តើ​អ្វី​​ជា "អន្ទាក់​បំណុល​ការទូត ឬ Debt Trap Diplomacy"?​



ហេតុ​អ្វី​បាន​ជា Biz Khmer លើក​យក​និយម​ន័យ អន្ទាក់​បំណុល​ការទូត ឬ Debt Trap Diplomacy មក​ដាក់​ក្នុង Content អាស៊ាន? ព្រោះ​ប្រទេស​​នៅ​អាស៊ី និង​អាស៊ាន​មួយ​ចំនួន កំពុង​ទទួល​បាន​បំណុល​នេះដូចគ្នា ពី​ប្រទេស​មហាអំណាចសេដ្ឋកិច្ច។

អន្ទាក់​បំណុល​ការទូត ជា​បំណុល​ (មិន​អាច​សង​ត្រឡប់​) ទ្វេភាគី ​រវាង​ប្រទេស​​មួយ និង​ប្រទេស​មួយ​។ ​​ប្រទេស​ម្ចាស់​បំណុល ​​បាន​ផ្ដល់​​​ប្រាក់​កម្ចី​លើសលប់ ដែល​​កូន​បំណុល​មិន​អាច​សង​ត្រឡប់​វិញ​បាន​​ ​ដើម្បី​កេង​ចំណេញ ឬ​​ដក​ហូត​​សម្បទាន​សេដ្ឋកិច្ច ឬ​នយោបាយ​។ ពាក្យ​នេះ​ត្រូវ​បាន​​លើកឡើង​​ដោយ​លោក Brahma Chellaney អ្នក​វិភាគ​ពី​និន្នាការ​យុទ្ធសាស្ត្រ​អន្តរជាតិ​ជនជាតិ​ឥណ្ឌា ដើម្បី​ពិពណ៌នា​ពី​កម្ចី​ផ្ដល់​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី និងបណ្ដាប្រទេសផ្សេងទៀត ដោយ​ប្រទេស​ចិន ហើយ​ក្នុង​ន័យ​រិះគន់​​​​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២​ លើ​លោក​មួយ​​នេះ​ផង​ដែរ។

​ដូច​ស្រីលង្កា ជា​ឧទាហរណ៍​ស្រាប់។ រដ្ឋាភិបាល​ស្រីលង្កា ត្រូវ​ធនាគារ​ចិន  Exim Bank of China ​​ផ្ដល់​ប្រាក់​កម្ចី​ ដើម្បី​ឱ្យ​សាងសង់​កំពង់ផែ  Magampura Mahinda Rajapaksa និង​ប្រលានយន្តហោះអន្តរជាតិ Mattala Rajapaksa ​​​​បន្ទាប់​មក​ក្រុមហ៊ុន​រដ្ឋ​ចិន China Harbour Engineering Company និង Sinohydro Corporation​ ត្រូវ​បាន​ជួល​ឱ្យ​សង់​កំពង់ផែ  Magampura ក្នុង​តម្លៃ ២៦១​ លាន​ដុល្លារ ដោយ ៨៥% ជា​កម្ចី​របស់ Exim Bank របស់​ចិន ក្នុង​អត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ ៦,៣%

ដោយ​ស្រី​លង្កា​ គ្មាន​សមត្ថភាព សង់​ត្រឡប់ រដ្ឋាភិបាល​ប្រទេស​នេះ បាន​ជួល​កំពង់​ផែ  Magampura ​ឱ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន  China Merchants Port Holdings Company Limited ​​រយៈ​ពេល​ ៩៩​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៧។ ករណី​នេះ បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក ​ជប៉ុន និង​ឥណ្ឌា ព្រួយបារម្ភ​​ខ្លាច​ចិន​​​យក​កំពង់​ផែ ធ្វើ​ជា​មូលដ្ឋាន​កងទ័ព​ជើងទឹក ដើម្បី​ទប់ទល់​នឹង​គូប្រជែង​ភូមិសាស្ត្រនយោបាយ​របស់​ខ្លួន។ ខាង​ក្រោម​នេះ​ជា​ប្រទេស​ផ្សេង​ទៀត ដែល​​ជាប់​បំណុល​ការទូត​របស់​ចិន៖ ​

  • ចិន​ផ្ដល់​កម្ចី​​ចំនួន ២,៥ ពាន់​លាន​ដុល្លារ ដល់​ក្រុមហ៊ុន​អគ្គិសនី​អាហ្វ្រិក​ខាងត្បូង ​ Eskom សម័យ​រដ្ឋាភិបាល Jacob Zuma និង​ R370 លាន​ដុល្លារអំឡុង​ពេល​លោក​ Cyril Ramaphosa កាន់​តំណែង
  • ចិន​ផ្ដល់​កម្ចីឱ្យ ទៅ​ប្រទេស វេណេហ្ស៊ុយអេឡា សម័យ​រដ្ឋាភបាល លោក Nicolás Maduro និង Hugo Chávez
  • ចិន​ផ្ដល់​កម្ចីឱ្យ ទៅ​ប្រទេស​ម៉ាឡេស៊ី ​ សម័យ​លោក Najib Razak
  • ចិន​ផ្ដល់​កម្ចី​ឱ្យ​ Djibouti អភិវឌ្ឍន៍​កំពុង​ផែ
  • ចិន​ផ្ដល់​កម្ចី​ឱ្យ​ Kyrgyzstan
  • ចិន​ផ្ដល់​កម្ចី​ឱ្យ​ ឡាវ
  • ចិន​ផ្ដល់​កម្ចី​ឱ្យ​ Maldives
  • ចិន​ផ្ដល់​កម្ចី​ឱ្យ​ Mongolia
  • ចិន​ផ្ដល់​កម្ចី​ឱ្យ​​ Montenegro សាងសង់​ផ្លូវ​ហាយវេ
  • ចិន​ផ្ដល់​កម្ចីឱ្យ​​​ ១៩ពាន់​លាន​ដុល្លារ ដល់  Pakistan
  • ចិន​ផ្ដល់​កម្ចី​​ឱ្យ Tajikistan

ជារួម "អន្ទាក់​បំណុល​ការទូត" ឬ​គេអាចហៅ​ម្យ៉ាង​ទៀតបាន​ថា "​បំណុលអាណានិកមន៍" ជា​បំណុលទ្វេភាគីរវាងប្រទេស និងប្រទេស។ ម្ចាស់បំណុលផ្ដល់កម្ចីលើកលប់ ដែលកូន​បំណុល​មិនអាច​សងត្រឡប់វិញ ក្នុងចេតនាទាញផលប្រយោជន៍​សេដ្ឋកិច្ច និងនយោបាយ៕  

ដោយ៖ សុម៉ាលីន

ប្រភព៖  qz.com, Wikipeidia   ​​

X
5s