហាសេដ្ឋី Forbes ត្រឹមឆ្នាំ២០១៨។ ខាងក្រោមនេះ ជាឈ្មោះមហាសេដ្ឋីប្រចាំប្រទេសនីមួយៗ នៅក្នុងប្លុកអាស៊ាន យោងទៅតាម គេហទំព័រ Prospects ASEAN ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨៖
១) អ្នកមានជាងគេនៅប្រ៊ុយណេ-Sultan Hassanal Bolkiah ទ្រព្យសម្បត្តិសុទ្ធ៖ ២០ពាន់លានដុល្លារ អាយុ៖ ៦៣ឆ្នាំ ប្រភព៖ វិស័យចម្រុះ
២) អ្នកមានជាងគេនៅហ្វីលីពីន-Henry Sy ទ្រព្យសម្បត្តិសុទ្ធ៖ ២០ពាន់លានដុល្លារ អាយុ៖ ៩៣ឆ្នាំ ប្រភព៖ វិស័យចម្រុះ ចំណាត់ថ្នាក់ពិភពលោក៖ ៥២
៣) អ្នកមានជាងគេនៅថៃ-Charoen Sirivadhanabhakdi ទ្រព្យសម្បត្តិសុទ្ធ៖ ១៧,៩ពាន់លានដុល្លារ អាយុ៖ ៧៣ឆ្នាំ ប្រភព៖ អាហារ និងអចលនទ្រព្យ ចំណាត់ថ្នាក់ពិភពលោក៖ ៦៥
៤) អ្នកមានជាងគេនៅឥណ្ឌូណេស៊ី-Robert Budi Hartono ទ្រព្យសម្បត្តិសុទ្ធ៖ ១៧,៤ពាន់លានដុល្លារ អាយុ៖ ៧៧ឆ្នាំ ប្រភព៖ បារី និងធនាគារ ចំណាត់ថ្នាក់ពិភពលោក៖ ៦៩
៥) អ្នកមានជាងគេនៅម៉ាឡេស៊ី-Robert Kuok ទ្រព្យសម្បត្តិសុទ្ធ៖ ១៤,៨ពាន់លានដុល្លារ អាយុ៖ ៩៤ឆ្នាំ ប្រភព៖ ដូងប្រេង ដឹកជញ្ជូនតាមជើងគោក អចលនទ្រព្យ ចំណាត់ថ្នាក់ពិភពលោក៖ ៩៦
៦) អ្នកមានជាងគេនៅសិង្ហបុរី-Robert & Philip Ng ទ្រព្យសម្បត្តិសុទ្ធ៖ ៨,៧ពាន់លានដុល្លារ អាយុ៖ ប្រភព៖ អចលនទ្រព្យ ចំណាត់ថ្នាក់ពិភពលោក៖ ១៤០
៧) អ្នកមានជាងគេនៅវៀតណាម-Pham Nhat Vuong ទ្រព្យសម្បត្តិសុទ្ធ៖ ៦,៤ពាន់លានដុល្លារ អាយុ៖ ៤៩ឆ្នាំ ប្រភព៖ វិស័យចម្រុះ ចំណាត់ថ្នាក់ពិភពលោក៖ ៤៩៩
៨) អ្នកមានជាងគេនៅកម្ពុជា-អ្នកឧកញ៉ា គិត ម៉េង ទ្រព្យសម្បត្តិសុទ្ធ៖ ១,៦ពាន់លានដុល្លារ (គ្មានក្នុងបញ្ជី Forbes) អាយុ៖ ៥០ឆ្នាំ ប្រភព៖ វិស័យចម្រុះ
៩) អ្នកមានជាងគេនៅមីយ៉ាន់ម៉ា-Tay Za ទ្រព្យសម្បត្តិសុទ្ធ៖ ១,២ពាន់លានដុល្លារ អាយុ៖ ៥៤ឆ្នាំ ប្រភព៖ វិស័យចម្រុះ ១០) អ្នកមានជាងគេនៅឡាវ-Khamtai Siphandone ទ្រព្យសម្បត្តិសុទ្ធ៖ ៨០០-៨៦០លានដុល្លារ អាយុ៖ ៩៤ឆ្នាំ
ដោយ៖ វិភូ
ប្រភព៖ វិស័យចម្រុះ