អស់កង្វល់រឿងអង្គុយខាត់ស្បែកជើងដោយខ្លួនឯង ត្រឹមតែ ២នាទី GOLDPHNEE សម្អាតឡើងភ្លឹង!
តើលោកអ្នកធុញទ្រាន់ក្នុងការចំណាយពេលអង្គុយសម្អាត និងខាត់ស្បែកជើង ដោយខ្លួនឯងដែរឬទេ? តើលោកអ្នកចង់ទទួលភាពងាយស្រួល ចំណេញពេលវេលា ថវិកា និងទទួលបានស្បែកស្អាតដូចថ្មីដែរទេ? នេះជាម៉ាស៊ីនសម្អាតស្បែកជើងស្វ័យប្រវត្តិ GOLDPHNEE ដែលនាំចូលផ្ដេចមុខដោយក្រុមហ៊ុន GOLDPHNEE International TradingCo. Ltd សម្រាប់បម្រើនិងផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការខាត់និងសម្អាតស្បែកជើង។
ម៉ាស៊ីន GOLDPHNEE នេះ មាន៣ជម្រើសសំរាប់លោកអ្នក ទីមួយ ម៉ាស៊ីនខ្នាតតូច GP33-G4 ដែលលោកអ្នកអាចប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬដាក់នៅក្នុងការិយាល័យខ្នាតតូច ណាមួយ ទី២ គឺខ្នាតមធ្យម GP80-G1ដែលអាចប្រើសម្រាប់ស្ថាប័នក្រុមហ៊ុនធំៗ ធនាគារ ហាងការហ្វេជាដើម ហើយមួយខ្នាតទៀតនោះគឺកាន់តែមានលក្ខណៈពិសេសនិងប្លែកទៀតនោះគឺ ខ្នាតទី៣PLC(2Parts)ដែលមានបំពាក់ទៅដោយអេក្រង់ដែលអាចដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាវីដេអូក៏បាន និងរូបភាពក៏បាន។
លក្ខណៈពិសេសរបស់ម៉ាស៊ីន GOLDPHNEE នេះ មានភាពរហ័ស និងងាយស្រួលប្រើប្រាស់សំឡេងស្ងាត់ល្អ ជាពិសេសគឺវាស៊ីភ្លើងតិចដែលជួយក្នុងការសន្សំសំចៃប្រាក់ ម្យ៉ាងទៀតម៉ាស៊ីននេះមានបំពាក់ដោយប្រព័ន្ធ Sensor ស្វ័យប្រវត្តិ ដោយគ្រាន់តែលោកអ្នកដាក់ជើងចូលទៅក្នុងម៉ាស៊ីននេះទៅ វានឹងដើរដោយស្វ័យប្រវត្តិក្នុងរយៈពេល ២០វិនាទីបើលោកអ្នកដកជើងចេញពីម៉ាស៊ីននេះនឹងឈប់ដោយខ្លួនឯង។
ចំពោះការសំអាតស្បែកជើងរបស់លោកអ្នក ម៉ាស៊ីននេះ ចំណាយពេលត្រឹមតែ ២នាទីប៉ុណ្ណោះនឹងធ្វើឱ្យស្បែកជើងរបស់លោកអ្នកស្រស់ស្អាតភ្លាមតែម្ដង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺថា ម៉ាស៊ីននេះមានទឹកប៉ូល៊ែ ដែលអាចជួយធ្វើឲ្យស្បែកជើងរបស់លោកអ្នករលោងភ្លឺ ចែងចាំងដូចថ្មី ពិសេសចំពោះស្បែកជើងដែលមានគុណភាពខ្ពស់ដូចជាស្បែកជើងស្បែកជាដើម គឺម៉ាស៊ីននេះជួយថែរក្សារនូវគុណភាពស្បែកជើងរបស់លោកអ្នកឲ្យជាប់បានយូទៀតផង៕