ម៉ាឡេស៊ី ប្រជែង ថៃ ចង់​យកកញ្ឆាធ្វើ​​ថ្នាំ​ព្យាបាល​ជំងឺ​



ម៉ាឡេស៊ី ដែល​ជាប្រទេសដាក់ទោស​ប្រហារជីវិត​ ចំពោះ​បទល្មើស​ជួញដូរ​គ្រឿងញៀន កំពុង​ប្រណាំងប្រជែង​ជាមួយ​​​ថៃ ដើម្បី​ក្លាយ​ជា​ប្រទេស​អាស៊ី​ដំបូង​គេ​ ដែល​ស្រប​ច្បាប់​ក្នុង​​ការប្រើប្រាស់​កញ្ឆា ជា​ឱសថ​ព្យាបាល។ គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​​ពិភាក្សា​គ្នា​អំពី​គុណ​តម្លៃ​នៃកញ្ឆា និង​ហើយ​ក៏​បាន​ចាប់​ផ្ដើម​ជជែក​ខ្លះ​ៗ​​ អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ កាល​ពី​ថ្ងៃ​អង្គារ ក្នុង​សាល​រដ្ឋាភិបាល​នៃ​ទីក្រុង Putrajaya។ ការ​ពិភាក្សា​នេះ ធ្វើ​ឡើង​​ក្រោយ​មាន​ការ​ជំទាស់​កាត់ទោស​ប្រហារ​ជីវិតជាសាធារណៈលើ បុរស​វ័យ ​២៩​ឆ្នាំ​ម្នាក់ ពី​បទ​កាន់កាប់ និង​ចែក​ចាយ​ប្រេង​ឱសថ​កញ្ឆា (medicinal cannabis oil)។ លោក​នាយក​រដ្ឋមន្ត្រី Mahathir Mohamad ក៏​បាន​និយាយ​ថា​ សាលក្រម និង​ច្បាប់​ពាក់ព័ន្ធ គួរ​តែ​ត្រូវ​បាន​ពិនិត្យ​ឡើង​វិ​ញ នៅ​ក្នុង​ប្រទេស​ដែល​ប្រជាជនម៉ូស្លីម​ជាង​ពាក់​កណ្តាល​នៃ​ប្រជាជន​មួយ​នេះ​។ គួរ​បញ្ជាក់​ថា កាណាដា ​ជា​ប្រទេស​ដឹកនាំ​ការ​អភិវឌ្ឍន៍​វិស័យ​ឱសថ​កញ្ឆា ដោយ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ។ ចំ​ណែកអង្គភាព​​​ឱសថ​​រដ្ឋាភិបាល​ថៃ កំពុង​បញ្ចុះបញ្ចូល ​រដ្ឋាភិបាល​យោធា​របស់​ខ្លួន ដើម្បី​សិក្សា​ពី​បញ្ហា​នេះ។ បន្ថែម​លើ​នេះ ការ​ប្រើប្រាស់​កញ្ឆា​ធ្វើ​ជា​ថ្នាំ​ព្យាបាលជំងឺ ត្រូវ​បាន​គេ​អនុញ្ញាត​ក្នុង​ប្រទេស​មួយ​ចំនួនក្នុង​ទឹកដី​​អាហ្រ្វិក ៕ ​ ​ ដោយ៖ សុម៉ាលីន ប្រភព៖ www.businesstimes.com
X
5s