មកដឹង​ទំហំ​ការវិនិយោគ​រវាង​វៀតណាម​-​កម្ពុជា ឆ្នាំ​ ២០១៧-២០១៨​



ចាប់​តាំង​ពី​ដើម​ឆ្នាំ២០១៨ រហូត​មក​ទល់​ពេល​នេះ វៀតណាម​បាន​វិនិយោគមកលើ​ប្រទេស​កម្ពុជាចំនួន ២០៦ គម្រោង​​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​សរុប ៣,០២ ពាន់​លាន​ដុល្លារ ធ្វើ​ឱ្យ​ប្រទេស​​​មួយ​នេះ ក្លាយ​ជា​វិនិយោគិន​បរទេស​ធំ​បំផុត​លំដាប់​ទី​៥នៅ​អាស៊ី និងជាដៃគូពាណិជ្ជកម្មធំបំផុតនៅអាស៊ីអាគ្នេយ៍។ ចំណែក​កម្ពុជា បាន​វិនិយោគ​ ១៨ គម្រោង​ក្នុង​ប្រទេស​វៀតណាម សរុប​ជា​ទឹកប្រាក់​ប្រមាណ ៥៨,១ លាន​ដុល្លារ។ កាល​ពី​ឆ្នាំ​ ២០១៧ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មាន​ទំហំ​ទឹកប្រាក់​ ៣,៨ពាន់​លាន​ដុល្លារ កើន​២៩​% បើ​ធៀប​នឹង​ឆ្នាំ​២០១៦។ រយៈ​ពេល​ ៧ខែ ក្នុង​ឆ្នាំ​២០១៨​នេះ ពាណិជ្ជកម្ម​រវាង​សមាជិក​អាស៊ាន​ទាំង​ពីរ​នេះ មាន​ទំហំ ២,៧ពាន់​លាន​ដុល្លារ កើន​ ១៨,៧% បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧។ ​ ក្នុង​​​វេទិកា​ស្ដីពី​ការ​ជំរុញ ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ បាន​បង្ហាញ​ពី​ការ​វិវឌ្ឍ​ថ្មី លើ​គោលនយោបាយ​សហគ្រាស នៃ​ប្រទេស​ទាំងពីរ និង​ការ​បង្កើត​ឧកាស ដើម្បី​បង្កើន​អាជីវកម្ម​។ វេទិកា​នេះ​ជា​ផ្នែក​នៃ​កិច្ច​ប្រឹងប្រែង​ ជួយ​កម្ពុជា និង​វៀតណាម បាន​ឈាន​ដល់​គោលដៅ​ក្នុង​ទំហំ​ពាណិជ្ជកម្ម ៥ពាន់​លាន​ដុល្លារ​អាមេរិក នា​ថ្ងៃ​អនាគត។ គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១២​ដល់​២០១៧ កំណើន​ GDP ជា​មធ្យម​របស់​កម្ពុជា​មាន ៧%៕   ដោយ៖ សុម៉ាលីន ប្រភព៖ vietnamnews.vn
X
5s