ឆ្នាំ​២០២៥​ ​​សេដ្ឋកិច្ច Digital តំបន់​អាស៊ីអាគ្នេយ៍​នឹង​​មាន​តម្លៃ​​​ ១៧៩​ពាន់​លាន​​​



ចាប់​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២៥ គេ​ព្យាករណ៍​ថា កំណើន​ប្រជាជន​​នៅ​អាស៊ីអាគ្នេយ៍​ នឹង​កើន​ពី ២៦០ លាន​ទៅ ៤៨០ លាន​នាក់​។ បច្ចេកវិទ្យា​ជឿនលឿន ​​ចំនួន​អ្នកប្រើ Internet ​កើន​ នោះ​ការ​ធ្វើ​អាជីវកម្ម​តាម​អនឡាញ ក៏​ច្រើន​ដែរ។ ​​ ​គេ​ប៉ាន់ប្រមាណ​ថា សេដ្ឋកិច្ច​ឌីជីថល នៅ​ប្រទេស​អាស៊ីអាគ្នេយ៍ នឹង​មាន​តម្លៃ​ស្មើនឹង ១៩៧ ពាន់​លាន​ដុល្លារ​អាមេរិក កើន ៦៤០% បើ​ធៀប​ ១០ ​ឆ្នាំ​មុន។ ​ ផ្នែក​អ្វី​ខ្លះ​ដែលត្រូវ​មើល​? យោង​តាម​ទិន្នន័យ​ពី Google និង​ក្រុមហ៊ុន​វិនិយោគ Temasek ផ្នែក​ទាក់ទាញ​បំផុត​មាន​ក្នុង​តំបន់​មាន E-commerce, Digital entertainment, Online travel, និង Digital financial services។ ការ​ព្យាករណ៍ គិត​ជា (%) រវាង​ឆ្នាំ​២០១៦ ដល់​ ២០២១ ប្រៀបធៀប​អាមេរិក និងចិន ១) E-commerce : អាស៊ីអាគ្នេយ៍ ២៦១% អាមេរិក ២៣% ចិន ១៩៦% ២) Digital Entertainment: អាស៊ីអាគ្នេយ៍ ១៤៥% អាមេរិក (N/a) ចិន ៥៤% ៣) Online Travel: អាស៊ីអាគ្នេយ៍ ៩០% អាមេរិក ១៥% ចិន ១៧២%៕ ដោយ៖ សុម៉ាលីន ប្រភព៖ www.visualcapitalist.com
X
5s