ថ្លៃភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងដល់ចំណុចខ្ពស់បំផុត
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថា ថ្លៃភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានហក់ឡើងដល់ចំណុចខ្ពស់បំផុតប្រចាំថ្ងៃដែលហៅតាមភាសាបច្ចេកទេសថា Upper Price Limit គឺ ៦.៦៨០រៀលក្នុងមួយភាគហ៊ុនដែលនេះជាថ្លៃខ្ពស់បំផុតគិតចាប់ពីពេលចុះបញ្ជីជួយដូរនៅ ផ្សារមូលបត្រកម្ពុជាតាំងពីឆ្នាំ២០១៧។
នេះជាថ្លៃខ្ពស់បំផុតគិតចាប់តាំងពីពេលដែលក្រុមហ៊ុននេះបានចុះបញ្ជីជួញដូរនៅផ្សាមូលបត្រកម្ពុជាកាលពីឆ្នាំ២០១៥ មក។ យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា បើធៀបនឹងថ្ងៃទី១០ កញ្ញា ថ្លៃភាគហ៊ុននេះបានកើនឡើង ៩,៨២% ខណៈថ្ងៃទី១០ កញ្ញា តម្លៃត្រឹមតែ ៥.៧០០ហ៊ុនប៉ុណ្ណោះ។ គិតត្រឹមថ្ងៃសុក្រ ទី១៤នេះ ថ្លៃភាគហ៊ុននៅត្រឹម ៦.០០០រៀលក្នុងមួយភាគហ៊ុន។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល ស្របពេលនឹងការឡើងថ្លៃនេះ ភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ និងហ្គ្រេន ធ្វី អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី ក៏កើនឡើងថ្លៃដែរពោលគឺបិទនៅថ្លៃ ៦.៤០០រៀល និង ៣.១០០រៀលក្នុងមួយភាគហ៊ុនរៀងគ្នាតែម្ដង។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ការវិនិយោគលើភាគហ៊ុនមានផលចំណេញធំៗពីរ គឺចំណេញមូលធន ប្រាក់ចំណេញបានមកពីការកើនឡើងនៃថ្លៃភាគហុនបន្ទាប់ពីការកាន់កាប់ភាគហ៊ុននោះបានមួយរយៈពេល និងភាគលាភជាសាច់ប្រាក់ ឬជាភាគហ៊ុនសាច់ប្រាក់ ឬភាគហ៊ុនដែលក្រុមហ៊ុនចែកទៅឱ្យភាគហ៊ុនិក និងជាធម្មតា សាច់ប្រាក់ ឬភាគហ៊ុននេះបានមកពីប្រាក់ចំណេញឬប្រាក់ចំណេញបង្គរទុករបស់ក្រុមហ៊ុន៕