​BRED Bank ធនាគារ​បារាំង​និងអ៉ឺរ៉ុប​តែ​មួយ​គត់​នៅ​កម្ពុជា​ បើក​សម្ពោធ​សាខា​ថ្មី​ទួលគោក​



ធនាគារ BRED ​ជា​បុត្រ​សម្ព័ន្ធ​របស់​ BRED Banque Pupulaire ដែល​ជា​ធនាគារ​ឈាន​មុខ​មួយ​នៅ​ប្រទេស​បារាំង​ ​ហើយ​ក៏​ជា​ធនាគារ​អឺរ៉ុប​ដំបូង​នៅ​កម្ពុជា​ បាន​បើក​សម្ពោធ​នូវ​សាខា​​ថ្មី​មួយ​ទៀត​របស់​ខ្លួន​​​ដែល​មាន​ទី​តាំង​នៅ ​ខណ្ឌ​ទួល​គោក កាល​ពី​ថ្ងៃ២១ ខែ​កញ្ញា ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ។ លោក Guillaume Perdon នាយក​ប្រតិបត្តិ​របស់​ធនាគារ​ BRED Bank ប្រចាំ​នៅ​កម្ពុជា​ បានមាន​ប្រសាសន៍​ថា រហូត​មក​ដល់​​អំឡុង​ ខែ ​៧​និង​ ខែ​៨​ នេះ​ធនាគា​ Bred បាន​បញ្ចេញ​ឥនទាន​ប្រមាណ​ជា​ជិត​ ១០០​លាន​ដុល្លា​រ​ហើយ​ ព្រម​ទាំង​មាន​អតិថិជន​ប្រមាណ​​​ជិត​ ២ពាន់​នាក់​ ហើយ​ដែល​បាន​ផ្ដល់​ទំនុក​ចិត្ត​មក​លើ​ធនាគារ BRED។ ​​ក្នុង​នោះ​ធនាគារ BRED ​ក៏​កំពុង​តែ​ពង្រឹង​នូវ​សេវា​កម្ម​បន្ថែមផ្សេង​ទៀត​ដូច​ជា visa card, ATM, Moble Banking និង Internet Bankingជា​ដើម​ដើម្បី​ផ្ដល់​សេវាកម្ម​ឲ្យ​កាន់​តែ​ទូលាយ​ជូន​អតិថិជន។   លោក​បន្តថា​ ​នៅ​ក្នុង​ចំណែក​នៃ​ការ​ចូល​រួម​សេវាកម្ម​និង​គុណភាព​នេះ​ដែរ​នៅ​ក្នុងការ​បើក​សាខា​ថ្មី​នៃ​ធនាគារ​ BRED សាខា​ទួល​គោក​នេះ គឺ​ជា​សច្ចាប័ណ​ដែល​បញ្ជាក់​ថា​ ​យើង​​ពិត​ជាមាន​ការ​តាំង​​ចិត្ត​​ ហើយក្នុង​រយៈពេល ២ ទៅ ​៣​ឆ្នាំ​ខាង​មុខ​​​យើង​នឹង​ព្យាយាម​ពង្រីក​សាខា​ឲ្យ​បាន​ដល់​ ១៥​ទៅ​២០​សាខា​បន្ថែម​ទៀត​ជូន​អតិថិជន​នៅ​ប្រទេស​ម្ពុជា។ ​ក្នុង​​ឱកាស​នោះ​ផង​ដែរ​ លោក​ជំទាវ នាវ ច័ន្ទថាណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​​ថា​ ការ​បើក​សម្ពោធ​នូវ​សាខា​ថ្មី​នេះ​ គឺ​ជា​សក្ខី​ភាព​ដែល​បង្ហាញ​ពី​ឆន្ទៈ​របស់​ភាគហ៊ុនិក​ក្នុង​ការ​ដាក់​ទុន​វិនិយោគ​រយៈ​ពេល​វែងនៅ​កម្ពុជា​​ហើយ​ក៏​​ឆ្លុះ​បញ្ចាំង​អំពី​ជំនឿ​ទុក​ចិត្តរបស់​វិនិយោគិន​បរទេស​​មក​លើ​ស្ថិរភាព​នយោបាយ លើ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ជម្រុញ​ការ​រួម​ចំណែកកាន់​តែ​សកម្ម​នៃ​វិស័យ​ធនាគារ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ។ លោក​ជំទាវ​មាន​ប្រសាសន៍​បន្ត​ថា ទ្រព្យ​សកម្ម​របស់​គ្រឹស្ថាន​ធនាគារ​​កើន​ឡើង​ដល់ ១២៥ទ្រីលាន​រៀល​ ប្រហែល​ជា ៣១​ប៊ីលាន​ដុល្រលា ឥនទាន​មាន​ចំនួន​ ៧១​ទ្រីលានរៀល ប្រហែល​ ១៨លាន​ដុល្លា​អាមេរិក ដើមទុនមាន​ការ​កើន​ឡើង​ដល់​១៥​ទ្រីលានរៀល ​ប្រហែល​ ៣.៨ប៊ីលាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​កើន​ឡើងដល់ ​៧៧​ទ្រីលានរៀល​ប្រហែល​ ១៩​ប៊ី​លាន​ដុល្លារ។ ប្រព័ន្ធ​ធនាគារ​ បាន​ពង្រឹង​ការ​ផ្ដល់​សេវាកម្ម​ឲ្យ​កាន់​តែ​ទូលាយ និង​ងាយ​ស្រួល​ជាង​មុន​តាម​រយៈ​ការ​ពង្រីក​សាខា​ចំនួន ៨៧៤សាខា ម៉ាស៊ីន​ដក​និងដាក់​ប្រាក់ ​ATM ចំនួន​១៦៧៣គ្រឿង ការ​ប្រើ​ប្រាស់​ប័ណឥនទាន​មាន​ការ​កើន​ឡើង​ដល់​៩៦ម៉ឺន​២១៤​ប័ណ​ ប័ណ​ឥនពន្ធ​កើនឡើង​ដល់១លាន​៩០០​ប័ណ​ឥនពន្ធ៕   ​
X
5s