រឿងរ៉ាវមិននឹកស្មានដល់ ១៣ យ៉ាងនៃការងារ កំពុងជះឥទ្ធិពលខ្លាំងដល់មនុស្សជុំវិញពិភពលោក
តើក្នុងមួយឆ្នាំអ្នកចំណាយពេលធ្វើដំណើរទៅកន្លែងការងារប៉ុន្មានម៉ោង? ក្នុងមួយឆ្នាំតើអ្នកទទួលបានប្រាក់ចំណូលប៉ុន្មានពីការងាររបស់អ្នក? តើអ្នកធ្វើការប៉ុន្មានម៉ោងនៅ ក្នុងមួយឆាកជីវិតរបស់អ្នក? ហេតុអ្វីអ្នកត្រូវប្តូរកម្លាំងកាយ និងចំណេះដើម្បីប្រាក់ខែទាំងនោះ? ចម្ងល់ទាំងនេះ នឹងត្រូវបានផ្តល់ជូននូវចម្លើយដ៏គួរឲ្យភ្ញាក់ផ្អើលខាងក្រោមនេះដែលគេទើបនឹងរកឃើញថា ការងារប្រចាំថ្ងៃបានជះឥទ្ធិពលអ្វីខ្លះដល់មនុស្សភាគច្រើន។
១. ជាមធ្យមប្រជាជនអាមេរិកបានចំណាយពេល ៩០ ០០០ ម៉ោងក្នុងមួយជីវិតលើការងារ របស់ពួកគេ។
២. ៨៧% នៃប្រជាជនអាមេរិកបាននិយាយថា ពួកគេគ្មានមហិច្ឆតា ឬ ប្ដេជ្ញាចិត្តខ្ពស់ដើម្បីការងាររបស់ពួកគេឡើយ។
៣. ចំណែកបុគ្គលិក ៨០% ដែលមានការងារធ្វើបានសារភាពថា ពួកគេមិនពេញចិត្តនឹងការងារបច្ចុប្បន្នរបស់គេឡើយ។
៤. អ្នកដែលបានរៀបការជាមួយនឹងមនុស្សដែលវក់វីនឹងការងារបាននិយាយថា ខ្លួនចាប់ផ្តើមមានអារម្មណ៍តប់ប្រមល់ ច្របូកច្របល់ និងមានអារម្មណ៍ថា ជីវិតអាពាហ៍ពិពាហ៍ឈានទៅរកការលែងលះ។
៥. ១ភាគ៣ នៃអ្នកកាន់តំណែងជាអ្នកគ្រប់គ្រង (Manger) នៅអង់គ្លេសនិយាយថា ពួកគេបានបាត់បង់ភាពសប្បាយរីករាយដោយសារតែការងារ។
៦. ក្នុងចំណោមអ្នកគ្រប់គ្រងខាងលើជិត ៦០% ក៏បានសារភាពដែរថា ការងារបានធ្វើឲ្យពួកគេគេងមិនលក់។
៧. ជាមធ្យមពលរដ្ឋអាមេរិកបានចំណាយពេលជាង ១០០ ម៉ោង ដើម្បីធ្វើដំណើរទៅកាន់កន្លែងការងាររបស់ពួកគេ។
៨. ១ភាគ៤នៃពលរដ្ឋអាមេរិកនិយាយថា ការងារជាមូលហេតុធំជាងគេបំផុតទី១ ដែលធ្វើឲ្យពួកគេមានជំងឺស្តេ្រស។
៩. នៅអាមេរិក ជំងឺស្រ្តេសត្រូវបានគេរកឃើញថា គឺជាមូលហេតុសំខាន់ទី៥ ដែលនាំពួកគេឆាប់ស្លាប់។
១០. នៅជប៉ុនវិញ មានមនុស្សរាប់រយអ្នកបានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែធ្វើការលើសម៉ោង។ នេះបានធ្វើឲ្យពួកគេមួយចំនួនសម្លាប់ខ្លួន ឬក៏ស្លាប់នៅកន្លែងការងារតែម្តង។
១១. ពលរដ្ឋអាមេរិកជិតពាក់កណ្តាលបានឡើងទម្ងន់ដោយសារតែការងារក្នុងនោះ ២៦% បានឡើងទម្ងន់ ១០ ផោន ៤,៥ គីឡូក្រោម) និង ១១% ផ្សេងទៀតបានឡើងទម្ងន់ច្រើនជាង ២០ផោន ( ប្រហែល ៩ គីឡូក្រាម)។
១២. នៅពេលបច្ចុប្បន្នពលរដ្ឋអាមេរិកមានពេលសម្រាកប្រចាំឆ្នាំចំនួន ១៧ ថ្ងៃក្នុងមួយឆ្នាំបើប្រៀបធៀបកាល ពីជំនាន់មុនពោលគឺនៅទសវត្សទី ៨០ និង៩០ គឺមានរហូតដល់ ២០ ថ្ងៃ។ នេះបញ្ជាក់ថា ពួកគេត្រូវធ្វើការច្រើនជាងមុន តែបញ្ហាសម្បាធផ្លវចិត្តក៏កាន់តែច្រើនជាងមុនដែរ។
១៣. ភាគច្រើនអ្នកធ្វើការទាំងនោះមិនបានប្រើថ្ងៃឈប់សម្រាករបស់គេទាំងអស់នោះឡើយ។ ក្រសួងការងាររបស់ខ្លួនបានរកឃើញថា ថ្ងៃឈប់សម្រាកប្រចាំ ៧០៥ លានថ្ងៃបាននៅសល់ដោយសារពលរដ្ឋមានការងារធ្វើប្រើប្រាស់មិនអស់។ នេះដោយសារពួកគេយល់ថា វាជារឿងមួយគ្មានសីលធម៌ដែលត្រូវដាក់ច្បាប់សុំឈប់សម្រាកឲ្យអស់ថ្ងៃទាំងនោះ៕
ប្រភព៖ businessinsider