សេវាកម្ម ៣-២-១ ជួយឱ្យ​ប្រជាជនកម្ពុជា មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ​



ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើ​សហប្រតិ្តការគ្នាជាមួយអង្គការ Good Return, ក្រុមហ៊ុន Viamo និង ក្រុមហ៊ុន សែលកាត (Cellcard) បានដាក់ឲ្យដំណើរការប្រើប្រាស់សេវាចំណេះដឹងផ្នែកហិរញ្ញវត្ថុលើប្រធានបទចំនួនបី ដែលជាផ្នែកមួយនៃសេវា ៣-២-១ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាល​​ពី​ថ្ងៃ​ទី​២៧ កញ្ញា​។  សេវាកម្ម ៣-២-១ ជាសេកម្មទូរស័ព្ទមួយដែលពន្យល់ពីប្រជាជនខ្មែរឱ្យ​មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយគ្រាន់តែហៅទៅកាន់ ៣-២-១ ដោយមិនគិតថ្លៃសេវាតាមរយៈប្រព័ន្ធទូរស័ព្ទសែលកាត (Cellcard)។ ចំពោះប្រព័ន្ធទូរស័ព្ទ ផ្សេងក៏អាចហៅទៅកាន់សេវា ៣-២-១ បានដូចគ្នាដោយគិតតម្លៃសេវាធម្មតា។ ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា តាមប្រសាសន៍ថា​ ​សេវាកម្ម ៣-២-១ ជាគំនិតផ្ដួចផ្ដើមមួយ​ដើម្បី​ផ្ដល់ដំបូន្មានសំខាន់ៗ​ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា។ ការប្រើប្រាស់សេវា ៣-២-១ អាច​ឱ្យ​ប្រជាជនកម្ពុជាមានចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែច្រើន និង បានយល់ដឹងបន្ថែមអំពី ការសន្សំប្រាក់ ការការពារបំពុលវ័ណ្ឌក ព្រមទាំងស្វែងយល់ពីប្រភេទផលិតផលផ្សេងៗ ដែរផ្ដល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។ បន្ថែមពីលើ​កម្មវិធី​ខាង​លើ​ អង្គការ Good Return ដែលជាភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិអូស្រ្ដាលី បានសហការជាមួយធនាគារជាតិនៃកម្ពុជា បានផ្ដួចផ្ដើមរៀបចំសារស្ដីអំពីចំណេះដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់សេវា ៣-២-១ បន្ថែមលើយុទ្ធនាការលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ធនាគាជាតិនៃកម្ពុជា គឺយុទ្ធនាការ តោះ!និយាយពីលុយ ដែលបានផ្សព្វផ្សាយទៅដល់ប្រជាជនខ្មែរចំនួនប្រមាណ ១,៥ លាននាក់ក្នុងរយៈពេល ៣ ខែដំបូង៕ ដោយ៖ ចាន់ លាភ
X
5s